Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មនុស្ស

Chuon Nath's Khmer-Khmer Dictionary
  1. មនុស្ស ( ន.នាមសព្ទ ) [មៈនុស ] or មនុស្យ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មនុឞ្យ) ជន​អ្នក​ដឹង​ការ​ខុស​ត្រូវ, សត្វ​វិសេស​មួយ​ប្រភេទ​ជា​ពូជ​វង្ស​នៃ​មនុ, នរៈ ។
    - មនុស្ស​ជាតិ (មៈនុស-សៈជាត) ជាតិ​ជា​មនុស្ស, ពួក​មនុស្ស ។
    - មនុស្ស​ឃាដ ឬ--ឃាត អំពើ​ពិឃាត​មនុស្ស, ដំណើរ​សម្លាប់​មនុស្ស (ហៅ​ថា មនុស្ស​ឃាត​កម្ម ឬ នរ​ឃាត, នរ​ឃាត​កម្ម ក៏​បាន) ។
    - មនុស្ស​ឃាដកៈ ឬ--ឃាតកៈ (មៈនុស-សៈឃាដៈកៈឬ--តៈកៈ) អ្នក​ពិឃាត​មនុស្ស (ហៅ​ថា នរ​ឃាតក ឬ--ឃាតកៈ ក៏​បាន) ។ មនុស្ស​ទេព ទេវតា​របស់​ពួក​មនុស្ស (ក្សត្រិយ៍​ទ្រង់​រាជ្យ) ។
    - មនុស្ស​ធម៌ ធម៌​សម្រាប់​មនុស្ស (ច្បាប់​សម្រាប់​ប្រដៅ​ពួក​មនុស្ស​ឲ្យ​ប្រព្រឹត្ត​សុចរិត; សីល ៥...។
    - មនុស្ស​លោក លោក​ជាទី​នៅ​នៃ​ពួក​មនុស្ស, លោក​សម្រាប់​ពួក​មនុស្ស, ឋាន​មនុស្ស ។ល។
    - មនុស្សា (ពហុ. របស់ មនុស្ស) មនុស្ស​ទាំងឡាយ, ពួក​មនុស្ស (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ មនុស្សី ស្ត្រី​មនុស្ស, មនុស្ស​ស្រី (មាន​តែ​ពាក្យ​ប៉ុន្តែ​មិន​សូវ​ដែល​ប្រើ ព្រោះ​ពាក្យ​ថា មនុស្ស ឬ មនុស្សា ជា​សាធារណៈ​ទួទៅ​ទាំង​ប្រុស​ទាំង​ស្រី​ទៅ​ហើយ) ។
Headley's Khmer-English Dictionary
  1. មនុស្ស ( n ) [mɔnuh, mɔnɨh, meaʔnuh]   - detail »
    human being, person; mankind


Prohok Solutions @2017 : Learn Khmer | Khmer Calendar