Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧបាយ

Chuon Nath's Khmer-Khmer Dictionary
  1. ឧបាយ ( ន.នាមសព្ទ ) [អ៊ុ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ល្បិច, ល្បិច​ល្បង, កិច្ច​កល; ផ្លូវ​គំនិត; កល​មាយា : មាន​ឧបាយ​ល្អ, ប្រើ​ឧបាយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាយ​កម្ចាយ​ប្រាប់​ការណ៍​ពិត ប៉ុន្តែ​គំនិត​ស្រួច​ស្រាល់​ជាង បើ​មាន​ប្រាជ្ញា​ក្លា​វៃ​វាង ច្រើន​តែ​មិន​ឃ្វាង​ចាក​ប្រយោជន៍ ។
    - ឧបាយ​កល ឬ - កល​ឧបាយ ល្បិច​ល្បង​យ៉ាង​ល្អិត; ឧបាយ​បញ្ឆោត ។
    - ឧបាយ​កល ឧបលក្ខិត ឧបាយ​កល​ក្រឡិច​ក្រលៀត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបលក្ខិត ទៀត​ផង) ។
    - ឧបាយ​កោសល្ល (អ៊ុប៉ា យ៉ៈកោសល់) សេចក្ដី​ឈ្លាស​វៃ​ក្នុង​ការ​ប្រើ​ឧបាយ : ឈ្នះ​សឹក​ដោយ​ឧបាយ​កោសល្ល​របស់​សេនា​ប្រមុខ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាយ​កោសល្ល រមែង​តែ​ផ្តល់ នូវ​ជ័យ​ជម្នះ គួរ​ពួក​យោធា មាន​ស្រី​តេជះ សម្ភី​កុំ​លះ ឧបាយ​កោសល្ល ។
    - ឧបាយ​បញ្ឆោត ការ​បញ្ឆោត​ដោយ​ឧបាយ ។
    - ឧបាយ​ព្យូហ៍​សឹក ព្យូហ៍​សឹក​ដោយ​ឧបាយ ។ល។
  2. ឧបាយាស ( ន.នាមសព្ទ ) [អ៊ុប៉ាយ៉ាស ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​ចង្អៀត​ចិត្ត, សេចក្ដី​តឹង​ចិត្ត​ខ្លាំង, សេចក្ដី​តានតឹង​ចិត្ត : មាន​ឧបាយាស  (ហៅ ឧបាយាស​ធម៌  ឬ ឧបាយាស​ភាព  ក៏​បាន, អ. ថ. --យ៉ាសៈ--) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឧបាយាស​កើត​ពី​ជរា-មរណៈ​ដែល​ជា​ធម៌​រួប​រឹត សម្ពុទ្ធ​សាស្តា​ទ្រង់​ពិនិត្យ ឃើញ​ពិត​ឥត​ល្អៀង​ឃ្លៀងឃ្លាត​ឡើយ ។
Headley's Khmer-English Dictionary
  1. ឧបាយ ( n ) [ʔuʔbaay]   - detail »
    trick, plot, scheme, subterfuge, tactic, intention, plan
  2. ឧបាយាស ( n ) [ʔuʔpaayaah, ʔuʔpaayaasaʔ-]   - detail »
    frustration, anxiety; tribulation, anguish, distress, agony; depression


Prohok Solutions @2017 : Learn Khmer | Khmer Calendar