Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កល

Chuon Nath's Khmer-Khmer Dictionary
  1. កល ( ន.នាមសព្ទ ) [កល់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (កល ន. ឬ គុ. “មាយា; កោង; មាន​ពុត...”) ឧបាយ​យ៉ាង​ល្អិត, ល្បិច (ឧបាយ​កល) : ដំណើរ​ហ្នឹង​ជា​កល​ឧបាយ​របស់​គេ​ទេ; ប្រយ័ត្ន​ចាញ់​កល​គេ ។
  2. កលហប្បវឌ្ឍនី ( ន.នាមសព្ទ ) [កៈ-ល៉ៈ-ហាប់ -ប៉ៈ-វ៉ាត់-ធៈ-នី ]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ចម្រើន​ដោយ​ជម្លោះ, ការ​ធ្វើ​ជម្លោះ​ឲ្យ​រីក​ធំ​ខ្លាំង​ឡើង, ការ​នាំ​បង្ក​ហេតុ​ឲ្យ​កើត​សេចក្ដី​ទាស់ទែង​គ្នា ។
    - កលហ​ភាព ភាព​នៃ​ជម្លោះ, ការ​ទាស់ទែង​គ្នា ។
  3. កលហៈ ( ន.នាមសព្ទ ) [កៈ-ល៉ៈ-ហៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ជម្លោះ : កើត​មាន​កលហៈ​នឹង​គ្នា គឺ​កើត​មាន​ជម្លោះ​នឹង​គ្នា ។
  4. កលហ​ពិរោធ ( ន.នាមសព្ទ ) [កៈ-ល៉ៈ-ហៈ-ពិរោត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (កលហ “ជម្លោះ” និង វិរោធ “កំហឹង, កំហុស”) កំហឹង​ដែល​នាំ​បណ្ដាយ​ឲ្យ​កើត​ជា​ជម្លោះ ឬ កំហុស​ដែល​កើត​អំពី​ជម្លោះ (ច្រើន​និយាយ​ថា កលហ៍​ពិរោធ) : កើត​កលហ៍​ពិរោធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កលហៈ និង ពិរោធ) ។
  5. កលិយុគ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    កាល​សម័យ​ដែល​ប្រកប​ដោយ​ទោស, ដោយ​វិបត្តិ, វិបរិត​ផ្សេង​ៗ : ប្រទះ​លើ​កលិយុគ; ស្រុក​កើត​កលិយុគ ។ តាម​ក្បួន​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ប្រកាន់​តាម​សណ្ដាប់​ធ្នាប់​អំពី​បុរាណ​យូរ​អង្វែង​ណាស់​មក​ហើយ​ថា យុគ​មាន ៤ យ៉ាង​គឺ ទី១ ក្ឫត​យុគ, ទី២ ត្រេត​យុគ, ទី៣ ទ្វាបរ​យុគ, ទី ៤ កលិយុគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
  6. កលោបាយ ( ន.នាមសព្ទ ) [កៈ-ល៉ោ-បាយ ]   ( បា.បាលី​ ( បាលីភាសា ) )
    (កល + ឧបាយ) ឧបាយ​ឈ្លាសវៃ, ឧបាយ​ដែល​ប្រកប​ដោយ​កល​ល្បិច; កល​និង​ឧបាយ ឬ ឧបាយ​កល ល្បិច​ក្នុង​ល្បិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបាយ ផង) ។
  7. កល់ ( កិ.កិរិយាសព្ទ )
    ទ្រ​ពី​ក្រោម, ស៊ែម​ពី​ក្រោម ដើម្បី​ឲ្យ​ស្មើ​មិន​ឲ្យ​ល្អៀង ឬ ដើម្បី​ឲ្យ​ហើប ឲ្យ​ខ្ពស់​ឡើង : ដាក់​កំណល់​កល់​ឲ្យ​ខ្ពស់​ឡើង ។
  8. កល់កែ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កូវកែ) ។
  9. កល្ប ( ន.នាមសព្ទ ) [កាល់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (កប្ប) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កប្ប ។
  10. កល្បព្រឹក្ស ( ន.នាមសព្ទ ) [កាល់ប៉ៈព្រឹក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (កល្បវ្ឫក្ស) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កប្បព្រឹក្ស ។

1   2   Next >>

Headley's Khmer-English Dictionary
  1. កល ( n ) [kɑl]   - detail »
    trick, ruse, subterfuge, stratagem, maneuver
  2. កលហៈ ( n ) [kaʔlaʔhaʔ]   - detail »
    quarrel, dispute, conflict, fight
  3. កលា ( n ) [kaʔlaa]   - detail »
    membrane
  4. កលាប ( n ) [kaʔlaap]   - detail »
    bundle, sheaf, bunch; stack / pile (of weapons)
  5. កលិយុគ ( n ) [kɑlliʔyuk]   - detail »
    crisis, turmoil, unrest, hard time(s)
  6. កលោបាយ ( n ) [kaʔlaobaay]   - detail »
    craft, ruse, trick, guile, cunning
  7. កល់ ( v ) [kɑl]   - detail »
    to make even, level; to place in an elevated position, elevate by means of a wedge; to support; to block / chock (a wheel).
  8. កល់ ( adj ) [kɑl]   - detail »
    to be stuffed, too full (2) (3) Surin var. of កាល, e.g. កល់ឡា​ = កាលណា
  9. កល្ប ( n ) [kal]   - detail »
    age, long period of time, eternity
  10. កល្បបទ ( n ) [kaləbɑt]   - detail »
    artificial poetic meters

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar