Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Animal: White-bellied Sea-eagle

Topics :: Animal :: bird :: White-bellied Sea-eagle -- អក

Khmer Name: អក
English Name: White-bellied Sea-eagle
Scientific Name: Haliaetus leucogaster

Chuon Nath: អជ្ឈុបាតក​សត្ត​មួយ​ប្រភេទ សម្បុរ​ខ្លួន​ខ្មៅ​ស្រអាប់ មាឌ​ធំ​កន្តុល​បន្តិច​ជាង​កុក​ខ្មៅ, ឆាប​ចាប់​មច្ឆ​ជាតិ​ជា​ចំណី; កាល​ណា​ព្រាត់​គូ​ឬ​ព្រាត់​កូន ស្រែក​យំ​គ្រលួច​សង្រេងសង្រៃ​ហើរ​ឆ្វៀលឆ្វាត់​ខ្ពស់​ៗ ទាប​ៗ ប្រះ​ប្រាណ គួរ​ឲ្យ​ស្រងេះស្រងោច​អាណោចអាធម្ម (ហៅ អក តាម​សូរ​វា​យំ) ។ គេ​តែង​និយាយ​ប្រៀប​ថា កើត​ទុក្ខ​ធំ​យំ​បោក​ខ្លួន ឬ​យំ​ប្រះ​ប្រាណ​ដូច​ជា​អក ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សត្វ​អក​ជា​សត្វ​មាន​ចិត្ត​ស្មោះ អាឡោះអាល័យ​ហួស​ទំនង នៅ​ពេល​ដែល​ព្រាត់​បាត់​គូ​គ្រង ទោះ​ព្រាត់​រំលង​កាល​យូរ​ថ្ងៃ ។ ស្រែក ​យំ​រង្គំ​មិន​សូវ​ស្រាក ក្រៀមក្រំ​លំបាក​ពន់​ពេក​ក្រៃ ជួន​កាល​បោក​ខ្លួន​ឲ្យ​ក្សិណក្ស័យ​សង្រេងសង្រៃ​ដល់​ស្គាំងស្គម ។ មនុស្ស​ខ្លះ​កើត​ទុក្ខ​ដូច​ជា​អក​ ច្រើន​ខក​ខូច​ចិត្ត​ដល់​ខ្លួន​ទ្រម ទោះ​គេ​ពន្យល់​ក៏​ពុំ​ព្រម រញម​ត្រាតែ​មាន​ជំងឺ ។


Headley: kind of black sea eagle (Haliaetus leucogaster)

Image with link belong to the linked site. Images maybe crop/resized from the original to fit the format.
Prohok Solutions @2017 : Learn Khmer | Khmer Calendar