Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧបវាទ
( ន.នាមសព្ទ )
[អ៊ុប៉ៈវាត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការពោលតិះដៀល, ការពោលទោស; ពាក្យតិះដៀល, ពាក្យពោលទោស ។ ប្រើជា គុ. ក៏មាន : ពាក្យឧបវាទ ពាក្យតិះដៀល ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ដាស់ស្មារតី : ឧបវាទជាពាក្យគួរចៀសវាង បើភ្លាត់គួររាងលែងពោលទៀត ព្រោះជាសម្ដីនាំចង្អៀត បើចេះតែឆ្លៀតនាំព្រួយចិត្ត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុប៉ៈវាទ ដូចជា ឧបវាទការណ៍ ហេតុនៃឧបវាទ ។
- ឧបវាទន្តរាយ (--ទ័ន-តៈរ៉ាយ) អន្តរាយដែលកើតមានព្រោះការពោលតិះដៀលព្រះអរហន្ត (ព. ពុ.) ។
- ឧបវាទទោស ទោសដែលកើតព្រោះឧបវាទ ។
- ឧបវាទភ័យ ភ័យដែលកើតអំពីឧបវាទ; ការខ្លាចឧបវាទ (ព. ផ្ទ. អនុបវាទ) ។ល។
-
ឧបវាទ--
(មើលក្នុងពាក្យ ឧបវាទ) ។
-
ឧបវាទិនី
(មើលក្នុងពាក្យ ឧបវាទី) ។
-
ឧបវាទី
( ន.នាមសព្ទ )
[អ៊ុប៉ៈ--]
( បា.បាលី ( បាលីភាសា ) )
អ្នកដែលហៃខាងការនិយាយតិះដៀលគេ; អ្នកនិយាយពាក្យឧបវាទ (បើស្ត្រីជា ឧបវាទិនី) ។
-
ឧបវេសន៍
( ន.នាមសព្ទ )
[អ៊ុប៉ៈវេស ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបវេសន; ឧបវេឝន) ការអង្គុយសម្រាក; ការឈប់សម្រាក; ការសម្រាកលំហៃកម្លាំង : ធ្វើឧបវេសន៍ ។
- វេលាឧបវេសន៍ វេលាសម្រាក ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ធ្វើការងារធ្ងន់ កុំឲ្យជក់លន់ ត្រូវមានឧបវេសន៍ មួយដងមួយកាល សម្រាលកុំធ្វេស ព្រោះធ្វេសប្រហែស នាំឲ្យមានរោគ ។ ជំងឺជិះជាន់ ផឹកថ្នាំមិនគ្រាន់ តែងនាំឲ្យស្ទោក ធ្វើការលែងកើត ដ្បិតឈឺជាំជោក បានជាចាស់លោក ហៅរោគសង់ផ្ទះ ។
-
ឧបសគ្គ
( ន.នាមសព្ទ )
[អ៊ុប៉ៈស័ក ]
or ឧបសគ្គៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបសគ្គ; ឧបសគ៌) ឧបទ្រព, ចង្រៃ; គ្រឿងទើសទាក់, គ្រឿងជំទាស់, គ្រឿងរារាំងដំណើរ : ពីម្សិលមិញ ខ្ញុំមកមិនរួច ព្រោះមានឧបសគ្គ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបសគ្គជាថ្នាក់នាំជំទាស់ រារាំងឲ្យងាស់ស្ទោកកិច្ចការ ទោះជនកំពុងកាន់ធម៌អាថ៌ អាចារ្យក៏ដោយដូចជាគ្នា ។ ព. វ. ឈ្មោះសព្ទពួកមួយ សម្រាប់ប្រើចំពោះតែជាបុព្វបទរៀងភ្ជាប់ពីខាងដើមនាមសព្ទនិងកិរិយាសព្ទតាមគួរដល់ការប្រកប, ដូចជា អតិ, អនុ, អភិ ជាដើម : អតិកល្យាណ, អតិជាតបុត្ត; អនុគ្រោះ, អនុជ, អនុជាតបុត្ត; អភិរោធ, អភិវន្ទ, អភិវាទ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះនិង បុព្វបទ) ។ ឧបសគ្គការណ៍ ឬ –ហេតុ (--ស័ក-គៈ--) ហេតុជាគ្រឿងជំទាស់ ។
- ឧបសគ្គនិបាត (--ស័ក-គៈ--) និបាតសព្ទជាឧបសគ្គៈ (ព. វ.) ។
- ឧបសគ្គសព្ទ (--ស័ក-គៈ--) សព្ទជាឧបសគ្គៈ (ព. វ.) ។ល។
-
ឧបសគ្គ --
(មើលក្នុងពាក្យ ឧបសគ្គ) ។
-
ឧបសម្បទ --
or ឧបសម្បទា--
(មើលក្នុងពាក្យ ឧបសម្ប័ទ ឬ ឧបសម្បទា) ។
-
ឧបសម្បន្ន
( ន.នាមសព្ទ )
[អ៊ុប៉ៈស័ម-ប័ន ឬ សំ--ប័ន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបសម្បន្ន) ដែលបានឧបសម្បទាហើយ; សាមណេរដែលបានឧបសម្បទាហើយ (ភិក្ខុ); បើស្ត្រីជា ឧបសម្បន្នា (ភិក្ខុនី) ។ ព. ផ្ទ. អនុបសម្បន្ន; អនុបសម្បន្នា ។
- ឧបសម្បន្នភាព (--បុ័ន-ន៉ៈ--) ភាពជាឧបសម្បន្ន (ភិក្ខុភាព ឬ ភិក្ខុភាវៈ) ។
-
ឧបសម្បន្នា
[អ៊ុប៉ៈស័ម-បុ័ន-ន៉ា ]
មើលក្នុងពាក្យ ឧបសម្បន្ន ។
<< Prev 1 ... 15 16 17 18 19 20 Next >>