Khmer Dictionary: ឥ
Chuon Nath's Khmer-Khmer Dictionary
-
ឥន្រ្ទី
( ន.នាមសព្ទ )
[អិន-ទ្រី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឰន្រ្ទិ អ. ថ. អែន-ទ្រី “ក្អែក”) ឈ្មោះបក្សីមួយប្រភេទ មានរូបសណ្ឋានស្រដៀងនឹងរអាត ប៉ុន្តែមាឌធំសម្បើម; ជាពួកបក្សីមំសភ័ក្ខ; មាននិយាយក្នុងរឿងបុរាណថាច្រើនមាននៅទីប្រជុំភ្នំហិមពាន្ត (ហិមាល័យ) ។ ពួកអ្នកវិទ្យាសាស្រ្តសម័យបច្ចុប្បន្នច្រើនហៅបក្សីមួយប្រភេទដែលភាសាបារាំងសែសហៅ អែគ្លើ : (Aigle) ថា សត្វឥន្រ្ទី ។ ពាក្យនេះខ្មែរសម័យបុរាណសរសេរជា ឥន្រ្ទីយ ក៏មាន; ប្រហែលជាប្រតិដ្ឋយកសេចក្ដីថា “បក្សីធំសម្បើម” ឬថា “បក្សីមានអំណាច” ទេដឹង (?) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥន្រ្ទិយ ផង ។
-
ឥរា
( ន.នាមសព្ទ )
[អ៊ិរ៉ា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ទឹក; អាហារ; គ្រឿងផឹក; សុរា; សរស្វតីទេវី; ស្ត្រីឆើតឆាយ ។
- ឥរាចរ ព្រិល, ភ្លៀងធ្លាក់ព្រិល ។
- ឥរាវ័ត មេឃ, ពពក; សមុទ្រ ។
- ឥរាវតី ឈ្មោះនទីមួយក្នុងប្រទេសឥណ្ឌា ។ល។
-
ឥរិយា
( ន.នាមសព្ទ )
[អិរ៉ិយ៉ា]
( បា.បាលី ( បាលីភាសា ) )
(សំ. ឦយ៌ា) អាការកម្រើក; ការកម្រើកអង្គាវយវៈ មានលើកដៃជើងជាដើម, ការផ្លាស់ប្រែលំនាំមានងាកបែរជាដើម; ឫក, ឫកពា, កិរិយា, លំនាំឫកពា : សម្តែងឥរិយាប្លែក បញ្ចេញឫកប្លែក ។
- មានឥរិយាសមរម្យ មានឫកពាសមរម្យ ។
-
ឥរិយាបថ
( ន.នាមសព្ទ )
[អិរ៉ិយ៉ាបត់]
( បា.បាលី ( បាលីភាសា ) )
(សំ. ឦយ៌ាបថ) ផ្លូវឬគន្លងនៃឥរិយា គឺការដើរ, ឈរ, អង្គុយ, ដេក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥរិយា ផង) ។
- សម្រេចឥរិយាបថ ប្រើឥរិយាបថ ។
- សម្រេចឥរិយាបថដេក សម្រេចការដេក (ដេក) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អិរ៉ិយ៉ាប៉ៈថៈ, ដូចជា ឥរិយាបថចារ ការសម្រេចឬប្រើឥរិយាបថ។
- ឥរិយាបថបរិវត្តន៍ ការផ្លាស់ឥរិយាបថ។
- ឥរិយាបថបរិហារ ការរក្សាឥរិយាបថ គឺការចេះលៃឥរិយាបថទាំងបួន ។
- ឥរិយាបថរោគ រោគដែលកើតព្រោះការប្រើឥរិយាបថពុំស្មើ មានអង្គុយច្រើនពេកជាដើម (ហៅ វិសមបរិហារជាពាធ ក៏បាន) ។
- ឥរិយាបថវិសមភាព ភាវៈមិនស្មើនៃឥរិយាបថ គឺការប្រើឥរិយាបថបួនពុំស្មើ ។
- ឥរិយាបថសមភាព ការប្រើឥរិយាបថបួនស្មើល្អ ។
- ឥរិយាបថសម្បត្តិ ការបរិបូណ៌ដោយឥរិយាបថ គឺឥរិយាបថទាំងបួនសមរម្យមិនឆ្គង ។
- ឥរិយាបថសម្បន្ន (--សំ-ប័ន) អ្នកដែលមានឥរិយាបថទាំងបួនសមរម្យ (បើស្ត្រីជា ឥរិយាបថសម្បន្នា អ. ថ. --ស័ម-បុ័ន-ន៉ា) ។ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឲ្យរក្សាឥរិយាបថទាំងបួន : ឥរិយាបថបួន គួរជនប្រុងខ្លួន តាមសុជីវធម៌ ត្រឹមត្រូវទៀងទាត់ បែបបទបវរ នឹងមានអំណរ មិននឹកស្តាយក្រោយ ។
-
ឥរិយាបថ--
(មើលក្នុងពាក្យ ឥរិយាបថ) ។
-
ឥរុវេទ
[អ៊ិរុ--]
មើលក្នុងពាក្យ ឫគ្វេទ និង វេទ ។
-
ឥលូវ
[អិល៉ូវ]
ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥឡូវ ។
-
ឥស
( កិ.កិរិយាសព្ទ, អា. និ.អាយតនិបាត )
[អិស]
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
អស់ ។ ទាំងឥស ទាំងអស់ ។
- ឥសកាលដ៏លង់ អស់កាលយូរ (លើកលែងប្រើយូរហើយ, ឃើញនៅមានតែក្នុងសិលាចារឹកនិងសាស្រ្តាបុរាណខ្លះបន្តិចបន្តួច) ។
-
ឥសិ
( ន.នាមសព្ទ )
[អ៊ិសិ]
( បា.បាលី ( បាលីភាសា ) )
(សំ. ឫឞិ) ឥសី ឬ ឫសី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫសី)។
- ឥសិគណៈ ពួកឥសី ។
- ឥសិគិលិ “ភ្នំលេបឥសី” (សំ. ឫឞិគិរិ “ភ្នំឫសី”) ឈ្មោះភ្នំមួយក្នុងពួកភ្នំក្រុងរាជគ្រឹះក្នុងមគធរដ្ឋ គឺរដ្ឋពិហារជាប់គ្នានឹងឧត្ដរប្រទេស (ប្រទេសឥណ្ឌាសព្វថ្ងៃនេះ) មាននិយាយតំណាលក្នុងឥសិគិលិសូត្រ ។
- ឥសិគិលិសូត្រ (បា. --សុត្ត) ឈ្មោះសូត្រមួយក្នុងសុត្តន្តបិដកនិយាយអំពីព្រះបច្ចេកពុទ្ធ ៥០០ អង្គដែលនៅអាស្រ័យនាភ្នំឥសិគិលិ (ក្នុងកាលពីព្រេងនាយ) ។
- ឥសិបតនៈ ឬ - ឥសិបតនមិគទាយវ័ន (--ប៉ៈតៈន៉ៈ ឬ --មិគៈទាយៈវាន់; សំ. ឫឞិបតន ឬ--ម្ឫគ--) ឈ្មោះភូមិប្រទេសមួយកន្លែងនៅក្នុងប្រទេសឥណ្ឌាប៉ែកកណ្តាល ជាទីដែលព្រះសព្វញ្ញុពុទ្ធទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រជាបឋមទេសនារបស់ព្រះអង្គ (ទីនោះសម័យបច្ចុប្បន្ននេះហៅ សាន៌ាថ Sarnath នៅជិតក្រុងពារាណសី) ។
- ឥសិបព្វជ្ជា ឬ - ឥសិប្បព្វជ្ជា ការបួសជាឥសី, ផ្នូសឥសី ។
- ឥសិប្បវេទិត ឬ - ឫសិប្រវេទិត ធម៌ឬច្បាប់ដែលឥសី (មានព្រះពុទ្ធជាដើម) សម្តែងទុកមក ។
- ឥសិភាសិត ធម៌ឬច្បាប់ដែលឥសីបានថាទុកមក (រាប់ចូលក្នុងភាសិត ៤ យ៉ាងក្នុងគម្ពីរពុទ្ធសាសនា) ។ល។
-
ឥសិ--
(មើលក្នុងពាក្យ ឥសិ) ។