Khmer Dictionary: អាល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពិនិស្ច័យ
( ប.បរិវារសព្ទ )
[ពិនិស-ស្ចៃ ]
(វិនិឝ្ចយ) ពាក្យសម្រាប់ប្រើចំពោះតែក្នុងកាព្យ ផ្សំជាមួយនឹងពាក្យ ពិនិត្យ ថា :
- មើលពិនិត្យពិនិស្ច័យ គឺមើលពិនិត្យហើយពិនិត្យទៀតដោយល្អិតល្អ; កាព្យថា : យល់តូចកុំអាលខំ ទោះយល់ធំកុំអាលស្រាយ គិតក្ដីកុំគិតងាយ មើលពិនិត្យពិនិស្ច័យ ។ (សាស្រ្តាច្បាប់កេរ្តិ៍កាល) ។
-
ព្រះស្ដែង
( បុ. ស.បុរិសសព្ទនាម, អាល.អាលបនៈ ឬសម្ពោធនៈ )
[ជើង ដ ]
អ្នក, នាយ, ចៅ, បា; ឬវ៉ឺយ, វ៉ី; ពាក្យសម្រាប់ឥស្សរជនហៅមនុស្សស្និទ្ធស្នាល ដែលនៅក្រោមបង្គាប់របស់ខ្លួន : ម្នាលព្រះស្ដែង ! នែព្រះស្ដែង !; ហៅដោយមេត្តាប្រណីទៅរកអ្នកតូចទាបទន់ខ្សោយក៏បាន : ម្នាលប្រស្ដែងប្រេតអើយ !... (ព. ទេ.) ។
-
ភិក្ខវោ !
( អាល.អាលបនៈ ឬសម្ពោធនៈ )
ភិក្ខុទាំងឡាយ ! (ម្នាលភិក្ខុទាំងឡាយ); ព្រះពុទ្ធតម្រាស់ត្រាស់ហៅពួកភិក្ខុឲ្យចូលមកជួបជុំឬឲ្យត្រងត្រាប់ស្ដាប់ព្រះបន្ទូលព្រះអង្គ ក្នុងហេតុការណ៍អ្វីមួយ ដែលព្រះអង្គនឹងសម្ដែងប្រាប់-ភិក្ខុទាំងឡាយទទួលព្រះបន្ទូលព្រះអង្គថា ភទន្តេ! “សូមទ្រង់ព្រះចម្រើន!” ឬតាមទម្លាប់ប្រែថា “បពិត្រព្រះអង្គទ្រង់ចម្រើន!” ឬក៏ថា “សូមទ្រង់ព្រះមេត្តាប្រោស!” (ពាក្យសម្រាប់ប្រើក្នុងការប្រែបាលី, ក្នុងការតែងសេចក្ដីធម៌វិន័យឬសម្ដែងធម៌) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភទន្តេ ផង ។
-
ភទន្តេ !
( អាល.អាលបនៈ ឬសម្ពោធនៈ )
[ភៈ ទ័ន-តេ]
សូមទ្រង់ព្រះចម្រើន !, សូមទ្រង់ព្រះមេត្តាប្រោស !, បពិត្រព្រះអង្គទ្រង់ចម្រើន !; ជាពាក្យឆ្លើយទទួលព្រះពុទ្ធតម្រាស់ ដែលត្រាស់ហៅភិក្ខុទាំងឡាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភិក្ខវោ ! ទៀតផង) ។
-
មួយអន្លើ
( និ.និបាតសព្ទ )
និបាតសព្ទប្រាប់សេចក្ដីថា ដោយឡែក, ផ្សេង; ស្លេះទុកសិន, បញ្ឈប់ទុកសិន (ត្រូវប្រើពាក្យ សិន ភ្ជាប់ខាងចុងជាដរាប) : យើងត្រូវទុករឿងនុះមួយអន្លើសិន កុំអាលនិយាយ; អ្នករាល់គ្នាត្រូវលើកការនេះទុកមួយអន្លើសិនទៅ កុំអាលប្រញាប់ធ្វើ ... ។ល។
-
មួយក្លាយជាដប់
ពាក្យទំនឹមទំនៀមជាបរម្បារាតៗមក, មានអត្ថន័យជាសេចក្ដីតំណាលថា មានបុរសម្នាក់ បានដុំមាសមកកប់ទុកនៅទីស្ងាត់មួយកន្លែង, ចង់ដឹងចរិយារបស់ប្រពន្ធ, ក៏និយាយប្រាប់ប្រពន្ធថា “អញចូលទៅជុះក្នុងព្រៃក្បែរផ្លូវ ស្រាប់តែមានក្អែកមួយចេញមកមុនអាចម៍ ហើរប្រិចបាត់ទៅ” --ប្រពន្ធមាត់ឥតគម្រប ក៏និយាយតំណាលប្រាប់គេតាមសម្ដីប្ដីប្រាប់, អ្នកឯទៀតៗក៏ចេះតែនិយាយប្រាប់គ្នាតៗទៅទៀត, ពីក្អែកមួយទៅជាក្អែកពីរក្អែកបី រហូតដល់ក្អែកដប់... ចំណេរកាលតៗមក ក៏ជាប់មានពាក្យដែលពន្លូតបំផ្លើសថា មួយក្លាយជាដប់ ឬក្អែកមួយជាក្អែកដប់; គេនិយាយថាកុំជឿអីមួយក្លាយជាដប់ទេ ឬថា ក្អែកមួយជាក្អែកដប់ទេ, មានន័យថា សម្ដីឬដំណឹងអ្វីដែលឮតពីមួយមកមួយពុំទាន់ប្រាកដទេ កុំអាលប្រញាប់ជឿភ្លាមៗ ត្រូវពិនិត្យមើលឲ្យហ្មត់ចត់សិន... (មានព្រះបរមពុទ្ធោវាទដូចក្នុង កាលាមសូត្រ ជាដើមក៏ថ្លែងពីរឿងបែបនេះច្រើន) ។
-
មេជី
( ន.នាមសព្ទ )
មេបា; ចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង : ដំបូន្មានប្រៀនប្រដៅរបស់មេជី ។
- បណ្ដាំមេជី ពាក្យផ្ដាំប្រដៅរបស់មេបាឬរបស់ចាស់ទុំ ។ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយ បណ្ដាំមេជី (សាស្រ្តាច្បាប់ រាជនេតិ) ។
- ប្រើទំលែងខ្ពស់ (ព. ប្រ.) មានអត្ថន័យថា កុំអាលអង្កុយលើកន្លែងខ្ពស់ភ្លាម ត្រូវអង្គុយក្នុងទីទាបសិន (កុំឲ្យគេបង្គាប់ ឬគេបន្ថយឲ្យចុះមកក្រោម នាំឲ្យអាប់កិត្តិយសរបស់ខ្លួន ...) ។
-
រលាស់
( កិ.កិរិយាសព្ទ )
កម្ចាត់ចោល ដោយកម្រើកខ្លាំង, ដោយគ្រញែង ឲ្យរបេះរបូតចេញ : ឈ្លើងទាមជើងរលាស់ស្ទើរមិនរបូត; សុនខរលាស់ខ្លួន ។ កម្រើក ផាត់ចេញ, ជម្រុះចេញ : រលាស់សំបត់, រលាស់កន្ទេល ។ ញាក់ឬកម្រើកទាត់ចេញ : រលាស់ដៃ, រលាស់ជើង ។ បង់បោយរលាស់ដៃ បង់បោយកម្រើកចុងដៃខ្វិចៗឬធ្លោយៗខ្ជាកៗ ។ ព. ប្រ. រើចេញ, ងាកចេញ, ដោះចេញ : រលាស់ចិត្តចេញ, រលាស់ខ្លួនចេញ ។ ទាត់ចោលលែងរាប់អាន : ខុសឆ្គងបន្តិចបន្តួច កុំអាលរលាស់គ្នាចោល ។ល។ គុ. ដែលទន់ហើបៗខ្លបៗ : ដងរ៉ែករលាស់ ។
-
រហិក
( ប.បរិវារសព្ទ )
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យ រហាក់ (កិ.) ថា : រហិករហាក់ រហាក់ពេក : កំពុងរហិករហាក់ណាស់ ឈប់បន្តិចសិន កុំអាលសួរគ្នា !
-
រហាក់
( កិ.កិរិយាសព្ទ )
ញ័រសាច់ដោយត្រូវកម្ដៅថ្ងៃខ្លាំងឬដោយប្រឹងដើរ, ប្រឹងធ្វើការពេញកម្លាំង : កំពុងរហាក់ខ្លាំងកុំអាលផឹកទឹក ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រហិក>រហិក ផង)។