Khmer Dictionary: អឌ្ឍ
Chuon Nath's Khmer-Khmer Dictionary
-
អឌ្ឍ
( គុ.គុនសព្ទ )
[អ័ត-ឍៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អធ៌) កន្លះ; ពាក់កណ្តាល ។
- អឌ្ឍទិន កន្លះថ្ងៃ ។
- អឌ្ឍភាគ កន្លះភាគ ។
- អឌ្ឍមណ្ឌល កន្លះឬពាក់កណ្តាលមណ្ឌល ។
- អឌ្ឍមាស កន្លះខែ ។
- អឌ្ឍរត្ត ឬ
- --រត្តិ (--រ័ត) កន្លះយប់, ពាក់កណ្តាលយប់ (អធ្រាត្រ) ។
- អឌ្ឍសត្តាហៈ ឬ - --សប្តាហ៍ កន្លះសត្តាហៈ (កន្លះអាទិត្យ) ។ល។
-
អឌ្ឍ--
(មើលក្នុងពាក្យ អឌ្ឍ) ។
-
អឌ្ឍចន្ទ
( ន.នាមសព្ទ )
[អ័ត-ឍៈច័ន]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អធ៌ + ចន្រ្ទ) ព្រះចន្រ្ទពាក់កណ្តាលវង់ ឬព្រះចន្រ្ទកន្លះភាគ ។ ព. ប្រ. ស្នាមគំនូស, ស្នាមចម្លាក់ឬអ្វីៗដែលមានសណ្ឋានដូចព្រះចន្រ្ទកន្លះភាគ; (ប្រើដូចជា គុ. ក៏បាន) : គំនូសអឌ្ឍចន្ទ, សណ្ឋានអឌ្ឍចន្ទ ។ ជណ្ដើរមានសណ្ឋានកាំដូចព្រះចន្ទកន្លះភាគ : អឌ្ឍចន្ទប្រាសាទ, អឌ្ឍចន្ទខឿនចេតិយ (រ. ស. ប្រើក្លាយតាមរជ្ជសម័យ, សូម្បីជណ្ដើរប្រាសាទឬដំណាក់ក្សត្រិយ៍ ដែលមានសណ្ឋានមិនដូចព្រះចន្ទកន្លះភាគទេក៏ហៅ អឌ្ឍចន្ទ ដែរ) ។
-
អឌ្ឍយោគ
( ន.នាមសព្ទ )
[អ័ត-ឍៈយោក]
( បា.បាលី ( បាលីភាសា ) )
ផ្ទះមានដំបូលសណ្ឋានស្រដៀងនឹងចំអេងស្លាបគ្រុឌ; ផ្ទះមានដំបូលតែម្ខាង, បង្ហា ។
Headley's Khmer-English Dictionary
-
អឌ្ឍ
( adj )
[ʔattʰeaʔ]
- detail »
to be half, hemi-; in the middle of
-
អឌ្ឍោជុតា
( n )
[ʔattʰoucuʔtaa]
- detail »
bisected straight line