Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អង្កត់ខ្មៅ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ សំបកខ្មៅ ស្លឹកជុកជិតស្រដៀងនឹងខ្ចាស់តែស្រួចៗបន្តិចជាងស្លឹកខ្ចាស់, គេច្រើនគាស់យកមកដាំក្នុងផើង ថែទាំទុកជាគ្រឿងតាំង ។ ឈ្មោះបក្សីមួយប្រភេទ, ពួកកុកឬរនាល, ចំពុះនិងជើងខ្មៅ ស្លាបខ្មៅស្រដៀងនឹងអក ប៉ុន្តែជើងវែងខ្ពស់ចង្រ្គោង ។
-
អង្កន់
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អង្កន ន. “ស្នាម”) អារដោយមុខកាំបិតឲ្យមុតជាស្នាមក្រឡាញជាសង្កាត់ៗ (ច្រើនប្រើចំពោះតែត្រីស្រស់និងសាច់ស្រស់) : អង្កន់ត្រីរួចប្រឡាក់អំបិល ។
-
អង្កបាលិកា
( ន.នាមសព្ទ )
[អង់-កៈប៉ាល៉ិកា]
or អង្កបាលី (អង់-កៈប៉ាល៉ី)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ធាត្រី : នាងអង្កបាលិកានាំធីតាសេដ្ឋីដើរលេងកម្សាន្តក្នុងវេលាល្ងាច ។
-
អង្ករ
( ន.នាមសព្ទ )
គ្រាប់ស្រូវឬគ្រាប់ធញ្ញជាតិដែលបុកឬកិនយកអង្កាមឬយកសំបកចេញហើយ : អង្ករខ្សាយ, អង្ករដំណើប, អង្ករពោត ។
- អង្ករដើម អង្ករដែលសម្រាំងយកសុទ្ធតែល្អឥតគ្រាប់ ។
- អង្ករឈើព្រៃ អង្ករនិងអុសបន្លែជាដើម ។
- អង្ករលីង អង្ករដែលលីងឲ្យខ្លោចប្រើជាគ្រឿងផ្សំអាហារ ។
- អង្ករសម្រិត អង្ករដែលស្រិតរួចហើយ ។
- អង្ករសម្រូប អង្ករដែលគ្រាន់តែបុកឬកិនយកអង្កាមចេញនៅមិនទាន់ស្រិត ។ ព. ទុ. បុ. ចាក់អង្ករយកអង្កាម បោះបង់ប្រយោជន៍ធំ បែរទៅយកឯប្រយោជន៍តូចវិញ ឬបោះបង់មនុស្សល្អ បែរទៅរាប់រកមនុស្សអាក្រក់ជាគ្នាវិញ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អសារក្តីបី បណ្តាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមារយាទ (សាស្រ្តារាជនេតិ) ។
-
អង្កា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អង្ក, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) លេខឬអក្សរដែលសរសេរឬចាររៀងតាមលំដាប់មិនឲ្យច្រឡំទំព័រ, លេខទំព័រឬអក្សរប្រាប់ទំព័រ : អង្កា ១, អង្កា ២,... ឬ អង្កា ក, អង្កា កា,... (ខ្មែរច្រើនហៅក្លាយជា ឱង្កា ប្រើចំពោះតែសាស្រ្តាស្លឹករឹត, ស្លឹកត្នោតឬក្រាំង) ។
-
អង្កាញ់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទផ្កាលឿង ខ្លឹមខ្មៅ មានរសល្វីង, ផ្កានោបឬក្រពុំស្រុសហើយពូតច្របាច់យករសល្វីងចេញខ្លះប្រើជាបន្លែស្លបាន រាប់អានថាជាថ្នាំរម្ងាប់រោគផង : សម្លផ្កាអង្កាញ់ ។
-
អង្កាញ់
( កិ.កិរិយាសព្ទ )
or កង្កាញ់
កាងម្រាមដៃម្ខាងឲ្យតឹងចាប់ចុងផ្ទាំងសំពត់ត្រឡប់បត់ចុះបត់ឡើងច្រើនដង ធ្វើឲ្យមានជាផ្នត់ : អង្កាញ់ចីពរ ។
-
អង្កាញ់
( ន.នាមសព្ទ )
or កង្កាញ់
ជួរឬស្រទាប់រលកតូចៗ : អង្កាញ់រលក (ច្រើនហៅ កង្កាញ់រលក ជាង) ។ កិ. វិ. ឬ គុ. (ព. ប្រ.) ដែលរត់ឬដើរលឿនញាប់ជើងរមេញ : រត់កង្កាញ់, ដំណើរកង្កាញ់ ។
-
អង្កាន់
( ន.នាមសព្ទ )
គ្រាប់ស្រូវដែលបុកឬជាន់មិនទាន់របកសំបកចេញ នៅសល់ខ្លះបន្តិចបន្តួចលាយជាមួយនឹងអង្ករដែលអុំយកអង្កាមនិងកន្ទក់ចេញហើយ : ស្ទៃអង្ករប្រមូលអង្កាន់ ។ ព. ប្រ. សេចក្ដីសៅហ្មងដែលមានខ្លះ មិនទាន់បរិសុទ្ធស្អាត : នៅមានអង្កាន់ក្នុងចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កន្ទក់អង្កាន់ ផង) ។
-
អង្កាប់អង្កើ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលរអាក់រអួលឬទទាក់ទទាមនាំឲ្យពិបាកច្រើនលើកច្រើនដង : ធ្វើទុក្ខអង្កាប់អង្កើ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>