Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អង្គែ
( ន.នាមសព្ទ )
ឈ្មោះរោគស្បែកមួយប្រភេទ មានអាការគគ្រាតឡើងសម្បុរ-សកើតនៅសរីរប្រទេសដែលមានសក់ឬមានរោម បណ្តាលឲ្យរមាស់ : ក្បាលអង្គែស៊ី, សេះកើតអង្គែ, ឆ្កែកើតអង្គែ ។
-
អង្គំ
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានជាដង្កាប់មាំ មានគ្រឿងរឹតឬបន្ធូរបាន សម្រាប់ចាប់រឹតអ្វីៗដែលធ្វើដោយដែកជាដើម ឲ្យរឹងមិនឲ្យរង្គើក ដើម្បីរូសរម្លីងឬឆាបជាដើម : អង្គំដែក, រឹតដោយអង្គំ ។
-
អង្គ័ល
( ន.នាមសព្ទ )
ជាពាក្យឃ្លាតក្លាយមកពីពាក្យ នង្គ័ល (មើលពាក្យនេះនិងមើលក្នុងពាក្យ ប្រាក្រឹត ផង) ។
-
អង្គ្រង
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ដើមស្ទើរជាវល្លិរឹងមានបន្លា ផ្លែមូលៗ : ពួកក្មេងគង្វាលគោស្រុកស្រែច្រើនយកផ្លែអង្រ្គងធ្វើជាគ្រាប់កាំភ្លោះ បាញ់លេង ។
-
អង្គ្រឺត
( ន.នាមសព្ទ )
ឈ្មោះខ្លាមួយប្រភេទ, ហៅតាមសូរសព្ទវាយំឮ “អង្រ្គឺតៗ” : ខ្លាអង្គ្រឺត ។
-
អង្គ្រ័ក្ស
( ន.នាមសព្ទ )
ពាក្យសាមញ្ញ (គ្រាន់តែនិយាយ មិនដែលសរសេរទេ) ប្រើក្លាយឃ្លាតមកពីពាក្យ អង្គរក្ខ ឬ អង្គរក្ស “អ្នករក្សាអង្គ, ទាហានរក្សាអង្គព្រះរាជា” (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គរក្ខ ឬ --រក្ស ក្នុងពាក្យ អង្គ ១ ន.) ។
-
អង្គ្លេស
( ន.នាមសព្ទ )
[អង់-គ្លេស]
( បារ.បារាំង ( ភាសាបារាំងសែស ) )
(អង្គ្លេស៍ Anglais, ឥត្ថី. Anglaise) ជាតិមនុស្សកើតនៅក្នុងកោះមួយប៉ែកក្នុងប្រទេសឬទ្វីបអឺរ៉ុប : ជាតិអង្គ្លេស, ពួកអង្គ្លេស, ប្រទេសអង្គ្លេស (សរសេរជា អង់គ្លេស ក៏បាន) ។
-
អង្ឃាក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលចេញអាការដើរលើកដាក់ៗគគាត : ដើរអង្ឃាក់ចុះសង្ឃាក់ឡើង; ដំណើរអង្ឃាក់ៗ ។
-
អង្ឃើល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលចេញអាការងងើលលើកដាក់ៗ, ទើលងើល : ដើរអង្ឃើលចុះអង្ឃើលឡើង; ដំណើរអង្ឃើលៗ ។ ព. ប្រ. គំនិតអង្ឃើល, ចិត្តអង្ឃើល, មនុស្សអង្ឃើល, ឫកពាអង្ឃើល គឺគំនិត, ចិត្ត, មនុស្ស, ឫកពាងងើល, ចចើល ឥតក្រែង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ជនពាលងងើល ចេះតែអង្ឃើល ឥតគិតខុសត្រូវ ប្រទូស្តប្រទាំង ប្រឆាំងរាំងផ្លូវ ក្លាយជាសត្រូវ ជាតិសាសន៍ក៏មាន ។ កើតជាមនុស្ស គួរស្គាល់ត្រូវខុស កុំដើរបំពាន បំពារលើច្បាប់ សម្រាប់ទូន្មាន ផ្លូវចិត្តឲ្យបាន សាន្តសុខស្ងប់ឡើយ ។
-
អង្រង់
( កិ.កិរិយាសព្ទ )
[អង់-រង់]
ស្ទៃឬទទាក់គ្រលែង, ចាប់រលាក់ ឲ្យមូលរួមគ្នាឬឲ្យណែន : អង្រង់អង្ករ ។ អង្រួនឬងក់ងើបៗបន្តិចៗញាប់ៗ : អង្រង់ក្បាល ។
<< Prev 1 ... 15 16 17 18 19 20 Next >>