Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អង្គារិ
( ន.នាមសព្ទ )
[--រិនី]
or អង្គារិណី
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ជើងក្រានតូចដែលលើកចុះលើកឡើងបាន; ជើងក្រានសៀម; អាំងឡូវ ឬ ជើងក្រានអាំងឡូវ ។
-
អង្គាលឿង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គា ២ ន.) ។
-
អង្គាស
( កិ.កិរិយាសព្ទ )
ឃោស្នាគ្នា, ប្រកាសប្រាប់គ្នា ឲ្យចូលប្រាក់កាសឬទេយ្យទានផ្សេងៗតាមសទ្ធា ក្នុងការធ្វើទាន : អង្គាសប្រាក់, អង្គាសអង្ករ ។ ប្រគេនចង្ហាន់ដល់ភិក្ខុសង្ឃដោយការខ្នះខ្នែងលៃលកឲ្យគ្រប់គ្រាន់ : ពួកទាយកអង្គាសចង្ហាន់ភិក្ខុសាមណេរ ។ គុ. ដែលបានមកដោយឃោស្នាគ្នា : ប្រាក់អង្គាស ។
-
អង្គាសីល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្កា ២ ន.) ។
-
អង្គីករណ៍
( ន.នាមសព្ទ )
or អង្គីការ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អង្គីករណ ឬ --ការ) ការធ្វើសញ្ញាឬប្ដេជ្ញាដោយព្រមព្រៀងគ្នា; សញ្ញាឬសន្យាដែលធ្វើដោយបានយល់ព្រមជាមួយគ្នា : ធ្វើការតាមអង្គីករណ៍; ប្រតិបត្តិតាមអង្គីការ ។
-
អង្គីរស
( ន.នាមសព្ទ )
[អង់-គីរស់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អង្គិ-- ឬ អង្គី--; អង្គិរស៑ ឬ ជា អង្គិរ, អង្គិរស ក៏មានខ្លះ “អ្នកមានពន្លឺភ្លឺចាំងចេញពីកាយ”) ព្រះនាមព្រះសក្យមុនីសម្មាសម្ពុទ្ធ : ព្រះអង្គីរស ។ នាមនៃឫសីអ្នកតែងវេទមន្តឬអ្នកតែងពាក្យសម្រាប់សូត្រថ្វាយពរក្នុងវេទ.... (លទ្ធិព្រាហ្មណ៍) ។
-
អង្គឺ
( និ.និបាតសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
មិនគឺ, មិនមែន, មិនមែនជា, ពុំមែនជា; មិនដែល, ពុំដែល : អង្គឺខ្ញុំទេ មិនមែនខ្ញុំទេ; អង្គឺសត្វអង្គឺបុគ្គល ពុំមែនជាសត្វពុំមែនជាបុគ្គល ។
- អង្គឺក្តី ពុំមែនជាដំណើរ, មិនមែនជាហេតុ ។
- អង្គឺមាន ពុំដែលមាន, មិនដែលសោះ, ទេសោះ ។ ប្រើពាក្យ ឥត ពីខាងដើមផងក៏មាន (សេចក្ដីនៅជាបដិសេធដូចដែល) :
- ឥតអង្គឺមាន ឥតដែលមាន, ទេសោះ (ច្រើនតែប្រើពាក្យ ក៏ ផ្សំពីខាងដើម) : ខ្ញុំនឹងដែលបានឃើញរបស់នោះ សូម្បីតែម្តងក៏ឥតអង្គឺមាន ។
-
អង្គឺអង្គែ
( គុ.គុនសព្ទ )
ដែលស្ទាក់ស្ទើរ, ហ៊ីងហ៊ាង : គំនិតអង្គឺអង្គែ, សម្ដីអង្គឺអង្គែ ។
-
អង្គុក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលចេះតែលឿនស្មើជំហានអន្រ្ទុកទៅមុខឥតបង្អែបង្អង់ : ដើរអង្គុក, ដើរលឿនអង្គុក; ដំណើរអង្គុក ។
-
អង្គុកអង្គុល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលខ្សឹកខ្សួលប៉ផ្អែបជ្រប់មុខ, ដែលកើតទុក្ខជ្រប់ : យំអង្គុកអង្គុល, កើតទុក្ខអង្គុកអង្គុល ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ កម្ចាត់ទុក្ខថា : ការកើតទុក្ខជ្រុល អង្គុកអង្គុល មមុលមិងមាំង អ្នកមានប្រាជ្ញា គួរតែប្រឆាំង កុំឲ្យចិត្តគាំង ក្នុងក្តីសោកសៅ ។ ព្រះពុទ្ធប្រាប់ថា ត្រូវប្រើប្រាជ្ញា ដេញទុក្ខចេញក្រៅ ត្រូវកុំប្រមូល- ទុក្ខឲ្យក្តួលក្ដៅ ដេញយូរៗទៅ គង់ទុក្ខឃ្លាតបាន ។ ព្រោះក្តីកើតទុក្ខ តែងដេញក្តីសុខ ឲ្យឃ្លាតចាកប្រាណ សុខនៅពុំកើត ដ្បិតទុក្ខរុញច្រាន កម្ចាត់ទុក្ខបាន ហៅថាមានសុខ ។
<< Prev 1 ... 15 16 17 18 19 20 Next >>