Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហួង
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ហ្វង អ. ថ. ហួ៎ង “រក្សា, គ្រប់គ្រងរក្សា, ថែទាំ; មិនចង់ឲ្យ” ឬ ហ្វ់ង អ. ថ. ហួង “កួចកាន់; តោងទាម; មានកង្វល់ទៅរក”) ទាមយក, តោងទាម; ខារខ្លាំង : ហួងយកទ្រព្យសម្បាច់; ហួងប្រយោជន៍ឲ្យបានតែខ្លួនម្នាក់ឯង ។
-
ហួង
( គុ.គុនសព្ទ )
ដែលមានក្លិនល្អឬអាក្រក់ធុំច្បាស់ប្រាកដ, ដែលធុំក្លិនភាយ : ធុំក្លិនក្រអូបហួង, ធុំក្លិនស្អុយហួង ។
-
ហួង
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះរូបប្រាក់សម័យបុរាណ សម្រាប់ចាយក្នុងកម្ពុជរដ្ឋ តម្លៃ ១០ សេនសម័យសព្វថ្ងៃ : ពីរហួងជាមួយស្លឹង បួនស្លឹង ជាមួយបាទ (= ៨០ សេន); ប៉ុន្តែក្នុងរជ្ជកាលខ្លះគិតតម្លៃមួយហួងត្រឹមតែ ៧ សែនកន្លះ, ពីរហួងជាមួយស្លឹង = (១៥សេន), បួនស្លឹងជាមួយបាទ = (៦០សេន) ។ ចាស់ទុំពីដើមច្រើនប្រដៅកូនចៅថា : បានប្រាក់មួយហួងមួយស្លឹងត្រូវសន្សំ ទុក កុំចាយវាយកញ្ជះកញ្ជាយពេក !
-
ហួងហែង
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
កាន់កាប់រក្សាឲ្យនៅក្នុងអំណាចខ្លួន, ខារខាំងមិនឲ្យបានទៅអ្នកដទៃ : ហួងហែងទ្រព្យ, ហួងហែងរក្សាស្រែចម្ការ ។ ហួងហែងឲ្យស្រេចលើខ្លួន : ម្ហូបចំណីទាំងនេះជាសាធារណៈ មិនត្រូវអ្នកណាហួងហែងទេ ! (និយាយថា ហួងហែន ក៏មាន តែមិនសូវប្រើ) ។
-
ហួងហែន
(មើលក្នុងពាក្យ ហួងហែង) ។
-
ហួច
( កិ.កិរិយាសព្ទ )
បង្ហើបក្របួចបបូរមាត់បញ្ចេញសូរសព្ទតូចគ្រលួច (ច្រើនប្រើជាបទភ្លេង) : ហួចបទអុំទូក ។
-
ហួញ
( គុ.គុនសព្ទ )
គ្រែត; ស្ញូញ (ចំពោះតែជូរ) : អម្ពិលជូរហួញ; មុខជូរហួញ ។
-
ហួត
( កិ.កិរិយាសព្ទ )
ជ្រាបបាត់អស់, ជ្រាបរីងអស់ : ទឹកហួតអស់ ។ គុ. ដែលឆាប់ជ្រាបឬឆាប់រីង : ដីនេះច្រើនខ្សាច់ឆាប់ហួតទឹកណាស់ ។
- ហួតហែង ហួតស្ងួត; រីងស្ងួត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហែង ផង) ។
-
ហួម
( ឧ.ឧទានសព្ទ )
សូរស្ងាបខ្លាំង : ស្ងាបហួម ។
-
ហួម៉ៃ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
អ្នកលេងកាប់បាក់ដៃជាឬយ៉ាងប៉ិន, យ៉ាងពូកែ : ពួកហួម៉ៃ, អ្នកលេងហួម៉ៃ ។
<< Prev 1 ... 15 16 17 18 19 20 Next >>