Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហុយ
( ន.នាមសព្ទ )
រន្ធផើយ : ជាសចេញតាមរន្ធហុយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រន្ធ ទៀតផង) ។
-
ហុយហាយ
( កិ.កិរិយាសព្ទ )
( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
សាយភាយលេចឮសុសសព្វ : ដំណឹងនុ៎ះហុយយាយសព្វទិសទីអស់ទៅហើយ ។
-
ហុរៗ
( ឧ.ឧទានសព្ទ )
or ហុលៗ
សូរឮដោយត្រសុលចូលស្រាលៗ (យ៉ាងដូចស្រមោចចូលត្រចៀកជាដើម) : ស្រមោចបង្រះក្នុងត្រចៀកហុរៗ ។
-
ហូត
( កិ.កិរិយាសព្ទ )
ទាញដកយកឲ្យរបូតចេញពីក្នុងទីដែលធូរ : ហូតដាវចេញពីស្រោម, ហូតឆ្អឹងត្រីស្ងោរ ។
- ហូតងារ ដកងារ ។
- ហូតពន្ធ យកពន្ធទំនិញដោយគិតតាមតម្លៃដើមនិងចំនួនរបស់ : គយហូតពន្ធក្នុងមួយរយយកបី (ដូចយ៉ាងត្រីឆ្អើរថ្លៃដើម១ចង្កាក់ ១០ រៀលក្នុង ១០០ ចង្កាក់គយហូតយកតែ ៣ ចង្កាក់ គឺយកពន្ធ ៣០ រៀល) ។ គុ. ដែលទាញដកយកឲ្យរបូតចេញបាន :
- ថតហូត ថតតុជាដើមដែលទាញហូតចេញបាន ។
-
ហូត
( ន.នាមសព្ទ )
ឈ្មោះល្បែងស៊ីសងមួយប្រភេទលេងដោយអ្នកដែលជាមេចាប់កាសឬសេនចេញឲ្យទ្រេល,... ការស៊ីសងមានទំនងស្រដៀងនឹងធួ : ពួកក្មេងលេងហូត (សព្វថ្ងៃនេះគ្មានទេ) ។
-
ហូតថ្នាក់
( គុ.គុនសព្ទ )
ដែលនៅថ្មោងឥតទាន់សៅហ្មង, បរិសុទ្ធស្អាត, ថ្មីចែស; ដែលនៅកំលោះឬនៅក្រមុំសុទ្ធសាធ : របស់ថ្មីហូតថ្នាក់; កំលោះហូតថ្នាក់, ក្រមុំហូតថ្នាក់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កំលោះហូតថ្នាក់ ត្រូវយល់ឲ្យជាក់ នូវមាត្រាច្បាប់ កូនគេក្រមុំ កុំហ៊ានពាល់ចាប់ ពុំបានទេស្លាប់ ប្រយោជន៍លោកីយ៍ ។ ក្រមុំហូតថ្នាក់ ត្រូវរក្សាលក្ខណ៍ ប្រយ័ត្នអប្រីយ៍ ត្រូវប្រើឫកពា ចរិយាកូនស្រី ទោះនឹងស្រដី ឲ្យត្រូវបែបបទ ។
-
ហូនហ៊ក់
( គុ.គុនសព្ទ )
ចាស់គ្រាំគ្រាខ្លាំង, ចាស់ណាស់ : ចាស់ហូនហ៊ក់ ។
-
ហូប
( កិ.កិរិយាសព្ទ )
បរិភោគភោជនាហារ (ស៊ី) ។ សម្តីសម្រាប់ហៅការបរិភោគនៃមនុស្សស្មើភាពនឹងខ្លួនឬតូចជាងខ្លួន ដោយសេចក្ដីគួរសម, ជាសម្តីខ្ពស់ជាងពាក្យ អាស្រ័យ ទាបជាងពាក្យ ពិសា : អ្នកហូបបាយហើយឬនៅ ?, ឯងរាល់គ្នាម៉េចក៏មិននាំគ្នាហូបបាយឲ្យហើយពីថ្ងៃពីភ្លឺទៅ ?
-
ហូរ
( កិ.កិរិយាសព្ទ )
រឥលជ្រុលទៅឯង នៃទឹកឬវត្ថុរាវ, នៃខ្សាច់ជាដើម : ទឹកហូរ, ឈាមហូរ, ទឹកភ្នែកហូររហាម ។ បោលជ្រំៗជើង (ចំពោះតែគោ, ក្របី) : គោហូរ ។ កិ. វិ. ឬ គុ. (ព. ប្រ.) រឥលឥតទើសទាក់, មិនរអាក់រអួល : និយាយហូរ, មើលសំបុត្រហូរ; សម្តីហូរ ។ ហូរហៀរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហៀរ) ។
- ហូរហែ កិ. វិ. ដែលហែៗគ្នាមិនដាច់, ដែលចេះតែមានបន្តគ្នាមិនដាច់ : មានគេទៅមកហូរហែ ។ ព. ទ. បុ. បែកជាអូរហូរទៅជាស្ទឹង (មើលក្នុងពាក្យ បែក) ។
-
ហូល
( ន.នាមសព្ទ )
ឈ្មោះសំពត់សូត្ររបស់ខ្មែរ ត្បាញដោយសូត្រចងគាធលើកជាគោមជាក្រឡាក្បាច់រចនាវិចិត្រផ្សេងៗតាមចំពោះនិងសេចក្តីពេញចិត្តនៃអ្នកត្បាញ, ជាការយ៉ាងល្អិតធ្វើដោយផ្ចិតផ្ចង់មមឹះមមៀវរបស់ស្រ្តីខ្មែរ : ហូលប្រុស, ហូលស្រី ។
- ហូលជរ ហូលដែលត្បាញលើកជាក្បាច់ជរត្រង់ជាយ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : មេបាស្លៀកហូលជរ សម្តីខ្ទរប្រកាន់ច្បាប់ ឲ្យត្រូវតាមទម្លាប់ សណ្តាប់ធ្នាប់ទម្រង់ការ ។ ពីបូរាណព្រេងព្រឹទ្ធ ត្រូវតែគិតតាមវោហារ ចាស់ទុំជាអាចារ្យ ទើបកិច្ចការបានចម្រើន ។
<< Prev 1 ... 15 16 17 18 19 20 Next >>