Khmer Dictionary: សក្តិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អប្ប
( គុ.គុនសព្ទ )
[អ័ប-ប៉ៈ ]
(អល្ប) តិច; តូច; ស្តួចស្តើងឬស្តើងស្តួច ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អប្បគ្ឃព័ស្តុ, --ភណ្ឌ ឬ --វត្ថុ អ័ប-បុ័ក-ឃៈ--) របស់ដែលមានតម្លៃតិច ។ អប្បទ្រព្យ ឬ --ធន ទ្រព្យតិច; អ្នកដែលមានទ្រព្យតិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អបទ្រព្យ ឬ អបធន ក្នុងពាក្យ អប និ. ផង) ។ អប្បបញ្ញា ឬ--ប្រាជ្ញា ប្រាជ្ញាតិច, ប្រាជ្ញាអន់ ។ អប្បបរមា (អ័ប-ប៉ៈប៉ៈរ៉ៈម៉ា) ន. ឬ គុ. (បា. សំ. < អប្ប + បរម គុ.) កម្រិតយ៉ាងតិចឬយ៉ាងតូចបំផុត; ដែលតិចបំផុត, ដែលមានកំណត់យ៉ាងតូចបំផុត : អប្បបរមានៃសីតុណ្ហភាពនៅប្រទេសកម្ពុជា គឺ ១៤ អង្សា (បារ. Minimum) ។ ព. ផ្ទ. អតិបរមា ។ អប្បបរិមាណ (--ប៉ៈរ៉ិម៉ាន) បរិមាណតិច, ចំនួនយ៉ាងតិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បរិមាណ ផង) ។ អប្បពុទ្ធិ (--ពុត-ធិ) ដែលមានសេចក្ដីចេះដឹងតិច; ដែលមិនឈ្លាស; ល្ងង់ ។ អប្បភោគ ភោគៈតិច; អ្នកដែលមានភោគៈតិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អបភោគ ក្នុងពាក្យ អប និ. ផង) ។ អប្បលាភ លាភតិច; អ្នកដែលមានលាភតិច ។ អប្បមូល ថ្លៃតិច; ដែលមានតម្លៃតិច : របស់អប្បមូល ។ អប្បវ័យ ដែលនៅក្មេង ។ អប្បវិជ្ជ ឬ អល្បវិទ្យា (--វិច ឬ អ័ល-ប៉ៈវិត) អ្នកដែលមានវិជ្ជាតិច, ដែលចេះដឹងតិច ។ អប្បសក្តិ ឬ --ស័ក្តិ ស័ក្តិតូច, អ្នកដែលមានស័ក្តិតូច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អបសក្តិ ឬ --ស័ក្តិ ក្នុងពាក្យ អប និ. ផង) ។ អប្បសុខ សុខតិច; អ្នកដែលមានសុខតិច ។ល។
-
អរិយ
( គុ.គុនសព្ទ )
[អៈរ៉ិយ៉ៈ ]
(អរិយ; អាយ៌) ប្រសើរ; ត្រឹមត្រូវ; សុភាព; រៀបរយ; មានបែបបទល្អ; ស្លូតត្រង់; ដែលឥតទោស ។ ន. អ្នកប្រសើរ; អ្នកមានតម្លៃ, អ្នកដែលគួររាប់រក; អ្នកមានធម៌ឬទំនៀមទម្លាប់ល្អ (នាំឲ្យមានសេចក្ដីចម្រើន); អ្នកមានសភាពស្លូតត្រង់; អ្នកដែលមានបែបបទរៀបរយ;... ។ ព. ពុ. អ្នកដែលបានសម្រេចលោកុត្តរធម៌ តាំងពីថ្នាក់សោតាបត្តិមគ្គរៀងទៅដល់អរហត្តផល (អរិយបុគ្គល) ។ មានន័យមួយផ្សេងក្នុងគម្ពីរពុទ្ធសាសនាថា អរិយៈ មាន ៤ ប្រភេទគឺ ១-
- អាចារអរិយៈ ឬ - អាចារារិយៈ អ្នកដែលមានមារយាទត្រឹមត្រូវ (សូម្បីសត្វតិរច្ឆាន បើមានមារយាទល្អត្រឹមត្រូវ ក៏ហៅថា អាចារអរិយៈ បានដែរ); ២-
- ទស្សនអរិយៈ ឬ - ទស្សនារិយៈ អ្នកដែលមានរូបឆោមលោមព័ណ៌ល្អ មានឥរិយាបថស្រគត់ស្រគំសមរម្យ គួរឲ្យចង់ឃើញចង់មើល; ៣-
- លិង្គអរិយៈ ឬ - លិង្គារិយៈ បព្វជិតដែលល្អតែភេទ គឺអ្នកបួសដែលផ្ចិតផ្ចង់ប្រុងប្រយ័ត្នតែត្រង់ការស្លៀកដណ្តប់ឲ្យត្រឹមត្រូវតាមបែបបទជាសមណសារូប ប៉ុន្តែជាមនុស្សទ្រុស្តសីល; ៤-
- បដិវេធអរិយៈ ឬ
- បដិវេធារិយៈ លោកអ្នកបានលុះលោកុត្តរធម៌ (ពុទ្ធាទិបណ្ឌិត) ។ ប្រើពាក្យ អាយ៌ សរសេរសម្រួលជា អារ្យ (អារ-យ៉ៈ) ផ្លាស់ប្តូរគ្នាក៏បាន, ដូចជា
- អរិយជន ឬអារ្យ-- ជនពួកអារ្យៈ គឺជនមានរបៀប បែបបទទំនៀមសណ្ដាប់ល្អ នាំឲ្យមានសេចក្ដីចម្រើន ។
- អរិយជាតិ ឬ អារ្យ-- ជាតិអារ្យជន; ជនជាតិអ្នកមានអារ្យធម៌ ។
- អរិយទ្រព្យ,
- អរិយធន ឬ អារ្យ-- ទ្រព្យដ៏ប្រសើរ; ទ្រព្យរបស់អរិយជន (ពុទ្ធសាសនាសំដៅយកធម៌ ៧ យ៉ាងគឺ សទ្ធា, សីលៈ, ហិរិ, ឱត្តប្បៈ, សុតៈ, ចាគៈ, បញ្ញា ហៅថា អរិយទ្រព្យ); ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សម្រាប់ឲ្យងាយចាំថា : សទ្ធា និង សីលៈ និងហិរិ-ឱត្តប្បំ បួននេះជាធនំ រួមសុតៈ និងចាគោ ។ បង្រ្គប់ជាប្រាំមួយ បញ្ញាមួយទៀតពុទ្ធោ ប្រទានឱវាទោ ហៅថាទ្រព្យប្រសើរក្រៃ ។ ជនណាមានទ្រព្យនេះ ជននោះឯងព្រះចមត្រៃ ប្រទានឱវាទថ្លៃ ថាពុំមែនអ្នកទ័លក្រ ។
- អរិយធម៌ ឬអារ្យ-- ធម៌ដែលនាំឲ្យកើតសេចក្ដីសុខ-ចម្រើន; ធម៌របស់អរិយជន, ទំនៀមសណ្ដាប់ល្អ; សណ្ដាប់ធ្នាប់ឬបែបបទរៀបរយ ។
- អរិយបុគ្គល បុគ្គល ៨ ពួក រាប់តាំងពីអ្នកដែលបានសម្រេចសោតាបត្តិមគ្គរៀងទៅដល់អ្នកដែលបានសម្រេចអរហត្តផល (ព. ពុ.) ។
- អរិយវង្ស (បា. --វំស) វង្សនៃអរិយបុគ្គល ។ ខ្មែរប្រើជាឋានន្តរនៃសមណសក្តិទីរាជាគណៈសម្រាប់ទោក្នុងសម័យបុរាណ, សម័យបច្ចុប្បន្នប្រើជាសម្រាប់ត្រី : ព្រះអរិយវង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមណសក្តិ ផង) ។
- អរិយវិន័យ ឬ អារ្យ-- ច្បាប់របស់អរិយជន។
- អរិយសង្ឃ ឬ អារ្យ-- សង្ឃជាអរិយបុគ្គល (ព. ពុ.) ។
- អរិយសច្ច ឬ អារ្យសត្យ សេចក្ដីពិតរបស់អរិយបុគ្គល, សេចក្ដីពិតឥតមានល្អៀង ។
- អរិយសច្ច មាន ៤ យ៉ាងគឺ ទុក្ខៈ សេចក្ដីព្រួយលំបាក; សមុទយៈ កំណើតទុក្ខឬហេតុដែលនាំឲ្យកើតទុក្ខ; និរោធៈ សេចក្ដីរលត់ទុក្ខ ឬធម៌សម្រាប់រម្លត់ទុក្ខ; មគ្គៈ ផ្លូវឬឧបាយនៃសេចក្ដីរលត់ទុក្ខ (ហៅដោយរួបរួមថា ចតុរារិយសច្ច ។ ព. ពុ.) ។
- អរិយសាវ័ក ឬ - អារ្យស្រាវ័ក អរិយបុគ្គលអ្នកបានស្ដាប់ពុទ្ធោវាទ (បើស្ត្រីជា អរិយសាវិកា ឬ អារ្យស្រាវិកា) ។
- អរិយុបវាទ (បា. < អរិយ + ឧបវាទ) ការពោលតិះដៀលអរិយបុគ្គល (ព. ពុ.) ។
- អរិយុបវាទី អ្នកពោលតិះដៀលអរិយបុគ្គល; បើស្ត្រីជា អរិយុបវាទិនី (ព. ពុ.) ។ល។
-
ឧត្ដម
( គុ.គុនសព្ទ )
[អ៊ុត-ដំ]
ខ្ពស់, ខ្ពង់ខ្ពស់; កន្លង; ល្អ; ប្រសើរ; ថ្លៃថ្លា; បរិបូណ៌; សម្បូណ៌ : ថ្នាក់ឧត្ដម ថ្នាក់ខ្ពស់ ។
- ប្រសើរឧត្ដម ប្រសើរកន្លង ។
- ផលស្រូវ
- ឧត្ដម ផលស្រូវបរិបូណ៌ឬសម្បូណ៌ ។
- ពូជពង្សឧត្ដម ឬ - ពង្សពូជ-- ពូជពង្សខ្ពង់ខ្ពស់ ។
- ឧដុង្គឧត្ដម ឬ - ឧត្ដុង្គ-- ខ្ពង់ខ្ពស់លើសលែង ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុត-តៈម៉ៈ, ចួនថា អ៊ុត-ដំ-ម៉ៈ ឬ អ៊ុត-ដំ ក៏មានខ្លះ (តាមទម្លាប់ស្រួលមាត់), ដូចជា ឧត្ដមគតិ គតិឧត្ដម គឺដំណើរកើតល្អ; ចិត្តគំនិតខ្ពង់ខ្ពស់ អធ្យាស្រ័យដែលដុះដាលចេញមក ដើម្បីរិះរកសេចក្ដីសុខ-ចម្រើន, គោលបំណងចង់ឲ្យបានល្អប្រពៃ,... : មនុស្សមានឧត្ដមគតិ រមែងបានជាទីស្រឡាញ់នៃមហាជន ។
- ឧត្ដមគន្ធ ក្លិនប្រសើរ ។
- ឧត្ដមគោត្ត ឬ - --គោត្រ គោត្រខ្ពស់ ។
- ឧត្ដមគ្រឹហា ឬ - --គ្រឹះ ផ្ទះល្អ, មានតម្លៃ ។
- ឧត្ដមង្គ ឬ - ឧត្ដមាង្គ (--មុ័ង, --ម៉ង់ ឬ --ម៉ាង) ក្បាល, ត្បូង ។
- ឧត្ដមជាតិ ជាតិខ្ពស់ ។
- ឧត្ដមបុរិសៈ ឬ
- --បុរស បុរសខ្ពង់ខ្ពស់ ។ ព. វ. សំ. បា. បុរិសៈទី ៣ ត្រង់ ខ្ញុំ, អញ, យើង ។
- ឧត្ដមភាព ភាពឧត្ដម ។
- ឧត្ដមភូមិ ថ្នាក់ខ្ពស់, ជាន់ខ្ពស់ ។
- ឧត្ដមភេទ (បា. --វេស; សំ. --វេឝ) ភេទឧត្ដម ។ ព. ពុ. បព្វជិតភេទ ។
- ឧត្ដមមន្រ្តី (អ៊ុត-ដំ--) មន្រ្តីថ្នាក់ខ្ពស់; មន្រ្តីរដ្ឋបាលថ្នាក់ខ្ពស់ ។
- ឧត្ដមវង្ស ឬ - --ពង្ស វង្សខ្ពស់, ពូជខ្ពស់ ។
- ឧត្ដមវិជ្ជា ឬ
- --វិទ្យា វិជ្ជាជាន់ខ្ពស់ ។
- ឧត្ដមស័ក្តិ ស័ក្តិខ្ពស់ ។
- ឧត្ដមសេនានី មេទាហានជាន់ខ្ពស់ ចាប់តាំងពីថ្នាក់ឧត្ដមសេនីយ៍ត្រីទៅដល់សេនាប្រមុខ ។
- ឧត្ដមសេនីយ៍ ឋានន្តរមេទាហានជាន់ខ្ពស់ជាមេបញ្ជាការកងទ័ព ។
- ឧត្ដមសេនីយ៍ត្រី ឧត្ដមសេនីយ៍ដែលមានឋានន្តរសក្តិក្រោមឧត្ដមសេនីយ៍ទោ ។
- ឧត្ដមសេនីយ៍ទោ ឧត្ដមសេនីយ៍ជាចន្លោះឧត្ដមសេនីយ៍ត្រី និងឧត្ដមសេនីយ៍ឯក ។
- ឧត្ដមសេនីយ៍ឯក ឧត្ដមសេនីយ៍មានឋានន្តរសក្តិខ្ពស់ជាងឧត្ដមសេនីយ៍ទោនិងឧត្ដមសេនីយ៍ត្រី ។
- ឧត្ដមានុភាព អានុភាពខ្ពង់ខ្ពស់ឬខ្លាំងក្រៃ ។
- ឧត្ដមាភិសេក អភិសេកខ្ពង់ខ្ពស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមណុត្តមាភិសេក ផង) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឧត្ដមៈ, ឧត្ដមា, ឧត្ដមោ, ឧត្តមំ (--មុ័ង) ក៏បាន ។
-
ឧបរាជ
( ន.នាមសព្ទ )
[អ៊ុប៉ៈរ៉ាច ឬ អុប៉ៈ--]
ព្រះរាជាបន្ទាប់ គឺក្សត្រិយ៍ដែលមានរាជស័ក្តិរងបន្ទាប់ក្សត្រិយ៍ទ្រង់រាជ្យ : សម្តេចព្រះឧបរាជ ឬសម្តេចព្រះមហាឧបរាជ (តាមបវេណីក្នុងកម្ពុជរដ្ឋ, នាទីរបស់សម្តេចព្រះមហាឧបរាជជាឋានៈសម្រាប់ត្រី ទាំងមន្រ្តីធំតូចសម្រាប់ព្រះអង្គ ក៏តាំងក្នុងឋានៈសម្រាប់ត្រីដែរ ។ មើលក្នុងពាក្យ សមណសក្តិ ទៀតផង) ។
-
ឧភយោរាជ
( ន.នាមសព្ទ )
[អ៊ុភៈយោរាច ]
(ឧភយ “ទាំងពីរ” + រាជ “ព្រះរាជា” ខ្មែរប្រើ យ > យោ = “ព្រះរាជាទាំងពីរព្រះអង្គ”) ក្សត្រិយ៍ដាក់រាជ្យ គឺក្សត្រិយ៍ទ្រង់រាជ្យដែលផ្ទេររាជសម្បត្តិប្រទានទៅព្រះរាជបុត្រឬទៅក្សត្រិយ៍ជាព្រះរាជវង្សអង្គណាមួយឲ្យសោយរាជ្យជាតំណាងព្រះអង្គ ហើយទ្រង់ទទួលរាជស័ក្តិជាក្សត្រិយ៍កណ្តាលជួយដាស់តឿនក្រើនរំឭកក្សត្រិយ៍ទ្រង់រាជ្យនិងក្សត្រិយ៍ឧបរាជទាំងពីរព្រះអង្គ ឲ្យស្ថិតនៅក្នុងទសពិធរាជធម៌ជាដើម : សម្តេចព្រះឧភយោរាជ (តាមបវេណីក្នុងកម្ពុជរដ្ឋ, នាទីរបស់សម្តេចព្រះឧភយោរាជជាឋានៈសម្រាប់ទោ ទាំងមន្រ្តីធំតូចសម្រាប់ព្រះអង្គក៏តាំងក្នុងឋានៈសម្រាប់ទោដែរ ។ មើលក្នុងពាក្យ សមណសក្តិ ទៀតផង) ។