Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សង់ទីម៉ែត្រ
( ន.នាមសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(--ម៉ែត្រិ៍ Centimètre) មាត្រារង្វាស់ប្រវែង ១០ មិល្លីម៉ែត្រ : មួយរយសង់ទីម៉ែត្រជា១ម៉ែត្រ; ពីរម៉ែត្រ៣០សង់ទីម៉ែត្រ (២ ម. ៣០) ។
-
សង់ទ្រយុង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលធ្លាក់ឬដួលចំហុងក្បាលចុះក្រោម : ធ្លាក់សង់ទ្រយុង ។
-
សង់ផ្ទះ
( គុ.គុនសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ដែលឈឺជាប់ជានិច្ចតាំងនៅយូរ, ដែលឈឺតត្រំតត្រើយមើលមិនជា : ជំងឺសង់ផ្ទះ, រោគសង់ផ្ទះ ។
-
សង់សឿ
( ន.នាមសព្ទ )
ឈ្មោះពស់ឥតពិសមួយប្រភេទ ពួកពស់ព្រៃ តែសម្បុរខ្នងខ្មៅរលើប ក្រឡាស្រកាពីត្រឹមពាក់កណ្ដាលខ្លួនទៅក្បាលដូចក្រឡាស្រកាពស់វែកដំបូក ពីពាក់កណ្ដាលខ្លួនទៅចុងកន្ទុយដូចពស់ព្រៃមាត្រធំជាងពស់ព្រៃ លូនលឿនភ្លែត : ពស់សង់សឿច្រើននៅក្នុងព្រៃទួល ។ មានពាក្យចាស់ទុំបរម្បរានិយាយថា បើប្រទះពស់មានពិសឲ្យថា សង់សឿៗ..., ថាពស់នោះនឹងទៅជាស្លូតមិនហ៊ានចឹកក្នុងវេលានោះ ។
-
សង្កត់
( កិ.កិរិយាសព្ទ )
[សង់-កត់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សង្កដ; សំកដ ឬ សង្កដ ប្រើជា គុ. ឬ ន. “ចង្អៀត, ដែលញាត់ញៀត, ដែលប្រគរលើគ្នា; ផ្លូវឬច្រកចង្អៀត”) ដាក់ទម្ងន់ពីលើ ដើម្បីឲ្យពៀរ, ឲ្យរាប, ឲ្យទ្រោម ឬកុំឲ្យកម្រើក, កុំឲ្យហើប, កុំឲ្យរើរួច : សង្កត់ឲ្យរាប, អង្គុយសង្កត់ពីលើ ។ ចាប់ផ្ញុចមិនឲ្យរើរួច : សង្កត់ក ។ ព. ប្រ. គំរាម, ដាក់កំហិតឬបង្ខំឲ្យខាងតែបាន : សង្កត់កយកប្រាក់ ។ ទប់ចិត្តមិនឲ្យកក្រើក : សង្កត់ចិត្ត, ខំអត់សង្កត់ចិត្ត ។ លឿនបន្តិចជាងគ្នា ឬមានក្បាលបន្តិចជាងគ្នា : ទូក-ងខាងស្ដាំសង្កត់ទូក-ងខាងធ្វេង; គោម្ខាងដើរសង្កត់គោម្ខាង ។ រកស៊ីមានបានជាងគេ, មានទ្រព្យច្រើនជាងអ្នកស្រុកជាមួយ : មានទ្រព្យសង្កត់អ្នកស្រុក ។ ស្ដីនិយាយគ្របលើ : សង្កត់មិនឲ្យហើបមាត់រួច ។ សូត្របាលី ឬសូត្រពាក្យសម្រាយប្រើខ្យល់ធ្ងន់ៗដាច់ៗត្រង់អក្សរតម្រួត (សូត្រសំយោគ) : សូត្រធម៌សង្កត់, សូត្រសេចក្ដីសង្កត់ត្រង់ពាក្យធ្ងន់ៗ ច្បាស់លាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្កេត ផង)។
- សង្កត់សង្កិន សង្កត់ដូចជាកិនរឿយៗឲ្យល្អិតខ្ទេចខ្ទី, បង្រ្គបលើ; បៀតបៀនយកប្រយោជន៍ : និយាយសង្កត់សង្កិន; សង្កត់សង្កិនយកប្រាក់; សង្កត់សង្កិនរាស្ត្រ ។ល។
-
សង្កត់
( ន.នាមសព្ទ )
[សង់កត់ ]
រស្សសញ្ញា ឬបន្តក់ ( ' ) នេះ ដូចជា ក + ង់ > កង់, គ + ត់ > គត់, ចា+ ប់ > ចាប់, ដ + ក់ > ដក់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ឬ --យុត្តិ ទៀតផង) ។
-
សង្កត់សង្កិន
(មើលក្នុងពាក្យ សង្កត់ ១ កិ.) ។
-
សង្កថា
( ន.នាមសព្ទ )
[សង់-កៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ពាក្យសន្ទនា, ការសន្ទនាគ្នា; ការថ្លែងសេចក្ដីមាត់ទទេ : ធ្វើសង្កថារកគ្នា ទៅវិញទៅមក ។
-
សង្កប្ប
( ន.នាមសព្ទ )
[សង់-ក័ប ឬ--ក័ប-ប៉ៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំកល្ប) សេចក្ដីត្រិះរិះ, តម្រិះ ។
- សង្កប្បគោចរ (សង់-ក័ប-ប៉ៈគោ-ច) អារម្មណ៍ឬដំណើរគំនិតដែលត្រិះរិះ ។
- មិច្ឆាសង្កប្ប តម្រិះខុស ។
- សម្មាសង្កប្ប តម្រិះត្រូវ ។ល។
-
សង្ករ
( ន.នាមសព្ទ )
[សង់-កៈរ៉ៈ ឬ--ក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការច្របូកច្របល់, ច្រឡូកច្រឡំ, ច្រឡំបល់; ដំណើរសាន់វ៉ាន់; សេចក្ដីខ្វល់ខ្លាំង ។
- សង្ករការណ៍ (សង់-កៈរ៉ៈកា) ហេតុឬដំណើរដែលនាំឲ្យច្របូកច្របល់,... ។
- សង្ករភាព (សង់-កៈរ៉ផាព) ភាវៈច្របូកច្របល់ ។ល។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>