Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សង្រួម
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំវរ; ស. ប្រើជា សាំរ្វម អ. ថ. --រួម) បិទ, ប្រយ័ត្នមិនឲ្យអារម្មណ៍អាក្រក់ចូលមកបាន; ប្រយ័ត្នមិនឲ្យអារម្មណ៍ដែលកើតតាមទ្វារភ្នែក, ត្រចៀក, ច្រមុះ, អណ្តាត, កាយ, ចិត្ត ក្លាយទៅជាអភិជ្ឈាទោមនស្ស : បព្វជិតត្រូវសង្រួមឥន្រ្ទិយ ឲ្យស្រគត់ស្រគំ; ការសង្រួមឥន្រ្ទិយជាគុណនាំឲ្យបានសុខស្រួលជានិច្ច (ប្រើជា សំរួម ក៏មានខ្លះ) ។
-
សង្រេង
( កិ.កិរិយាសព្ទ )
[សង់រ៉េង ]
កើតទុក្ខដល់រីងខ្លួន : សង្រេងចិត្ត, កើតទុក្ខសង្រេង ។ សង្រេងសង្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្រៃ) ។
-
សង្រែក
( ន.នាមសព្ទ )
[សង់រ៉ែក ]
ប្រដាប់សម្រាប់ច្រកអ្វីៗរែក : ដាក់ល្អីក្នុងសង្រែក។ ប្រដាប់សម្រាប់តម្កល់អ្វីៗ ព្យួរឬយួរ : សង្រែកព្យួរឆ្នាំង ។ ស្នាមឬលំអានជាខ្សែមានសណ្ឋានស្រដៀងនឹងសង្រែក : សង្រែកក្បាល, សង្រែកបាត្រដែក ។ ឫសឬទងមានសណ្ឋានស្រដៀងនឹងសង្រែក: ឫសសង្រែក ។ កាច់សង្រែក ធ្វើសង្រែក ។
- លើកសង្រែក លើកគ្រឿងបំណន់ដាក់ក្នុងសង្រែកព្យួរ (ធ្វើតាមជំនឿរបស់អ្នកត្រូវការ) ។
-
សង្រៃ
( ប.បរិវារសព្ទ )
[សង់រ៉ៃ ]
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ សង្រេង ថា :
- សង្រេងសង្រៃ សង្រេងខ្លាំង, សង្រេងពេកក្រៃ, សង្រេងដល់រីងរៃ ។
-
សង្រ្កាន្ត
( ន.នាមសព្ទ )
[សង់ក្រាន ]
or សង្ក្រាន្ត
or សង្រ្កាន្តិ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សង្រ្កាន្តិ) ដំណើរឃ្លាតចាកទី; ការឈានចូលដល់; ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបមួយជុំរាសិចក្រ គឺដំណើរដែលដើមនិងចុងនៃរាសិចក្រចួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី), ពិធីចូលឆ្នាំថ្មី (សង្រ្កាន្តមានបីថ្ងៃគឺថ្ងៃទី ១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជា ពារកណ្ដាល ឬហៅថា វ័នបត (ថ្ងៃខ្វាក់), ថ្ងៃទី ៣ ជា ពារឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង : ថ្ងៃសង្រ្កាន្ត, ពិធីសង្រ្កាន្ត ។
- ត្រស្តិសង្រ្កាន្ត ពិធីត្រស្តិនិងសង្រ្កាន្តដែលក្សត្រិយ៍ពីបុរាណរួមគ្នាក្នុងកាលតែមួយ ។
-
សង្រ្គាជ
( ន.នាមសព្ទ )
[សង់គ្រាច ]
or សង្រ្ឃាជ
លោកចៅអធិការវត្ត : លោកសង្រ្គាជ, តាំងសង្រ្គាជ (ព. សា. យារក្លាយមកពីពាក្យ សង្ឃរាជ “ស្ដេចសង្ឃ”); ប្រហែលជាកាលពីព្រេងនាយ ហៅដោយប្រៀបធៀបទេ, លុះយូរៗមក ក៏ក្លាយជាពាក្យសាមញ្ញទៅ (?) ។
-
សង្រ្គុប
( កិ.កិរិយាសព្ទ )
ស្ទុះទៅសង្កត់, ស្ទុះទៅគ្របជាប់ : ឆ្មាសង្រ្គុបកណ្តុរ ។
-
សង្រ្គោះ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំគ្រហ ឬ សង្រ្គហ, ហ> ះ បាន; បា. សង្គហ) ការទំនុកបម្រុង, ការជួយឲ្យបានសុខស្រួល : ចិញ្ចឹមរក្សាដោយសង្រ្គោះ, ឲ្យប្រាក់ដោយសង្រ្គោះ ។ ខ្មែរច្រើនប្រើជា កិ. “ទំនុកបម្រុង, ផ្ចុងផ្តើម, ស្រោចស្រង់, ជួយឲ្យបានសុខស្រួល” : មាតាបិតាសង្រ្គោះបុត្រធីតា, អ្នកធំសង្រ្គោះអ្នកតូច ។ រាប់បញ្ចូល, រួមចូល : ធម៌នេះសង្រ្គោះចូលក្នុងព្រះអភិធម្ម (កុំសរសេរ សង្រ្គោះហ៍ ព្រោះ ហ > ះ ហើយ) ។
-
សង្វរ
( ន.នាមសព្ទ )
[សង់-វ៉ៈរ៉ៈ ឬ--វ៉ ]
or សំវរ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំវរ) ការសង្រួម : មានសង្វរ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ងវ៉ៈរ៉ៈ, ច្រ. ប្រ. សំវរ ជាង :
- សំវរសុទ្ធិ បរិសុទ្ធិព្រោះការសង្រួម ។
- ឥន្រ្ទិយសំវរ (ឥន-ទ្រិយៈស័ង-វ៉ៈរ៉ៈ ឬ--វ៉) ការសង្រួមឥន្រ្ទិយ ។ល។
-
សង្វាត
( កិ.កិរិយាសព្ទ )
[សង់វ៉ាត ]
ខំប្រឹងខ្លាំង, ខ្មីឃ្មាត, ស្រវាស្រទេញ : សង្វាតធ្វើការ, សង្វាតរៀន ។
- សង្វាតឱហាត ឬ
- ឱហាតសង្វាត ខំប្រឹងដោយព្យាយាមមិនដាច់ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ច្បាប់ក្រមថា : កុំធ្វើរាយមាយ នឹងគ្រូបាធ្យាយ ទុកស្មើអម្ចាស់ សង្វាតសរសេរ សូត្ររៀនឲ្យណាស់ ប្រាជ្ញាយល់ច្បាស់នាំញាតិទាំងឡាយ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>