Khmer Dictionary: វេទ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
វេទ --
(ម. ក្នុង ព. វេទ) ។
-
វេទគូ
( ន.នាមសព្ទ )
[--ទៈ-- ]
(វេទគ) អ្នកបានដល់ត្រើយវេទ គឺអ្នកចេះវេទចប់ហើយ; អ្នកបានសម្រេចវេទ, អ្នកចេះវេទ; អ្នកដែលកំពុងតែរៀនវេទ (ហៅតាមលទ្ធិព្រាហ្មណិក) ។ តាមពុទ្ធិកលទ្ធិ វេទគូ សំដៅចំពោះព្រះអរហន្ត ពីព្រោះព្រះអរហន្ត លោកបានសម្រេចអរហត្តផល ដែលជាត្រើយនៃសមុទ្រ គឺភពវដ្ដសំសារហើយ ឈ្មោះថាលោកចេះចប់វេទគ្រប់សព្វហើយ (ផ្ទុយគ្នានឹងលទ្ធិព្រាហ្មណិក) ។
-
សព្ទ
( ន.នាមសព្ទ )
[ស័ប]
(ឝព្ទ; សទ្ទ) សូរ, សំឡេង, សំនៀង; ភាសា, ពាក្យ, សម្ដី; សម្រែក ។
- ឆ្កួតសព្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្កួត គុ.) ។
- រៀនចាំសព្ទ រៀនចាំពាក្យប្រែពីភាសាមួយទៅភាសាមួយ ។
- សូរសព្ទ សូរសំឡេង, សូរសម្ដី, សូរសម្រែក ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនអានថា ស័ប-ព្ទៈ, ដូចជា សព្ទចោរ អ្នកលួចសព្ទ, អ្នកលួចយកពាក្យឬរឿងរបស់អ្នកដទៃ (ហៅ ចោរសព្ទ ក៏បាន) ។
- សព្ទជាតិ ឬ - សទ្ទជាតិ តួសព្ទ ។
- សព័្ទន (ស័ប-ព័្ទន) គុ. ដែលមានសូរ, ដែលលាន់សូរចេញមក ។
- សព្ទព្រហ័្មន វេទ, ព្រះវេទ, ត្រៃវេទ ។
- សព្ទសង្រ្គោះ អភិធានសព្ទ, វចនានុក្រម, បទានុក្រម ។
- សព្ទសាស្រ្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សទ្ទសាស្រ្ត>សទ្ទសាស្រ្ត ក្នុងពាក្យ សទ្ទ) ។ល។
- សព្ទសាធុការ (ស័ប--) ការបញ្ចេញវាចាថា សាធុ ! ឬថា សាធុ សាធុ ! ។
- សព្ទសាធុការពរ ការបញ្ចេញវាចាថា សាធុ ! ព្រមទាំងឲ្យពរផង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សទ្ទ>សទ្ទ ផង) ។
-
សាមៈ
[សាម៉ៈ]
មើលក្នុងពាក្យ វេទ ។
-
សៃយ
( គុ.គុនសព្ទ )
[សៃ]
(សេយ្យ; ឝ្រេយស៑) ប្រសើរវិសេស : គម្ពីរសៃយ, តម្រាសៃយ គម្ពីរឬតម្រាដ៏ប្រសើរវិសេស (សម្ដីខ្មែរបុរាណដែលរាប់អានលទ្ធិព្រាហ្មណ៍ និយាយលើកសរសើរលទ្ធិនេះថាប្រសើរវិសេស; ខ្មែរសម័យឥឡូវក៏នៅយល់ថា សៃយ ជាគម្ពីរឬតម្រាព្រាហ្មណ៍ដែរប៉ុន្តែជឿថាពុំប្រសើរទៅវិញ ព្រោះយល់ថា លទ្ធិពុទ្ធ ប្រសើរជាង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សៃ-យ៉ៈ, ដូចជា សៃយមន្ត, សៃយវេទ, សៃយសាស្រ្ត, សៃយសាសន៍ មន្ត, វិជ្ជា, គម្ពីរ, សាសន៍ជាលទ្ធិព្រាហ្មណ៍ ឬជាលទ្ធិដទៃក្រៅពីលទ្ធិពុទ្ធ (តាមជំនឿរបស់ខ្មែរសម័យបច្ចុប្បន្ន) ។ល។
-
ស្រុតិ
( ន.នាមសព្ទ )
[សុ្រ-តិ ]
(ឝ្រុតិ) ការស្ដាប់; ត្រចៀក; ដំណឹង; វេទ ។
- ស្រុតិធរ គុ. ដែលខ្មីឃ្មាតសង្វាតរៀនសូត្រ, ដែលជាអ្នករៀន : មនុស្សស្រុតិធរ; បើស្ត្រីជា ស្រុតិធរា ។ ន. អ្នកមានចំណេះ; អ្នកចេះវេទ : ពួកស្រុតិធរ។
-
អថព្វ
( ន.នាមសព្ទ )
[អៈថ័ប ]
(អថព្វ, អថព្វន ឬ អាថព្វន; អថវ៌ណ ឬ អាថវ៌ណ) ឈ្មោះព្រាហ្មណ៍ម្នាក់ជាអ្នកផ្តើមបង្កើតលទ្ធិបូជាភ្លើងនិងអថព្វវេទ ។ ខ្មែរសម័យបុរាណច្រើនហៅក្លាយជា អថ័ន មកពីពាក្យសំស្រ្កឹត អាថវ៌ន៑ កាត់ វ៌ ចេញនៅត្រឹមតែ ន៑, ប្រើជាឈ្មោះមន្តអាគមពួកមួយសម្រាប់សូត្រសែកហៅឬបណ្តេញភូតបិសាចជាដើម និងពិធីបូជាបញ្ចុះគោលចារឹកសន្មតថាជាជយភូមិ : មន្តអថ៌ន, បញ្ចុះអថ័ន ។
- អថព្វវេទ ឬ - អថព៌វេទ (អៈថ័ប-ពៈវេត ឬ អៈថ័រ-ពៈ --; បា. ឬ សំ អថវ៌--, វ> ព) ឈ្មោះវេទទី ៤ និយាយអំពីមន្តវិជ្ជាសម្រាប់សូត្រសែកហៅឬបណ្តេញភូតបិសាចជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ ផង) ។
-
អង្គីរស
( ន.នាមសព្ទ )
[អង់-គីរស់ ]
(អង្គិ-- ឬ អង្គី--; អង្គិរស៑ ឬ ជា អង្គិរ, អង្គិរស ក៏មានខ្លះ “អ្នកមានពន្លឺភ្លឺចាំងចេញពីកាយ”) ព្រះនាមព្រះសក្យមុនីសម្មាសម្ពុទ្ធ : ព្រះអង្គីរស ។ នាមនៃឫសីអ្នកតែងវេទមន្តឬអ្នកតែងពាក្យសម្រាប់សូត្រថ្វាយពរក្នុងវេទ.... (លទ្ធិព្រាហ្មណ៍) ។
-
អាយុ
( ន.នាមសព្ទ )
(អាយុស៑ ឬជា អាយុ ក៏មានខ្លះ) ដំណើរប្រព្រឹត្តទៅនៃជីវិត, កាលរបស់ជីវិត, កាលដែលជីវិតកំពុងនៅមាន : អាយុ ២០ ឆ្នាំ ។ ខ្មែរប្រើជា អាយូស ក៏មាន (--យ៉ូស), ក្លាយមកពី សំ. អាយុស៑ ។
- អាយុកប្ប ឬ - --កល្ប (--ក័ប ឬ --ក័ល) កំណត់នៃអាយុ ។
- អាយុកាម ការចង់បានអាយុវែង ។
- អាយុកាល កាលនៃអាយុគឺជំនាន់, ស្រករ, ស្របក់ស្របាលនៃអាយុឬកាលកំណត់នៃអាយុចំនួនប៉ុណ្ណោះ ។
- អាយុក្ខ័យ ឬ
- --ក្ស័យ ដំណើរអស់អាយុ ។
- អាយុគណនា (--គៈ ណៈ--) ការរាប់អាយុ ។
- អាយុជន្ម ឬ
- --ជន្មន, --ជន្មា, --ជន្មាន (--ជន់ ឬ --ជន់-ន្ម័ន, ជន់-ន្មា, ជន់-ន្មាន; សំ. ស.) អាយុកំណើត គឺអាយុដែលរាប់តាំងពីថ្ងៃចាប់កំណើតឬតាំងពីថ្ងៃកើតមកដល់ថ្ងៃនេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជន្ម ផង) ។
- អាយុជីវិត (បា. ស.) ដំណើរមានអាយុរស់នៅ : សូមឲ្យខ្ញុំមានអាយុជីវិតតទៅទៀត ! ។
- អាយុទាន ការឲ្យអាយុ គឺការជួយឲ្យមានជីវិត (ជីវិតទាន) ។
- អាយុបរិច្ឆេទ (--ប៉ៈរ៉ិច-ឆែត) ការកំណត់អាយុ ។
- អាយុបរិមាណ (--ប៉ៈរ៉ិម៉ាន) ការរាប់អាយុ; ការស្មានអាយុ ។
- អាយុបរិយោសាន ឬ - អាយុហបរិយោសាន (--ប៉ៈរ៉ិយ៉ោ-- ឬ --ហៈ--; បា.; សំ. អាយុស៑ + បយ៌វសាន, ស៑ > ះ = អាយុះបយ៌វសាន) ទីបំផុតនៃអាយុ ។
- អាយុប្បមាណ ឬ - --ប្រមាណ ចំនួនអាយុ ។
- អាយុពរ (បា. ស.) ពរថាឲ្យមានអាយុវែង (ដូចពរជា សូមឲ្យអ្នកមានអាយុវែង ! ...) ។
- អាយុពេទ្យ ឬ - --វេជ្ជ ពេទ្យអ្នកចេះវិធីថែរក្សាឲ្យមានអាយុវែង ឬពេទ្យអ្នកចេះថ្នាំចម្រើនអាយុ ។
- អាយុវឌ្ឍនៈ ឬ - --វឌ្ឍន៍ (--វ័ត-ឍៈនៈ ឬ--វ័ត) ដំណើរចម្រើនអាយុ : ថ្នាំអាយុវឌ្ឍនៈ ថ្នាំចម្រើនអាយុ (ហៅ អាយុវឌ្ឍនភេសជ្ជ ក៏បាន) ។
- អាយុវឌ្ឍនការណ៍ ហេតុដែលនាំឲ្យចម្រើនអាយុ ។ អាយុ, វណ្ណៈ, សុខៈ, ពលៈ អាយុ (វែង), សម្បុរ (កាយល្អ), សេចក្ដីសុខ, កម្លាំង (ពាក្យសម្រាប់ឲ្យពរ) : សូមឲ្យអ្នកមានអាយុ, វណ្ណៈ, សុខៈ, ពលៈ ! ។
- អាយុវស្សា អាយុនិងវស្សា គឺចំនួនអាយុនិងចំនួនវស្សាដែលបួស (បានប៉ុន្មានហើយ ?) ។
- អាយុវេទ ឬ - អាយុពេ្វទ, អាយុវ៌េទ (សំ. អាយុស៑ > អាយុរ៑ + វេទ > អាយុវ៌េទ) វិទ្យាសម្រាប់រក្សាអាយុ, វិជ្ជាសម្រាប់ចម្រើនអាយុ, សម្រាប់បង្កើតសុខភាព ។
- អាយុសង្ខារ (បា.; សំ. អាយុស៑ + សំស្ការ > អាយុះសំស្ការ) ការភ្ជុំអាយុ, ការកំណត់អាយុដែលនឹងដល់មរណកាល ។
- អាយុសេស (--សែស) សេសនៃអាយុ គឺអាយុដែលមានសេស មិនគត់ឆ្នាំ ។
- អាយុស្មន្ត ឬ - អាយស្មន្ត, អាយស្មា (--យុស-ស្មន់ ឬ យុ័សស្មន់, --យុ័ស-ស្មា; សំ. អាយុឞ្មន៑ ឬ អាយុឞ្មន្ត៑; បា. អាយស្មា < អាយុ + មន្តុ) អ្នកមានអាយុ ។ ពាក្យលំអុតសម្រាប់ហៅមនុស្សក្មេងជាងខ្លួនឬអ្នកដែលតូចជាងខ្លួន, ដែលគេគោរពខ្លួន (ច្រើនប្រើខាងបព្វជិតជាងគ្រហស្ថ) : និមន្តទៅណាអាយុស្មន្ត ?; និមន្តអាយុស្មន្តមកខាងណេះ !; អាយុស្មន្តសុខសប្បាយទេឬ ? (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាវុសោ ផង) ។
-
ឫគ្វេទ
( ន.នាមសព្ទ )
[រឹក-វេទៈ ឬ--វេត ]
(< ឫច៑ “សេចក្ដីសរសើរ” + វេទ, ច៑ > គ៑ = ឫគ៑វេទ> ឫគ្វេទ; បា. ឥរុ + វេទ) ឈ្មោះគម្ពីរវេទទី ១ ក្នុងវេទទាំង ៣ ឬទាំង ៤ របស់ ពួកព្រាហ្មណិក ជាគម្ពីរសម្តែងសេចក្ដីសរសើរពួកទេវតា ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ ផង) ។