Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វនរ័ត
( ន.នាមសព្ទ )
[វៈនៈ--]
( បា.បាលី ( បាលីភាសា ) )
(< វន “ព្រៃ” + រត “ដែលត្រេកអរ ឬអ្នកត្រេកអរ”) អ្នកត្រេកអរក្នុងព្រៃ ឬអ្នកពេញចិត្តនៅតែក្នុងព្រៃ ។ ឋានន្តរជាសមណស័ក្តិ ទីរាជាគណៈ សម្រាប់ឯកក្នុងកម្ពុជរដ្ឋ ដែលព្រះមហាក្សត្រិយ៍ក្នុងបុរាណសម័យទ្រង់តាំងព្រះមហាថេរអង្គណាមួយ ដែលជាអ្នកប្រាជ្ញខាងពួកអរញ្ញវាសី; លុះចំណេរកាលតៗរៀងមក ទោះបីព្រះថេរៈដែលជាគាមវាសីក៏អាចទទួលឋានន្តរនេះបាន តាមដោយព្រះមហាក្សត្រិយ៍ទ្រង់សព្វព្រះរាជហឫទ័យតាំង ហៅថា ព្រះវនរ័ត ចួនកាលឡើងដល់ទី សម្តេច ក៏មាន : សម្តេចព្រះវនរ័ត (ធៀបគ្នានឹងឋានន្តរស័ក្តិនៃសេនាបតីសម្រាប់ឯកខាងអាណាចក្រទីចក្រីកុញ្ជរាធិបតី)។ សមណស័ក្តិនេះតាមប្រវត្តិក្នុងប្រទេសសៀមសរសេរជា វនរ័តន៍ ឬ --រ័ត្ន “ព្រៃកែវ”, ជាឋានន្តរដែលព្រះមហាក្សត្រិយ៍ពីព្រេងនាយ ទ្រង់តាំងព្រះមហាថេរអង្គមួយជាលង្កាវង្សគង់នៅក្នុងវត្តព្រៃកែវក្នុងប្រទេសសៀម ។
-
វនរ័តន៍
or វនរ័ត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វនរ័ត) ។
-
វនស្បតិ
( ន.នាមសព្ទ )
[វៈន័ស-ស្ប៉ៈ--]
or វនស្បតិព្រឹក្ស
(វនស្បតិ; វនប្បតិ “ឈើជាម្ចាស់នៃព្រៃ”) ឈើធំទាំងពួងឬឈើជាចម្បងជាងដើមឈើឯទៀតៗ ក្នុងព្រៃមួយៗ ។ មានន័យមួយផ្សេងថា ឈើដែលបញ្ចេញផ្កាជារូបផ្លែមកតែម្តង : ខ្នុរ, ល្វា, ល្វាដី ... ជាវនស្បតិ ឬ វនស្បតិព្រឹក្ស (ប្រើជា វនប្បតិ ឬ វនប្បតិព្រឹក្ស ក៏បាន) ។
-
វនា--
(មើលក្នុងពាក្យ វន) ។
-
វនិតា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនិតា) ។
-
វនិព្វក
( ន.នាមសព្ទ )
[វៈនិប-ពៈកៈ ឬ --ពក់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វនីក, វនីបក, វនីយក) ស្មូម; ស្មូមអ្នកពោលពណ៌នាសរសើរគុណរបស់អ្នកឲ្យឬសរសើរផលទានជាមុនរួចទើបសូមទាន ឬក៏ពោលសរសើរ, ពោលពាក្យឲ្យពរ ក្នុងកាលដែលគេឲ្យទានមកខ្លួនរួចហើយ (សរសេរជា វណិព្វក ក៏បាន) ។
-
វនេចរ
(មើលក្នុងពាក្យ វន និង ពនេចរ) ។
-
វន្ត
[វាន់]
( បា.បាលី ( បាលីភាសា ) )
ពាក្យនេះជា បច្ច័យតទ្ធិត (វន្តុ > វន្ត) ប្រែថា “មាន” សម្រាប់ចុះផ្សំពីខាងចុងសព្ទបាលី ច្រើនតែជាអរូបនាម ដែលមានស្រៈ អ, អា នៅទីបំផុត ខាងចុង, ដូចជា កុលវន្ត អ្នកមានត្រកូល, អ្នកមានពូជពង្ស; គុណវន្ត អ្នកមានគុណ; តេជវន្ត អ្នកមានតេជះ; បញ្ញវន្ត អ្នកមានប្រាជ្ញា; យសវន្ត អ្នកមានយស; សីលវន្ត អ្នកមានសីល ។ល។ បើស្រ្តីជា --វន្តី ឬ --វតី ដូចជា គុណវន្តី ឬ គុណវតី ស្រ្តីអ្នកមានគុណជាដើម ។ កាលបើចុះ វន្ត នេះផ្សំជាមួយនឹងនាមសព្ទយ៉ាងនេះហើយប្រើជា គុ. ឬ ន. ក៏បាន ។
-
វន្ទនា
( ន.នាមសព្ទ )
[វ័ន-ទៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អភិវាទន៍ (ការថ្វាយបង្គំ, ការសំពះ, គំនាប់) ។
- កាយវន្ទនា, វចីវន្ទនា, មនោវន្ទនា អភិវាទន៍ដោយកាយ, ដោយវាចា, ដោយចិត្ត ។
- វន្ទនាការ (< វន្ទនា + អាការ) អាការអភិវាទន៍ ។
-
វន្ទន្ត
( កិ.កិរិយាសព្ទ )
[វ័ន-ទ័ន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
កំពុងថ្វាយបង្គំ, សំពះ, គំនាប់; បើស្រ្តីជា វន្ទន្តី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : វន្ទន្តវន្ទន្តី បញ្ចេញវចី សរសើរគុណព្រះ- ត្រ័យរត្នទាំងបី សិរីតេជះ សូមឲ្យបានឈ្នះ មោហ៍មារទាំងឡាយ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>