Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វត្សរ៍
( ន.នាមសព្ទ )
[វ័ត ]
(សំវច្ឆរ; សំវត្សរ, ឬលុប សំ នៅត្រឹមតែ វត្សរ) ឆ្នាំ :
- បៀវត្សរ៍ ប្រាក់រង្វាន់ឆ្នាំ;
- សតវត្សរ៍ កាលកំណត់មួយជុំរយឆ្នាំ, មួយខួបរយឆ្នាំ;
- ដប់សតវត្សរ៍ ជាមួយពាន់ឆ្នាំ ។
-
វទញ្ញូ
( ន.នាមសព្ទ )
[វៈទ័ញ-ញូ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វទន្យ) អ្នកដឹងក្នុងការនិយាយស្តី, អ្នកចេះនិយាយស្តីគួរដល់ការ; អ្នកដែលមានចិត្តទូលាយ; មនុស្សចិត្តបុណ្យ; អ្នកដែលដឹងក្នុងការឱបអរសាទរ (ទាំងបុរសទាំងស្រ្តី) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នកវទញ្ញូ អាចជាគំរូ ឲ្យគេធ្វើតាម សម្តីទៀតទាត់ មិនភ្លាំងភ្លាត់ភ្លាម ទើបបានមាននាម ថាប្រាជ្ញវោហារ ។
-
វទ័ន
( ន.នាមសព្ទ )
[វៈទ័ន ]
or វទនៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វទន) ការនិយាយ; ពាក្យ; ធ្មេញ; មាត់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រយ័ត្នវទ័ន កុំពោលរួសរាន់ ដោយឥតគំនិត មុននឹងនិយាយ ត្រូវ មានការគិត ការឥតគំនិត រមែងភ្លាំងភ្លាត់ ។ ដូចត្រីកំភ្លាញ មានក្តី លិចលាញ ស្លាប់ខ្លួនព្រោះមាត់ កក្អិចឥតស្រាក គេទៅជញ្ជាត់ ព្រោះតែវាមាត់ ភ្លាត់ខ្លួនចូលឆ្នាំង ។
-
វធភូមិ
( ន.នាមសព្ទ )
[វៈធៈភូម ]
or វធ្យស្ថាន (វ័ស-ធ្យ័ស-ស្ថាន)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--ឬ វធដ្ឋាន) ទីពិឃាតសត្វ, កន្លែងពិឃាតសត្វយកសាច់លក់ ។ វេវ. សត្តឃាតដ្ឋាន ។
-
វធូ
( ន.នាមសព្ទ )
[វៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្រ្តីមានគូស្រករ, ស្រ្តីក្រមុំដែលទើបមានស្វាមី; ស្រ្តីដែលមាតាបិតាក្មេកកំពុងសង្កេតឫកមារយាទ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) វធូជាស្រី ខ្លួនទើបមានប្តី ត្រូវផ្គង់ចរិយា ប្រយ័ត្នទាស់ឆ្គង គន្លងមាត្រា មាតាបិតា អរមិនតិចឡើយ ។
-
វធ្យស្ថាន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វធភូមិ) ។
-
វន
( ន.នាមសព្ទ )
[វៈនៈ ]
or វ័ន
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វន) ព្រៃ ។ ទឹក; ទីនៅ, ទីអាស្រ័យ; ផ្ទះ; ភូមិលំនៅ;... ។ ប្រើផ្សំជាមួយនឹងសព្ទដទៃ :
- វនកុសុម ផ្កាព្រៃ; ផ្កាដុះក្នុងទឹក ។
- វនគជ (--គច់) ដំរីព្រៃ ។
- វនគោចរ ការត្រាច់ស្វែងរកអាហារក្នុងព្រៃ ។ វនចរ, វនចរកៈ; វនេចរ ពនេចរ, ថ្មើរព្រៃ, ព្រានព្រៃ ។
- វនជីវិកា ការចិញ្ចឹមជីវិតឬការរស់នៅក្នុងព្រៃ ។
- វនទេវតា ទេវតាដែលស្ថិតនៅក្នុងព្រៃ ។
- វនន្តរ (វៈន៉ន់-ដ; < វន + អន្តរ “ចន្លោះ”) ចន្លោះឬលង្វែកព្រៃ ។
- វនបាល ឬ - វនបាលកៈ អ្នករក្សាព្រៃ, អ្នកកាន់ការថែរក្សាព្រៃ (បើស្រ្តីជា វនបាលី ឬ វនបាលិកា) ។
- វនបិសាច បិសាចរក្សាព្រៃ, ខ្មោចព្រៃ; ម្រេញគង្វាល ។
- វនបុស្ប (--បុស) ផ្កាព្រៃ ។
- វនប្បទេស (វៈន័ប-ប៉ៈ--) ឬ វនប្រទេស ព្រៃ, ព្រៃទាំងមូល ។
- វនប្បវេស (វៈន័ប-ប៉ៈ--) ការចូលទៅកាន់ព្រៃ ។ ឈ្មោះកណ្ឌទី៤នៃមហាវេស្សន្តរជាតក (ព. ពុ.)។
- វនមូលផលាផល (វនៈមូលៈផៈល៉ាផល់) មើមដំឡូងនិងផ្លែឈើតូចធំក្នុងព្រៃ ។
- វនរតិ សេចក្ដីរីករាយក្នុងព្រៃ, ការចូលចិត្តនៅក្នុងព្រៃ ។
- វនវប្បកម្ម (--វ៉ាប់-ប៉ៈ--) ការដាំឈើព្រៃ, វិទ្យាសាស្រ្តខាងការបណ្ដុះនិងការថែរក្សាដើមឈើ ។
- វនវប្បករ អ្នកដាំ, បណ្តុះ, ថែរក្សាឈើព្រៃ ។
- វនវាស ការនៅក្នុងព្រៃ ។
- វនវាសី អរញ្ញវាសី (អ្នកនៅក្នុងព្រៃ); បើស្រ្តីជា វនវាសិនី វនសណ្ឌ (វៈ នៈ-សន់) ដងព្រៃ ។
- វនស្ថាន ឬ
- វនដ្ឋាន ទីព្រៃ, តួព្រៃ ។ល។
- វនាល័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនាល័យ) ។
- វនាលី ជួរព្រៃ; ជាយព្រៃ ។
- វនាវាស (សំ. បា. < វន + អាវាស) លំនៅក្នុងព្រៃ ។
- វនាស្រម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនាស្រម) ។ វនាស្រ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនាស្រ័យ) ។ ល។
-
វន--
(មើលក្នុងពាក្យ វន) ។
-
វនន្តរ
(មើលក្នុងពាក្យ វន) ។
-
វនប្បតិ
[វៈន័ប-ប៉ៈ-- ]
or វនស្បតិ
មើលពាក្យ វនស្បតិ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>