Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វត្តមានកាល
( ន.នាមសព្ទ )
[វ័ត-តៈម៉ា ន៉ៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វត៌--) បច្ចុប្បន្នកាល (ព័ត៌មានកាល) ។
-
វត្តមានា
( ន.នាមសព្ទ )
[វ័ត-តៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វត៌--) ឈ្មោះវិភត្តិអាខ្យាតថ្នាក់ទី ១ ប្រាប់បច្ចុប្បន្នកាល : វិភត្តិវត្តមានា (ព. វ. បា. សំ.) ។
-
វត្ថ
( ន.នាមសព្ទ )
[វ័ត-ថៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វស្រ្ត; សំ. ក្ល. ពស្រ្ត ) សំពត់ ។ ប្រើផ្សំនឹងសព្ទដទៃដូចជា : វត្ថកោដ្ឋាគារ (បា. < វត្ថ + កោដ្ឋ “ឃ្លាំង; ជង្រុក”+ អគារ “ផ្ទះ”) ឃ្លាំងសំពត់ ។
- វត្ថទាន ការឲ្យសំពត់ (ឲ្យទានសំពត់) ។
- វត្ថបរិភោគ ឬ - វត្ថភោគ ការប្រើប្រាស់សំពត់ (ការស្លៀកដណ្ដប់) ។
- វត្ថលាភ ការបានសំពត់ ។ល។
- វត្ថាភរណៈ (វ័ត-ថាភៈរៈណៈ; បា. < វត្ថ + អាភរណ) សំពត់និងអាភរណៈ (គ្រឿងអម្ពរ) ។
- វត្ថាលង្ការ (វ័ត-ថា លុ័ង-កា; បា. < វត្ថ + អលង្ការ) សំពត់និងអលង្ការ (គ្រឿងប្រដាប់ខ្លួន) ។ល។
-
វត្ថ--
(មើលក្នុងពាក្យ វត្ថ) ។
-
វត្ថពន្ធ
( ន.នាមសព្ទ )
[វ័ត-ថ្ពន់]
( បា. ស.បាលីភាសាសន្មត )
(< វត្ថ “សំពត់” + ពន្ធ “ចង, ក្រវាត់”) សំពត់សម្រាប់ក្រវាត់ ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, មាន ២ យ៉ាងគឺ វត្ថពន្ធចង្កេះ សម្រាប់ក្រវាត់ត្រង់ចង្កេះ ដើម្បីរក្សាបរិមណ្ឌលស្បង់, បាលីហៅ កាយពន្ធន មាន ២ បែបគឺ សូករន្តកៈ ធ្វើដោយផ្ទាំងសំពត់តូចវែង មានសណ្ឋានស្រដៀងនឹងពោះវៀនជ្រូក, បដិកៈ ធ្វើដោយចេសសូត្រឬអំបោះត្បាញចាក់ស្រែះជាបន្ទះ មានខ្សែក្រងត្រង់ខាងចុងទាំងពីរល្មមក្រវាត់បាន (វត្ថពន្ធចង្កេះ ទាំងពីរបែបនេះមានតាំងពីក្នុងពុទ្ធកាលតរៀងមក, មានពុទ្ធប្បញ្ញតិ្ត ឲ្យពួកបព្វជិតក្រវាត់ក្នុងវេលាដែលនឹងចូលទៅក្នុងភូមិ, ឯវេលាក្រៅពីនេះមិនមានកំណត់); វត្ថពន្ធទ្រូង បាលីហៅ ឧរពន្ធន សម្រាប់ក្រវាត់ត្រង់ខាងក្រោមដោះលើផ្នត់សង្ឃាដី ដែលពាក់ពាតលើស្មាខាងធ្វេងពីលើចីពរដែលគ្រង ដើម្បីរក្សាបរិមណ្ឌលចីពរនិងសង្ឃាដីកុំឲ្យធ្លាក់រយីករយាក (ប្រើក្នុងវេលាពាក់ផ្នត់សង្ឃាដីពាតលើឧត្តរាសង្គៈ); វត្ថពន្ធទ្រូងនេះកើតមានក្នុងសម័យខាងក្រោយពុទ្ធកាល ស្រករគ្នានឹងសំពត់អង្ស័ក; វត្ថពន្ធទ្រូងនិងអង្ស័កទាំងពីរមុខនេះជាបរិក្ខារចោឡៈ គឺជាគ្រឿងបរិក្ខាររាយរង, ត្រូវការប្រើប្រាស់ក៏បាន មិនបាច់ប្រើក៏បាន ប្រហែលគ្នានឹងគ្រឿងបរិក្ខារតូចៗ ដូចយ៉ាងកន្សែងជូតមុខជាដើមនោះដែរ មានក៏បាន មិនបាច់មានក៏បាន (ព. វិ. ពុ.) ។
-
វត្ថា--
(មើលក្នុងពាក្យ វត្ថ) ។
-
វត្ថិ
( ន.នាមសព្ទ )
[វ័ត-ថិ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វស្តិ) ក្រពះបស្សាវ:; (រ. ស.) : ព្រះវត្ថិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វក្កំ>វក្កំ ផង) ។
-
វត្ថុ
( ន.នាមសព្ទ )
[វ័ត-ថុ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វស្តុ, សំ. ក្ល. ពស្តុ; ប្រើឃ្លាតក្លាយមកជា ភ័ស្តុ) របស់ជាទីតាំង; លំនៅ; ទី; ទីដី; ចម្ការ; ទ្រព្យ; អីវ៉ាន់; រឿង; រឿងនិទាន; ហេតុ; ដើមហេតុ; ដំណើរសេចក្ដី; ខ្លឹម, ខ្លឹមសារ; គុណសម្បត្តិ; ព្រះរត្នត្រ័យ ។ល។ : ខ្ញុំមកដៃទទេ ឥតមានវត្ថុអ្វីផ្ញើអ្នកទេ ! ។
- វត្ថុកាម សេចក្ដីប្រាថ្នាឬចំណង់ចំពោះត្រង់វត្ថុដែលនាំចិត្តឲ្យរីករាយ ។
- វត្ថុទេវតា ទេវតាដែលអាស្រ័យនៅនាផ្ទះលំនៅ ឬនៅទីដីចម្ការច្បារដំណាំរបស់មនុស្ស ។
- វត្ថុនិយម (--យំ) ការកំណត់ធម្មតារបស់វត្ថុ; សេចក្ដីកំណត់តាមហេតុ ។
- វត្ថុសម្បទា (--ស័ម-ប៉ៈ--) ការគ្រប់គ្រាន់ដោយគុណសម្បត្តិ ។
- វត្ថុស្វាធ្យាយ ការរៀនទន្ទេញចំណាំឲ្យស្គាល់វត្ថុផ្សេងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាធ្យាយ ផង) ។ល។
-
វត្ថុ--
(មើលក្នុងពាក្យ វត្ថុ) ។
-
វត្ស
( ន.នាមសព្ទ )
[វ័ត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
កូនគោ; ឆ្នាំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វត្សរ៍ ផង) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>