Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វាយទណ្ឌ
( ន.នាមសព្ទ )
[--យៈទ័ន ]
or វាយនភណ្ឌ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--ភាណ្ឌ) គ្រឿងតម្បាញ, កី ។
-
វាយុ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ខ្យល់; ព្យុះ ។
- វាយុគុល្ម (--គុល) មើលពាក្យ ពាយុគុល្ម ។
- វាយុទេព ទេវតាអ្នកបណ្ដាលឲ្យកើតខ្យល់ (វាតវលាហក) ។
- វាយុបថ (--បត់) ផ្លូវខ្យល់ (អាកាស) ។
- វាយុបុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាយុបុត្រ) ។
- វាយុផល (--ផល់) ឥន្ទធនូ; ព្រឹល, គ្រាប់ព្រឹល ។
- វាយុភក្ស (--ភ័ក) ដែលមានខ្យល់ជាអាហារ; អ្នកបរិភោគតែខ្យល់ ។ ឈ្មោះយក្សម្នាក់ក្នុងរឿងរាមកេរ្តិ៍ ។
- វាយុរោសា រាត្រី (យប់) ។
- វាយុវេគ (--វេក) កម្លាំងខ្យល់, សន្ទុះខ្យល់ ។
- វាយុស័ខ ដែលមានខ្យល់ជាសម្លាញ់ (ភ្លើង) ។ល។
-
វាយុ --
(មើលក្នុងពាក្យ វាយុ) ។
-
វាយោ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(< វាយ) ខ្យល់ ។
- វាយោធាតុ (--ធាត) ធាតុខ្យល់ ។
-
វារ
( កិ.កិរិយាសព្ទ )
លូនដោយប្រវា : កូនតូចទើបចេះវារ, ស្រមោចវាររសាវ ។ បោះទងចេញ ឬ បោះទងតោងចាប់ : ល្ពៅវារ, ត្រឡាចវារឡើងទ្រើង, ម្លូវារតាមជន្លង់ ។
-
វារណៈ
( ន.នាមសព្ទ )
[--រៈណៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វារណ) ដំរី, ដំរីប្រសើរ ។
-
វារវលាសិនី
( ន.នាមសព្ទ )
[--រៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ស្រីពេស្យា ។
-
វារាណសី
(មើលក្នុងពាក្យ ពារាណសី) ។
-
វារិ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទឹក (ខ្មែរច្រើនប្រើក្លាយជា វារី) ។
- វារិគ័ភ៌ ឬ
- វារិធរ មេឃ, ពពក ។
- វារិគោចរ,
- វារិចរ សត្វទឹក, មច្ឆជាតិ ។
- វារិជជាតិ (--ជៈជាត) ឬ - វារិជាត អ្វីៗដែលដុះក្នុងទឹក; សត្វទឹក ។
- វារិធានី ធុងទឹក, ឃ្លាំងទឹក ។
- វារិធិ ឬ - វារិនិធិ សមុទ្រ, សាគរ ។
- វារិបថ, --មគ្គ ឬ --មាគ៌ា (--បត់, --ម័ក ឬ --មារ-គា) ផ្លូវទឹក ។
- វារិពិន្ទុ តំណក់ទឹក ។
- វារិមសិ (--មៈ--) កករទឹក; មេឃ, ពពក ។
- វារិយន្ត្រ (--យន់) គ្រឿងស្រូបទឹក, ស្នប់ទឹក; ម៉ាស៊ីនទឹក (?) ។
- វារិយាន ឬ - វារិរថ (--រត់) នាវា (គ្រប់យ៉ាង) ។
-
វារិ --
or វារី
(មើលក្នុងពាក្យ វារិ) ។
<< Prev 1 ... 15 16 17 18 19 20 Next >>