Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វាត --
(មើលក្នុងពាក្យ វាត ន.) ។
-
វាតវលាហក
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វលាហក) ។
-
វាតអាទិ
or វាតអាទ្យ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាតអាទិ៍) ។
-
វាតុល
( គុ.គុនសព្ទ )
[--ដុល]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដែលខូចចរិត, ឆ្កួត; បើស្រ្តីជា វាតុលា ឬ វាតុលី ។
-
វាតុលា
[--តុ-ល៉ា ]
or វាតុលី (--តុ-ល៉ី)
មើលពាក្យ វាតុល ។
-
វាត់
( កិ.កិរិយាសព្ទ )
រលាស់ចុងឡើង : វាត់សន្ទូច ។ រលាស់ចុងផ្ងុប ឬរលាស់ចេញ : វាត់ដោយរំពាត់, វាយវាត់, វាត់មួយជើង ។
-
វាត់
( គុ.គុនសព្ទ )
ដែលរលាស់ឡើងបាន : សន្ទួចវាត់, អន្ទាក់វាត់ ។
-
វាត់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វ័ធ) ។
-
វាត្យា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ព្យុះ; ខ្យល់កំបុតត្បូង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : វាត្យាបោកបក់ កញ្ឆលកញ្ឆក់ រំលំគ្រឹហា ភិតភ័យរចល់ ខ្វាយខ្វល់រាល់គ្នា វិនាសទ្រព្យា ពុំជាបើបី ។
-
វាតអាទ្យ ឬ វាតអាទិ
( កិ.កិរិយាសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ខំប្រឹង, ស្រវាស្រទេញ, រវះរវាម, សង្វាតយកមុខយកមាត់, វាតយកអំណាច, វាតយកប្រយោជន៍ ។
<< Prev 1 ... 15 16 17 18 19 20 Next >>