Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វាចិកហារិកា
or #NAME?
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាចិកហារក ឬ -ហារី ) ។
-
វាជិនី
or វាជី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាជិនី និង ពាជី ។
-
វាណវារ
( ន.នាមសព្ទ )
[--ណៈវារៈ ឬ--វា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
គ្រឿងរាំងកូនសរ, រាំងព្រួញ; អាវក្រោះ សម្រាប់ការពារសស្រ្តាវុធ ។
-
វាណិជ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាណិជ) ។
-
វាណិជ្ជ
or វាណិជ្យ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាណិជ្ជ ឬ ពាណិជ្យ) ។
-
វាណិជ្ជកម្ម
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាណិជ្ជកម្ម) ។
-
វាណិជ្ជការ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាណិជ្ជការ) ។
-
វាណី
( ន.នាមសព្ទ )
[--នី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សម្តី, ភាសា; សូរសព្ទ; ស្រ្តីមានសម្តីពីរោះ; នាងសរស្វតី ។
-
វាត
( កិ.កិរិយាសព្ទ )
[វាត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វាឍ “ច្រើន, ដែលមានច្រើន; ទូលាយ”) ធ្វើឲ្យទូលាយ, ឲ្យធំ; ផ្សាយអំណាច : វាតដី, វាតទី; វាតមុខ; វាតងារ; វាតអំណាច ។ កកាយទឹកចូលដោយច្រវាដើម្បីឲ្យទូកងាកចេញឬងាកចូល : វាតទូកចូល ។
-
វាត
( ន.នាមសព្ទ )
[--តៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ខ្យល់; អាកាស; ខ្យល់ក្នុងសព៌ាង្គកាយ ។
- វាតគុល្ម (--តៈគុល) ខ្យល់កំបុតត្បូង, ចក្រវាត, ពាយុគុល្ម ។
- វាតណ្ឌៈ (សំ. បា. < វាត + អណ្ឌ) រោគអណ្ឌៈធំ (រោគកោប) ។
- វាតបក្សី សត្វត្រចៀកកាំ ។
- វាតបាន ប្រហោងផឹកខ្យល់ គឺបង្អួច ។
- វាតព័រ្ស (--តៈព័រ) ខ្យល់និងភ្លៀង ឬភ្លៀងលាយខ្យល់ ។
- វាតព្យាធិ, វាតរោគ (--តៈ--) ឬ វាតាពាធ ជំងឺខ្យល់, រោគខ្យល់ចាប់ ។
- វាតមណ្ឌលិកា (វាតៈម័ន-ឌៈ លិ-កា) ខ្យល់កំបុតត្បូង គឺខ្យល់ដែលបក់ប្រមូលកួចមូលឡើងលើ ដោយកម្លាំងនៃឧណ្ហភាព ។
- វាតម្រឹគ ឈ្លូស ។
- វាតវេគ (--តៈវេក) សន្ទុះឬកម្លាំងខ្យល់ ។ល។
<< Prev 1 ... 15 16 17 18 19 20 Next >>