Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វាច
( កិ.កិរិយាសព្ទ )
កាយរាចរាយឲ្យស្តើង, ឲ្យស្មើ : វាចស្រូវ, វាចគ្រាប់សណ្តែក ។
- វាចវី ឬ - វីវាច ចាប់វាចវីចុះវីឡើង ។
-
វាចក
( ន.នាមសព្ទ )
[--ចៈកៈ ឬ --ចក់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកប្រាប់, អ្នកនិយាយ ។ (សំ. វាច្យ) ពាក្យប្រាប់នាទីឬដំណើររបស់កិរិយាក្នុងវេយ្យាករណ៍មាន កត្តុវាចក ជាដើម... ។
-
វាចសិក
( គុ.គុនសព្ទ )
[--ចៈសិ-កៈ ឬ--សិក]
( បា.បាលី ( បាលីភាសា ) )
ដែលប្រព្រឹត្តទៅខាងវាចា, ដែលទាក់ទងខាងប៉ែកសម្តី : អំពើវាចសិក ។
- វាចសិកកម្ម (--ចៈសិ-កៈក័ម) អំពើដែលកើតព្រោះសម្តី ។
-
វាចា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វាច៑, វាចា) សម្តី ។
- វាចាកម្ម អំពើដែលសម្រេចដោយវាចា ។
- វាចានុរក្ខី អ្នករក្សាវាចា គឺអ្នករក្សាប្រយ័ត្នមាត់មិននិយាយឲ្យភ្លាត់ទៅរកខាងការខុស (បើស្រ្តីជា វាចានុរក្ខិនី) ។
- វាចាបេយ្យភាព (--ប៉ៃយ៉ៈភាប) ភាព ឬដំណើរនៃសម្តីទន់ផ្អែម គួរឲ្យពេញចិត្តចង់ស្តាប់ ចង់ឮ ។
- ទុញ្ភសិតវាចា (ទុប-ភាសិតៈ--) សម្តីអាក្រក់, សម្តីខុស ។
- បិយវាចា (ប៉ិយ៉ៈ--) សម្តីគួរឲ្យស្រឡាញ់, សម្តីសុភាព ។
- ផរុសវាចា (ផៈរុ-សៈ--) សម្តីទ្រគោះ ។
- សណ្ហវាចា (សន់-ហៈ--) សម្តីល្អិត គឺសម្តីស្រទន់, ពីរោះ ។
- សប្បុរិសវាចា ឬ - សព្ភិវាចា (ស័ប-ប៉ុ-រ៉ិ-សៈ- ឬ ស័ប-ភិ--) សម្តីរបស់សប្បុរស, សម្តីអ្នកត្រឹមត្រូវ ។
- សុភាសិតវាចា (--សិតៈ--) សម្តីល្អ, សម្តីត្រូវ។
- អសប្បុរិសវាចា ឬ - អសព្ភិវាចា (អៈស័ប-ប៉ុ-រ៉ិសៈ--ឬ អៈស័ប-ភិ--) សម្តីរបស់អសប្បុរស, សម្តីមនុស្សមិនត្រឹមត្រូវ ។ល។
-
វាចា --
(មើលក្នុងពាក្យ វាចា) ។
-
វាចាល
( ន.នាមសព្ទ )
[វា-ចាល ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឬ គុ.) ដែលហៃនិយាយ; មនុស្សជាងពាក្យ; មនុស្សអ្នកនិយាយតាមតែរួចពីមាត់ : មនុស្សវាចាល ។
-
វាចាសិលិដ្ឋ
( ន.នាមសព្ទ )
[--សិ-លិត ]
( បា.បាលី ( បាលីភាសា ) )
ការថែមពាក្យឬការរៀងសម្តី ដើម្បីឲ្យស្រួលមាន ឲ្យស្រួលថា ដូចជាត្រឹមតែបីយប់ប៉ុណ្ណោះ គេនិយាយថា ពីរបីយប់ : ខ្ញុំទៅស្រុកកំណើតខ្ញុំពីរបីយប់; ឲ្យខ្ញុំខ្ចីអាវពាក់បួនប្រាំថ្ងៃសិន ។ ហៅ ព្យញ្ជនសិលិដ្ឋ (ព្យញ់-ជៈនៈសិ-លិត) ក៏បាន ប្រែថា “ការថែមឬរៀងព្យញ្ជនៈឲ្យស្រួលមាត់ថា” ។
-
វាចិក
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដំណឹង; ពាក្យផ្តាំផ្ញើ ។
-
វាចិកបត្រ
( ន.នាមសព្ទ )
[--ចិ-កៈប័ត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សំបុត្រ, ចុតហ្មាយ, លិខិត ។
-
វាចិកហារក
( ន.នាមសព្ទ )
[--ចិ-កៈហារៈ កៈ ឬ--រ៉ក់ ]
or #NAME?
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហារក ឬ --ហារិន៑ អ្នកនាំដំណឹង; អ្នកនាំសំបុត្រ, បុរសអ្នករត់សំបុត្រ (បើស្រ្តីជា វាចិកហារិកា ឬ --ហារិនី) ។
<< Prev 1 ... 15 16 17 18 19 20 Next >>