Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លន្លោច
( គុ.គុនសព្ទ )
ដែលនឹកសង្វេគស្រងោចចិត្ត ឬដែលស្រងេះស្រងោច; ដែលព្រួយចំបែងសង្រេងចិត្ត: ចិត្តលន្លោច ឬ លន្លោចចិត្ត ។ ដែលឆ្ងាយស្រឡោច : ឆ្ងាយលន្លោច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លន្លង់ ផង) ។
-
លប
( ន.នាមសព្ទ )
ឈ្មោះនេសាទុបករណ៍ពួកទ្រូតែមានរាងស្មើចុងស្មើដើម ឬខ្ពស់ម្ខាង ឬក៏ខ្ពស់ទាំងពីរខាង សម្រាប់ដាក់ផ្តេកក៏មាន ដាក់បញ្ឈរក៏មាន ឲ្យមច្ឆជាតិចូលតាមប្រឹស : លបផ្តេក, លបបញ្ឈរ ។
-
លប
( កិ.កិរិយាសព្ទ )
ពួន, សំងំ, អែបខ្លួន, ធ្វើដោយស្ងាត់, ឈ្លប, ឃ្លាំ, ចូលឬចេញមិនឲ្យគេដឹង : លបមើល, លបស្តាប់, លបចូល, លបរត់, ឆ្មាលបកណ្តុរ ។ លបៗ កិ. វិ. សន្សឹមៗ មិនឲ្យឮសូរ : ដើរលបៗ ។
- លបលាក់ លាក់ខ្លួនឬលាក់អ្វីៗបំបាំងមិនឲ្យគេឃើញ ។
-
លប់
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានជាទ្រុង រុំស្លឹកឈើស្រស់មានប៉ែកដាក់បក្សីធ្នាក់ មានប៉ែកសំណាញ់ មានគន្លឹះថ្លោះបាន សម្រាប់ឲ្យជាប់បក្សីព្រៃដែលដេញធ្នាក់ : លប់លលក, លប់ទទា; លលកព្រៃជាប់លប់ ។
-
លប់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លុប, គួរប្រើ លុប វិញ តាមប្រភពរបស់ពាក្យ) ។
-
លពបុរី
[លប់បុរ៉ី ]
មើលពាក្យ លវោ ។
-
លម
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយសំពត់ ឬដោយស្បែកសម្លាប់មានស្រទាប់ដោយឡែកពីគ្នា សម្រាប់ប្រើការដាក់ប្រាក់ជាដើម : លមប្រាក់, លមបារី ។
-
លម៉ើ
( ន.នាមសព្ទ )
[លៈ-- ]
ឈ្មោះឈើមួយប្រភេទសន្តានត្នោត តែមានស្លឹកនិងបន្លាផ្សេងគ្នាអំពីត្នោត ផ្លែតូចៗមានរសផ្អែម ប្រើធ្វើជាបង្អែម : លម៉ើច្រើនដុះក្នុងប្រទេសក្តៅ (សរសេរជា ល្ម៉ើ ក៏បាន តែនាំឲ្យទើសទែងច្រើនជាន់) ។
-
លម្បដ
( ន.នាមសព្ទ )
[លំបត់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
អ្នកធ្ងន់ក្នុងកាម, អ្នកងប់ចិត្តទៅរកកាម : មនុស្សលម្បដ ។
-
លម្ហ
( ន.នាមសព្ទ )
or លំហ
ទីដែលវាលល្ហ : លម្ហសមុទ្រ ។ ឋានក្រោមជើងហោជាងនៃប្រាសាទ ឬវិហារមុខដាច់ ដែលមើលពីដីទៅឃើញល្ហ ព្រោះមិនមានដំបូលបាំងសាច : លំហនាងច្រាល គឺលំហនិងនាងច្រាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាងច្រាល ផង) សរសេរជា រម្ហ ឬ រំហ ក៏មាន ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>