Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រងំ
( គុ.គុនសព្ទ )
ដែលមានសូរសព្ទរណ្តំគោរម្យគួរស្ដាប់ : សូរភ្លេងរងំ ។
-
រង៉ាក់រង៉ើក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ប៉ផ្ងាក់ប៉ផ្ងើកដោយរលាក់ខ្លាំង : ជិះរទេះគោរលាក់រង៉ាក់រង៉ើក ខ្ញុំចេះតែវិលមុខ ។
-
រង៉ាប់រងួ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមួម៉ៅ ត្អួរចុះត្អួរឡើង : ខឹងរង៉ាប់រងួ ។
-
រង៉ាប់រងើ
( កិ.កិរិយាសព្ទ )
ដែលងេងងោង ឬងេងើរកកល់ក្អួតចង្អោរ ព្រោះពុលថ្នាំជាដើម ។
-
រង៉ិករង៉ក់
( គុ.គុនសព្ទ )
ដែលទន់ល្មៃពត់ពេន : ទៀនត្រូវកម្ដៅថ្ងៃទន់រង៉ិករង៉ក់ ។
-
រង៉ឺត
( ឧ.ឧទានសព្ទ )
សូរឮង៉ឺតៗ រឿយៗ ។
-
រង៉ូវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលពោលរទូរទាំង៉ូវៗរឿយៗ : និយាយរង៉ូវ, ពោលរង៉ូវ ។
-
រង៉ែ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ រង៉ូវ ថា : រង៉ែរង៉ូវ ដែលពោលរទូរទាំត្អូញត្អែរ ឬបន្ទោសរង៉ូវៗឥតស្រាក ។
-
រង៉ោម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលអង្គុយត្របោមក្បាលជង្គង់ជុំគ្នា, ដែលឋិតនៅរាយៗគ្នា ពេញពាស : អង្គុយរង៉ោម ។
-
រង់
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(រង្ក “យូរ, យឺតយូរ”) បង្អង់ចាំ, ឈប់បង្អង់ : រង់មួយស្របក់សិន, រង់ចាំបន្តិចសិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រារង់ ផង) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>