Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រងាន់
( គុ.គុនសព្ទ )
ដែលមានរសផ្អែមខ្លាំងបណ្ដាលឲ្យទ្រាន់លំបាកលេប : ផ្អែមរងាន់ ។ ព. ប្រ. ដែលធុញទ្រាន់រវាតថយព្យាយាម : រងាន់ចិត្ត ឬ ចិត្តរងាន់, រងាន់ដែ, រងាន់កម្លាំង ។
-
រងាប់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ស្កាល, អន់, ថយចុះ, ស្ងប់ : ភ្លើងរងាប់, កមរងាប់, ពិសរងាប់ ។
-
រងាល
( គុ.គុនសព្ទ )
ដែលក្រហមទែងឡើងសម្បុរឈាមជាក់ស្តែង : ក្រហមរងាល ។
- ក្បាលរងាល ក្បាលថ្ពែករលីងយង់ឡើងសម្បុរឈាមរលោង (ព. ទ្រ.) ។
- ឈាមរងាល ឈាមច្រាលជាក់ស្តែង ។
-
រងាវ
( កិ.កិរិយាសព្ទ )
ប្រឹងពង់កអើតកម្ទរសំឡេង (ចំពោះតែបក្សីឈ្មោលពួកខ្លះ) : មាន់រងាវ, លលករងាវ, ទទារងាវ ។ ព. ប្រ. រងាវតែក្នុងព្រៃ ហ៊ាន និយាយក្អេងក្អាង បានតែដោយលបលាក់ ។
-
រងាវ
( គុ.គុនសព្ទ )
សផ្ងាវរាងរលាំ : កាន់ដាវរងាវ ។
-
រងាវកក
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ សន្តានចចាតជាសត្វឆាបជ្រមុជខ្លួនក្នុងទឹកចាប់ត្រីជាអាហារ : ថ្ងៃណាមានរងាវកកយំស៊ាន តែងតែមានភ្លៀងក្នុងថ្ងៃនោះ ។
-
រងីក
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រងែក ថា : រងីករងែក រងែកក្រែពេក ។
-
រងីរងើ
or ល្ងីល្ងើ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រងេរងើ) ។
-
រងុម
( ឧ.ឧទានសព្ទ )
or រងុំ
សូរឮងុមៗរឿយៗ ។
-
រងុំ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រងុម) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>