Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យាវកាលិក
( ន.នាមសព្ទ )
[យាវៈ-- ]
( បា.បាលី ( បាលីភាសា ) )
ដែលគួរប្រកបការបានតែត្រឹមពីព្រឹកទល់នឹងថ្ងៃត្រង់; ភោជនដែលពួកបព្វជិតឬឧបាសកអ្នកសមាទានឧបោសថសីល ត្រូវបរិភោគបានតែត្រឹមពីព្រឹកទៅទល់នឹងថ្ងៃត្រង់ (ព. វិ. ពុ.) ។
-
យាវជីវិក
( គុ.គុនសព្ទ, ន.នាមសព្ទ )
[យាវៈ-- ]
( បា.បាលី ( បាលីភាសា ) )
ដែលប្រព្រឹត្តទៅបានដរាបដល់អស់ជីវិត; ថ្នាំបំបាត់រោគដែលភិក្ខុ ពុទ្ធសាសនិកទទួលប្រគេនហើយ ទុកដាក់ដោយខ្លួនឯងឆាន់បានដរាបទាល់តែប្រើប្រាស់អស់ (ព. វិ. ពុ.) ។
-
យាវជីវំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[យាវៈជីវ័ង ]
( បា.បាលី ( បាលីភាសា ) )
ដរាបដល់អស់ជីវិត, ទាល់អស់ជីវិត, រហូតមួយជីវិត :
- បួសយាវជីវំ បួសនៅរហូតដល់អស់ជីវិត (បួសមួយអាយុ) ។
-
យាស
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ យាង ថា : យាងយាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យាង ផង) ។
-
យាស់
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យស្យត្វ“ សេចក្តីវិនាស, សេចក្ដីស្លាប់”) ក្រាដែលរោមដំណាំឲ្យវិនាស : យាស់ជញ្ជាប់ ក្រាជញ្ជាប់ ។ ព. ប្រ.
- មនុស្សយាស់ជញ្ជាប់ មនុស្សដែលស្គមប្រដក់ប្រដឺតកំព្រឹង ដូចជាដំណាំដែលក្រាចាប់ ។
-
យាំង
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ យូរ ថា:
- យូរយាំង យូរណាស់ទៅហើយ (ព. សា.) ។
-
យិតថោ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . )យីថោ) ។
-
យី !
( ឧ.ឧទានសព្ទ )
សូរលាន់មាត់ដោយភ័យ; ស្លន់; ត្អូញ; បន្ទោស : យី ! ខ្លាចណាស់ !; យី ! លំបាកណាស់តើ !; យី ! ធ្វើអ្វីដូច្នេះ !...
-
យីកយោក
or យីកយោគ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . )យេគយោគ) ។
-
យីកេ
( ន.នាមសព្ទ )
ឈ្មោះល្បែងមហោស្រពមួយប្រភេទ លេងស្រដៀងនឹងល្ខោន តែមានទះស្គរតូចខ្លះធំខ្លះបញ្ជើចជាមួយនឹងការច្រៀងរាំ, ស្គរទាំងអស់នោះមានរាងមូលខ្លីៗ ដាសតែម្ខាង (ហៅលិកេ ក៏បាន) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>