Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យក្សី
[យ័កក្សី ]
មើលពាក្យ យក្ខិនី ។
-
យង់
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(យង អ. ថ. យ៉ុង់ “ល្អ, ស្អាត, បំព្រង; ...”) ស្រិល, ណិល, រលោង, រលើប, ឈ្វេង, ហ្វង់; ច្រើនប្រើផ្សំតែជាមួយនឹងពាក្យ ខ្មៅ, ថ្លា, រលីង : ខ្មៅយង់ ខ្មៅស្រិល, ខ្មៅរលោងឬរលើប; ថ្លាយង់ ថ្លាឈ្វេង, ថ្លាហ្វង់, ថ្លាណាស់; រលីងយង់ រលីងណិល, រលីង-ធេង។
-
យង់ឃ្នង
( គុ.គុនសព្ទ )
ទ្រើសឃ្នង, ហៅហាន : កាចយង់ឃ្នង, ព្រហើនយង់ឃ្នង, សាហាវយង់ឃ្នង ។
-
យង់យល់
( កិ.កិរិយាសព្ទ )
ក្រឡេកទៅយល់, យល់ជាក់, ឃើញច្បាស់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្តេចទតយង់យល់បក្សី ចោមចឹកចំណី ដោយក្ដីរីករាយរាល់ប្រាណ ។ល។
-
យញ្ញ
( ន.នាមសព្ទ )
[យ័ញ ]
or យញ្ញៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បា. យញ្ញ; យជ្ញ) ការបូជា, ការសែនព្រេន; ការឲ្យទាន; តាមលទ្ធិព្រាហ្មណ៍ សំដៅការបូជាឬសែនព្រេនផ្សេងៗ មានពិឃាតសត្វអារសាច់បូជាភ្លើងជាដើម; តាមលទ្ធិពុទ្ធសាសនា សំដៅការ ឲ្យទានភោជនាហារជាដើមដល់អ្នកមានសីល ឬដល់ពួកស្មូមពុំរើសមុខ : ធ្វើយញ្ញ, បូជាយញ្ញ ។
- យញ្ញពិធី (យ័ញ-ញៈ--) ពិធីធ្វើយញ្ញ, របៀបធ្វើយញ្ញ : ធ្វើយញ្ញពិធី, តាំងយញ្ញពិធី ។
- យញ្ញសម្បទា (យ័ញ-ញៈ ស័ម-ប៉ៈទា) គុណសម្បត្តិដែលធ្វើយញ្ញឲ្យមានផលច្រើន គឺការឲ្យទានដល់អ្នកមានសីលបរិសុទ្ធ ។ល។
-
យដ្ឋិ
( ន.នាមសព្ទ )
[យ័ត-ឋិ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យឞ្ដិ) ឈើច្រត់, ដំបងវែង; ឈើសាវ គឺលំពង់ឈើស្រលួតតូចៗ វែងៗ ។ ឈ្មោះឈើរង្វាស់បុរាណប្រវែង ៧ ហត្ថ (ប្រហែល ៣ ម៉ែត្រកន្លះ) : ទទឹងផ្លូវទំហំមួយយដ្ឋិ ។ មើលក្នុងពាក្យ លិក្ខា ឬ លិក្សា ទៀតផង ។
-
យតិ
( ន.នាមសព្ទ )
[យៈតិ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកមានព្យាយាមទូន្មានចិត្តឲ្យស្ងប់រម្ងាប់, អ្នកប្រាជ្ញខាងផ្លូវពត់ចិត្ត, យោគី ។ ដំណើរឈប់បង្អង់តាមឃ្លាគាថា, កាព្យ, ឃ្លោង គឺសង្កាត់ ឃ្លាមួយៗរបស់កាព្យឃ្លោង ។
- យតិភង្គ (យៈតិភ័ង) សង្កាត់ពាក្យ មួយម៉ាត់ដែលផ្តាច់ចេញដោយខ្លួនពីគ្នា ត្រង់ចន្លោះឃ្លាគាថា, កាព្យ, ឃ្លោង, ខាងបាលីភាសា ដូចជា : ទុហេតុកា មតា សត្ត- ចត្តាឡីស តិហេតុកា; ខាងភាសាខែ្មរដូចជា : ច្បាប់នេះថ្លៃថ្លា គួរឲ្យអស់មហា- ជនផងត្រងត្រាប់...; សត្ត និង ចត្តា-ឡីស ត្រូវភ្ជាប់គ្នា, មហា និង ជន ក៏ត្រូវភ្ជាប់គ្នា, បែរជាដកដាច់ពីគ្នាតាមឃ្លារបស់កាព្យ តែត្រូវប្រើគ្រឿងសញ្ញា (-) នេះជាសម្គាល់ឲ្យដឹងថាជាពាក្យភ្ជាប់គ្នា, យ៉ាងនេះហៅថា យតិភង្គ ។
-
យតិភង្គ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យតិ) ។
-
យថាកម្ម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[យៈថាក័ម ]
( បា.បាលី ( បាលីភាសា ) )
តាមកម្ម, តាមអំពើ : ប្រថុយតាមយថាកម្ម, ទៅតាមយថាកម្ម ។
-
យថាកាម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[យៈថា-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
តាមប្រាថ្នា, តាមបំណង់ : ធ្វើតាមយថាកាម, ឲ្យតាមយថាកាម (សម្រាប់ប្រើក្នុងកាព្យ): នេះគឺបម្រាម កុំឲ្យធ្វើកាម យថាកាមខ្លួន អ្នកណាបំពាន នឹងមានទោសផ្ទួន រាជការមិនស្ងួន ប្រណីសោះឡើយ ។
<< Prev 1 2 3 4 5 6 ... 20 Next >>