Khmer Dictionary: មន្រ្តី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បាទ
( និ.និបាតសព្ទ )
អើ; ពាក្យសម្រាប់បុរសឆ្លើយ : ឆ្លើយបាទ; ទៅកុំខានហ្ន៎, បាទ ! ។
- ខ្ញុំព្រះបាទម្ចាស់ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្ដិតូចឬរាស្ត្រប្រជានិយាយទៅរកសេនាបតី, រដ្ឋមន្ត្រី; សរសេរជា ខ្ញុំប្របាទម្ចាស់ ក៏មាន ។
- ខ្ញុំព្រះបាទ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្តិធំតែមិនមែនសេនាបតី, មិនមែនជារដ្ឋមន្ត្រី និយាយទៅរកសេនាបតី ឬមន្ត្រីស័ក្តិតូចឬក៏រាស្ត្រប្រជានិយាយទៅរកមន្ត្រីស័ក្តិធំក្រៅពីសេនាបតី; សរសេរជា ខ្ញុំប្របាទ ក៏មាន ។
- ខ្ញុំបាទ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្រ្តីថ្នាក់តូចឬរាស្ត្រនិយាយទៅរកមន្ត្រីដែលមានស័ក្តិធំជាងខ្លួន ឬក៏រាស្ត្រនិយាយទៅរកផងគ្នាដោយសេចក្ដីគោរព ។
-
ប្រោស
( កិ.កិរិយាសព្ទ )
អនុគ្រោះ, រាប់អានដោយមេត្តាប្រណី, ស្រោចស្រង់ : ព្រះពុទ្ធទ្រង់ប្រោសសត្វ, ស្ដេចទ្រង់ប្រោសព្រះរាជទានរង្វាន់ ។
- ប្រោសប្រាណ ប្រោសឲ្យមានជីវិត; ប្រោសដោយមេត្តាប្រណី, រាប់អានខ្លាំង (ច្រើនប្រើជា រ. ស.) ។
- ប្រោសសត្វ ! ពាក្យសម្រាប់គ្រហស្ថស្រែកនិមន្តភិក្ខុសាមណេរដែលកំពុងដើរបិណ្ឌបាត ឲ្យឈប់រង់ចាំទទួលចង្ហាន់ : លោកម្ចាស់, និមន្តប្រោសសត្វសិន ! ឬថា ទានប្រោសសត្វសិន ! ។
- សូមទ្រង់ព្រះមេត្តាប្រោស ពាក្យអាលបនៈពោលក្រើនជាមុន សម្រាប់ជនទាំងពួង និយាយក្រាបបង្គំទូលផ្ទាល់ចំពោះព្រះភក្រ្តក្សត្រិយ៍ទ្រង់រាជ្យ ។
- សូមទ្រង់មេត្តាប្រោស សម្រាប់ប្រជាពលរដ្ឋ និយាយពិតទូលព្រះរាជវង្សានុវង្ស ។
- សូមទានមេត្តាប្រោស សម្រាប់មន្ត្រីស័ក្តិតូច ឬប្រជាពលរដ្ឋនិយាយជម្រាបមន្ត្រីស័ក្តិធំទីរដ្ឋមន្ត្រី ។
- ទានប្រោស សម្រាប់ប្រជាជន និយាយជម្រាបមន្រ្តីស័ក្តិធំក្រៅពីរដ្ឋមន្ត្រី ។ល។ បំបរបង់ក៏ហៅថា ប្រោស ដែរ : ប្រោសមនុស្សទោស គឺបំបរបង់មនុស្សទោសឲ្យទៅក្នុងទីណាមួយដាច់សង្វែង យ៉ាងដូចកោះក្នុងសមុទ្រជាដើម ។
- យកឆ្មាទៅប្រោស យកឆ្មាទៅលែងបំបរបង់ចោល : យកឆ្មាទៅប្រោស កុំយកឆ្កែទៅជាមួយផង...។
-
មេ
( ន.នាមសព្ទ )
ម្ដាយ (ចំពោះតែសត្វតិរច្ឆាន) : មេក្របី, មេគោ, មេមាន់, មេសេះ ...។ ដំរីញី, ទោះបីនៅតូចពុំទាន់មានកូន, គេច្រើនហៅថា មេ ។ ពាក្យសម្រាប់ហៅស្រ្តីដែលក្មេងជាង ឬដែលតូចទាបជាង, ដោយសេចក្ដីស្និទ្ធស្នាល ឬស្មោះស្មើទៅរក, ហៅចេញចំឈ្មោះថា មេនេះ, មេនោះ (ដូចជាហៅ មេ ក, មេ ខ...); ឬមិនចេញចំឈ្មោះគ្រាន់តែថា មេនុ៎ះ, មេហ្នឹង; ពុំនោះហៅដោយទ្រគោះចេញសម្ដីថា មេ ... ក៏មាន (អ្នកខ្លះប្រើពាក្យ មេ នេះក្លាយទៅជា មី ក៏មាន) ។ របៀបរាប់បំណែកព្យញ្ជនៈផ្សំនឹងស្រៈតាមលំដាប់ដូចជា : មេកកា, មេកក, មេកង, មេកច, មេកញ ជាដើម ។ មនុស្ស, សត្វ ឬអ្វីដែលជាធំ, ជាប្រធាន, ជាចម្បងលើគេ ដូចជា : មេកង មេរបស់ពួកមួយៗ ។ ឋានន្តរស័ក្តិសម្រាប់អាជ្ញាកត់ពន់ មានស័ក្តិចុះបន្ទាប់ពីអាជ្ញាហ្លួងមក : មេកងពន្ធស្រូវ, មេកងពន្ធទាស (មានតែក្នុងសម័យពីដើម) ។
- មេកាព្យ ក្បួន ឬបែបប្រាប់របៀបតែងកាព្យ ។
- មេការ អ្នកដែលជាមេលើកិច្ចការនីមួយៗ ។ ឈ្មោះក្រុមអ្នករាជការ ជាងឈើក្នុងព្រះបរមរាជវាំង : ក្រុមមេការ, មន្ត្រីមេការ ។ ឈ្មោះក្រសួងសម្រេចកិច្ចការហត្ថកម្មផ្សេងៗខាងលើកថ្នល់, សង់ស្ពាន, សង់ផ្ទះ ... ក្នុងកម្ពុជរដ្ឋសព្វថ្ងៃនេះ : ក្រសួងមេការ, លោកចាងហ្វាងមេការ ។
- មេកោយ គ្រាប់អង្គញ់ដែលដាំជាមេ និងគ្រាប់ដែលជាកោយសម្រាប់បោះ ឬបាញ់ ។ ព. ប្រ. ពួកអ្នកដែលមាននាទីធំតូចតាមលំដាប់គ្នា, គេតែងនិយាយថា : ធ្វើការត្រូវស្ដាប់មេកោយ ឬថា ចាត់ការឲ្យមានមេមានកោយ ។
- មេក្រាន មេចង្ក្រាន គឺមេគ្រួ ឬមេផ្ទះមួយៗ របស់ពួកព្នង គឺខ្មែរលើសព្វថ្ងៃនេះ ។
- មេក្រុម ឬ - មេគណៈ អ្នកដែលជាប្រធានលើក្រុមឬពួកមួយៗ ។
- មេខូច មេនាំឲ្យខូចខ្លួនផង ។
- មេខ្លោង មេដំរីដែលមានមាឌធំសម្បើមជាប្រធានលើហ្វូង ។ ព. ប្រ. មនុស្សដែលមានរូបរាងធំខ្ពស់ជ្រងោ កាលបើដើរចេញទៅណាឃើញចង្គ្រោងជាងគេរាល់គ្នា ។
- មេគណ (--មេគន់) មន្រ្តីសង្ឃដែលមានសមណស័ក្តិខ្ពស់ជាងអនុគណគ្រប់ស្រុកក្នុងខែត្រ ។
- មេគណក្រុង មេគណក្នុងក្រុង ។
- មេគយ អធិបតីក្នុងរាជការគយ ។
- មេគ្រែ ឈើបួនកំណាត់ដែលផ្គុំភ្ជាប់នឹងគ្រែ ។
- មេចង្ហាន់ ស្ត្រីអ្នកផ្គត់ផ្គង់ចង្ហាន់ ។
- មេចោរ ចោរដែលជាប្រធានលើអស់ចោរក្នុងពួកណាមួយ ។ ពាក្យជេរ ឬបញ្ចោរស្ត្រីដោយទុកដាក់ថា ជាចោរឬថាដូចជាចោរ; ឬក៏ប្រើជាពាក្យសាមញ្ញច្រឡោះបោះជេរលែងប្រឡែងទៅរកស្ត្រីដែលស្និទ្ធស្នាល ដោយស្មោះស្មើក៏មាន : មេចោរខូច !, មេចោរអន្តរធាន !... ។
- មេជើង មេម្រាមជើង គឺម្រាមជើងដែលធំជាងគេ ។
- មេដែក ដែកមួយប្រភេទដែលស្រូបដែកដទៃបាន ។
- មេដៃ មេម្រាមដៃ គឺម្រាមដៃដែលធំជាងគេ ។
- មេដំបូល មេរបស់ដំបូល គឺឈើដែលដាក់បណ្ដាយលើក្បាលសសរទ្រូង ឬចុងជើងគក ។
- មេទ័ព មេរបស់កងទ័ព គឺមន្ត្រីដែលជាអធិបតីត្រួតត្រាពួកទ័ព ។
- មេទាហាន មន្រ្តីដែលមានអំណាចត្រួតត្រាលើពួកទាហានមានកំណត់ចំនួនប៉ុណ្ណោះៗ ក្នុងបន្ទាយមួយៗ ឬក្នុងក្រុមមួយៗ ។
- មេទឹក ទឹកអន្លង់ជាដើមសម្រាប់បើក, បង្ហូរឬបាចដាក់ស្រែ ។
- មេបទ អ្នកដែលជាមេបើកបទពំនោលល្ខោន ឬជាមេតាំងផ្ដើមមុនក្នុងការសូត្របទ ឬច្រៀង ។
- មេបន្ទុក អ្នកដែលជាប្រធានក្នុងការទទួលរងបន្ទុក (អ្នកចិញ្ចឹមរក្សាគេ) ។
- មេផ្ទះ ស្រ្តីដែលជាប្រធានក្នុងការចាត់ចែងកិច្ចការក្នុងផ្ទះ (ប្រពន្ធ) ។
- មេពាក្យ ពាក្យដែលរៀបរៀងជាមេតាមលំដាប់អក្សរ (ដូចយ៉ាងរបៀបពាក្យក្នុងវចនានុក្រមនេះ) ។
- មេព្រើល មេនាំឲ្យព្រើល ។
- មេព្រៃ ឈ្មោះក្រុមរាជការត្រួតត្រាខាងឈើព្រៃចម្រើនប្រយោជន៍ក្នុងរដ្ឋមណ្ឌល : ក្រុមមេព្រៃ, រាជការមេព្រៃ ។
- មេលេខ ឬ - មេនព្វន្ត ពាក្យដែលចងជាមេទន្ទេញចំនួនសំខ្យាមានវិធីផ្សំជាដើម សម្រាប់ប្រើក្នុងវិជ្ជានព្វន្ត ។
- មេវត្ត ចៅអធិការវត្ត : លោកមេវត្ត ។
- មេសូត្រ ពាក្យដែលចងជាមេទន្ទេញប្រាប់វិធីវេយ្យាករណ៍បាលីសម្រាប់ប្រើក្នុងការរៀនបាលីភាសា (ខាងវេយ្យាករណ៍សំស្ក្រឹតបែបបុរាណ ក៏មានមេសូត្រដែរ) ។
- មេស្រុក ឬ - មេឃុំ មន្ត្រីជាអធិបតីក្នុងឃុំ គឺពញារក្សាភិបាល (ក្នុងសម័យឥឡូវហៅថា នាយសង្កាត់...) ។
- មេស្រែ អ្នកដែលកាន់កាប់រក្សាស្រែព្រះកេរ្តិ៍ ឬអ្នកដែលមានស្រែច្រើនជួលឲ្យគេធ្វើ ។ មេអ្នកបាអ្នក (ព. សា.) មនុស្សដែលមានអានុភាពស្មើនឹងគេរាល់គ្នា ឥតមានអ្នកណាសន្មតទុកដាក់ឲ្យជាប្រធានលើគេទេ ក៏ស្រាប់តែចេញទែង សម្ដែងអាការជាអ្នកត្រួតត្រាហែហៃលើគេក្នុងកិច្ចការអ្វីមួយ គឺតាំងខ្លួនឯងជាមេជាបាលើអ្នកទាំងអស់ ។ល។
- ព្រះមេ (ព. ប្រ.) ស្រូវ, អង្ករ, បាយ (ហៅដោយទុកដាក់ថាជាមេនៃអាហារ) ។
-
ម៉ឺន
ចំនួនសំខ្យាដប់ពាន់ (១០.០០០) ។ ន. បណ្ដាស័ក្ដិមន្រ្តីមុនទីឃុន (រាប់តាមលំដាប់បណ្ដាស័ក្តិពីថ្នាក់ក្រោមបំផុតឡើងរៀងទៅថ្នាក់លើថា : ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ, ឧកញ៉ា), តាមបវេណីរាជ្យក្នុងកម្ពុជរដ្ឋពីកាលជាន់បុរាណ, កូនប្រុសរបស់សេនាបតីឬរបស់ស្ដេចត្រាញ់ ត្រូវហៅ ម៉ឺន តាំងពីនៅជាកុមារតូច ពុំចាំបាច់តាំងឡើយ (បើកូនស្រី ហៅ អ្នកនាង) ។
-
យមៈ
( ន.នាមសព្ទ )
[យៈមៈ ]
សេចក្ដីស្លាប់; អធិបតីនរក; ច្រើនហៅថា ព្រះយម ។
- យមក្ខន្ធ (យៈម័ក-ខ័ន) ពួកនរក ។
- យមទូត (យៈមៈ--) បម្រើយមៈ (មរណៈ ឬជរា, ព្យាធិ, មរណៈ) ។
- យមបាល (យៈមៈ--ឬ យំមៈ--) អ្នករក្សានរក : ពួកយមបាល (ខ្មែរហៅក្លាយ ជាយម្ភុបាល ក៏មាន គួរលែងប្រើ) ។
- យមបុរស (យៈមៈបុរ៉ស់) បុរសរបស់យមៈ (មរណៈ) ។
- យមរាជ (យៈមៈរាច ឬ យំមៈ--) មច្ចុរាជ; ស្តេចត្រួតត្រានរក ។ ខ្មែរប្រើពាក្យ យមរាជ នេះជាឋានន្តរ (ងារ) នៃសេនាបតី ក្រសួងយុត្តិធម៌ (ក្រសួងតុលាការ), សម័យបច្ចុប្បន្ននេះក៏នៅតែប្រើជាឋានន្តរនៃរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នុះដូចពីដើមដែរ : លោកអ្នកឧកញ៉ាយមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌; ប្រជាពលរដ្ឋច្រើនតែ ហៅតាមទម្លាប់ក្រៅពីការសរសេរថា ជមរាជ (ជំរាច) ទៅជាប្រាក្រឹត ខ្មែរ : លោកជមរាជ (គួរហៅឲ្យត្រូវថា យមរាជ វិញ) ។
- យមលោក (យៈមៈ--) ឋាននរក, អបាយលោក ។
- យមសាធន៍ (យៈមៈសាត) ឋាននរក, នរក ។ល។
-
យស
( ន.នាមសព្ទ )
[យស់ ]
(យឝ.ស៑) អានុភាព; ឥស្សរភាព; បរិវារ; ទ្រព្យធន; កេរ្តិ៍ឈ្មោះល្អ; សេចក្ដី ថ្កើងថ្កាន : មានយស, ថ្កើងយស ។ ខ្មែរច្រើនប្រើសំដៅលំដាប់ ឋានន្តរស័ក្តិធំតូច ឬអំណាចតាមមុខងារ, មុខក្រសួង : ស័ក្តិ ៩ ហ៊ូពាន់ តែយសជាសេនាបតី គឺស័ក្តិត្រឹមតែ ៩ ហ៊ូពាន់ទេ ប៉ុន្តែទទួលស្តីទីជាសេនាបតីបណ្តោះអាសន្ន ។
- យសសម្ប័ទ ឬ - យសសម្បទា (យៈសៈ--) ការបរិបូណ៌ដោយយស ។
- មន្រ្តីកិត្តិយស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្រ្តី ) ។
-
យោមរាជ
( ន.នាមសព្ទ )
[--មៈរាច]
ឋានន្តរ គឺងារសម្រាប់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ : លោកអ្នកឧកញ៉ាយោមរាជ (ហៅក្លាយមកពីពាក្យ យមរាជ; ក្លាយមកទៀតជា ជមរាជ (ជំរាច) ក៏មាន, រកកល់ទៅជា ប្រាក្រឹត របស់ខ្មែរ) ។
-
យើង
( បុ. ស.បុរិសសព្ទនាម )
ខ្ញុំទាំងឡាយ, ពួកខ្ញុំ : យើងត្រូវទៅ ។ សម្រាប់និយាយក្រាបទូលក្សត្រិយ៍ ព. បុ. ថា យើងខ្ញុំព្រះអង្គ; ព. ស. ស. ថា ទូលព្រះបង្គំជាខ្ញុំទាំងឡាយ ... ។ សម្រាប់និយាយនឹងសេនាបតីថា យើងខ្ញុំ ព្រះបាទម្ចាស់ ។ សម្រាប់និយាយនឹងមន្រ្តីស័កិ្តធំចុះពីសេនាបតីមកថា យើងខ្ញុំព្រះបាទ ។ សម្រាប់និយាយនឹងព្រះភិក្ខុសង្ឃថា យើងខ្ញុំព្រះករុណា ។ សម្រាប់និយាយនឹងមន្រ្តីស័ក្តិតូចឬនិងរាស្រ្តដោយសេចក្ដីគោរពថា យើងខ្ញុំ ។ បើស្រ្តី ប្រើតាមលំដាប់ជាន់ថ្នាក់ខ្ពស់ទាបមានត្រឹមតែ យើងខ្ញុំម្ចាស់, យើងខ្ញុំ, យើង ប៉ុណ្ណេះ ។
-
យោក្ប័ត្រ
( ន.នាមសព្ទ )
[--ក្បាត់]
ឋានន្តរមន្រ្តីរដ្ឋបាល ជាអ្នកកាន់ការខាងបញ្ជីនឹងសំបុត្រផ្សេងៗ ។ លុះចំណេរកាលតមក ខ្មែរប្រើឋានន្តរនេះជាលេខាធិការសម្រាប់ ក្រសួងរដ្ឋាភិបាលទាំងពួង, សម័យបច្ចុប្បន្នប្រើពាក្យនេះជាលេខាធិការវិញ ។
-
យុត្តិធម៌
( ន.នាមសព្ទ )
[យុត-តិ-ធ័រ]
(យុត្តិ, យុក្តិ “សេចក្តីត្រឹមត្រូវ, ទៀងត្រង់, ការគួរតាមច្បាប់” + ធម្ម, ធម៌) ធម៌ដែលគួរកាន់; សេចក្ដីទៀងត្រង់; ការប្រព្រឹត្តត្រឹមត្រូវ : វិនិច្ឆ័យក្តីដោយយុត្តិធម៌; កាត់ក្តីដោយសុចរិត យុត្តិធម៌ ។ ខ្មែរប្រើ ពាក្យនេះជាឈ្មោះក្រសួងសេនាបតីសម្រេច កិច្ចខាងតុលាការផង : ក្រសួងយុត្តិធម៌, សេនាបតីក្រសួងយុត្តិធម៌ ។ សម័យនេះប្រើជា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។