Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភាជនវិសេស
( ន.នាមសព្ទ )
[ភាជៈនៈ វិសែស ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--វិឝេឞ) ភាជនៈដ៏ប្រសើរ, ដ៏ប្លែក ឬភាជនៈសម្រាប់ប្រើប្រាស់ដោយឡែក, សម្រាប់ប្រើប្រាស់មួយដងមួយកាល : ចាននេះជាភាជនវិសេសសម្រាប់លោកនាយ ។
-
ភាជនីយភណ្ឌ
( ន.នាមសព្ទ )
[ភាជៈនីយៈ ភ័ន ]
( បា.បាលី ( បាលីភាសា ) )
របស់ដែលគួរចែក, ដែលគួរបែងចែកគ្នាបាន ។
-
ភាជនៈ
( ន.នាមសព្ទ )
[ភាជៈនៈ ឬ ភាច ]
or ភាជន៍
(ភាជន) ប្រដាប់សម្រាប់ដាក់ភោជនាអាហារមានបាយជាដើម : ភោជនមួយភាជនៈ, ភាជន៍មាស ។
-
ភាណ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ដំណើរពោល, ការនិយាយ, ការប្រាប់, ការសូត្រ ។
-
ភាណវារ
( ន.នាមសព្ទ )
[ភាណៈវារៈ]
or ភាណវារៈ
( បា.បាលី ( បាលីភាសា ) )
វារៈនៃការសូត្រ, ដំណើរសូត្រមួយចប់យ៉ាងវែង គឺប្រវែងធម៌ដែលល្មមសូត្រមួយលើកៗបាន; ឈ្មោះគម្គីរដែលរួបរួមធម៌ពុទ្ធសាសនា សម្រាប់ពួកបព្វជិតទន្ទេញឲ្យចាំមាត់សូត្រតាមលំដាប់ថ្ងៃ ។
-
ភាណុ
( ន.នាមសព្ទ )
or ភានុ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភានុ) ព្រះអាទិត្យ ។
- ភាណុពង្ស ឬ - ភាណុពន្ធុ ពង្ស ឬផៅពង្សនៃព្រះអាទិត្យ; អ្នកដែលមានពូជពង្ស ឬមានផៅពង្សព្រះអាទិត្យ (ព្រះសក្យមុនីគោតម) ។
- ភាណុរង្សី រស្មីព្រះអាទិត្យ ។
-
ភាណុមា
( ន.នាមសព្ទ )
or ភានុមា
( បា.បាលី ( បាលីភាសា ) )
(< ភាណុ ឬ ភានុ + មន្តុ ) អ្នកមានរស្មី គឺព្រះអាទិត្យ ។
-
ភាតរភាព
( ន.នាមសព្ទ )
[ភាតរ៉ៈភាប]
or ភាតុភាព
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(-- + ភាវ; ភ្រាត្ឫ + ភាវ) ភាវៈនៃបងប្អូន; សេចក្ដីរាប់រកគ្នាដូចបងដូចប្អូន : ភាតរភាព ឬភាតុភាពរបស់ពួកមនុស្ស, សង្គ្រោះគ្នាដោយភាតរភាព, និយាយស្ដីរកគ្នាដោយភាតរភាព ឬដោយភាតុភាព ។
-
ភាតា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភាតុ > ភាតា; ភ្រាត្ឫ) បងប្អូនប្រុស; (រ. ស.) : ព្រះភាតា ។
- កនិដ្ឋភាតា ប្អូនប្រុស; ជេដ្ឋភាតា បងប្រុស (រ. ស.) ។
-
ភាតុភាព
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភាតរភាព) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>