Khmer Dictionary: ពង
Chuon Nath's Khmer-Khmer Dictionary
-
ពង្រូង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យជារូង, ឲ្យខូងជ្រៅ : ឆ្កែពង្រូងដីក្រោមជណ្ដើរ ។
-
ពង្រូល
( ន.នាមសព្ទ )
ឈ្មោះសត្វជើង ៤ ស្រការឹង, កាលណាប៉ះប្រទះនឹងអ្វីៗ មូរខ្លួនខ្វេរខុបខ្វង់ ។ ព. ប្រ. គុ. មនុស្សមូរមុខ ឬមនុស្សដែលអៀនប្រៀនខ្មូរមុខ មិនលុះក្នុងទីប្រជុំ ចាស់ទុំហៅថា ពង្រូល ឬ មនុស្សពង្រូល ។
-
ពង្រួប
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្រួប) ។
-
ពង្រួម
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្រួម) ។
-
ពង្រេ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរេ : ទាញពង្រេដងសន្ទូចស្ទូចឈើឲ្យបែរទៅខាងកើត ។
-
ពង្រេច
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរេច ។ ពង្រេចពង្រឹល ធ្វើឲ្យរេចរឹល; បង្ហិនបំផ្លាញឲ្យហិនឲ្យវិនាស ។
-
ពង្រោះ
( ន.នាមសព្ទ )
ករដែលព្រោះ, ពូជដែលព្រោះរួចហើយ, ទីសម្រាប់ព្រោះពូជឬស្រូវដែលដុះអំពីការបាចព្រោះពូជ : ស្រែពង្រោះ, ស្រូវពង្រោះ ។
-
ពង្វក់
( កិ.កិរិយាសព្ទ )
[ពង់វក់ ]
ធ្វើឲ្យវក់, នាំឲ្យវក់, ធ្វើឲ្យវិលវល់ចិត្តគំនិត : កុំបណ្ដោយឲ្យបាបមិត្ត ពង្វក់ឲ្យខូចខួរក្បាល ។
- ពង្វក់ពង្វី កិ. នាំឲ្យវក់វី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្វីពង្វក់ ទៀតផង) ។
-
ពង្វាង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យវាង : ពង្វាងផ្លូវ ។
-
ពង្វាត
( កិ.កិរិយាសព្ទ )
វាតឲ្យរីកចេញ, ធ្វើឲ្យរីកទូលាយសាយចេញលើសពីទំហំធម្មតា : ពង្វាតមាត្រទូក, ពង្វាតរបង, ពង្វាតដីចម្ការ ។