Khmer Dictionary: ព
Chuon Nath's Khmer-Khmer Dictionary
-
ពភ្លុក
( ឧ.ឧទានសព្ទ )
សូរឮភ្លុកៗច្រើនដង ។
-
ពភ្លុង
( ឧ.ឧទានសព្ទ )
សូរឮភ្លុងៗរឿយៗ ។
-
ពភ្លួក
( ឧ.ឧទានសព្ទ )
សូរឮភ្លួកៗរឿយៗ (ព. ព.) ។
-
ពភ្លើ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលភ្លើៗ ខុសបែបបទ : ឫកពភ្លើ, មនុស្សពភ្លើ; ដើរពភ្លើ ។
-
ពភ្លើក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលភ្លើកៗញើបៗ : ដំណើរពភ្លើក; ដើរពភ្លើក ។
-
ពភ្លៀក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលភ្លៀកៗរឿយៗ : អង្គុយពភ្លៀក, បែរមើលពភ្លៀក ។
-
ពភ្លែត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលភ្លែតៗរឿយៗ : ចេញអណ្តាតភ្លើងពភ្លែត ។
-
ពភ្លែល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលភ្លែលៗរឿយៗ (ព. ព.) ។
-
ពភ្លែះ
( គុ.គុនសព្ទ )
ដែលប្រឡាក់ ឬដែលហៀរមកជាប់ប្រតាក ឬស្រកាកសើមរលរ : មាត់ពភ្លែះ, ហៀរទឹកមាត់ស្លាពភ្លែះ ។
- ពភ្លីះពភ្លែះ ដែលពភ្លែះក្រៃពេក ។
-
ពម
( កិ.កិរិយាសព្ទ )
ចាប់អាហារដោយដៃដាក់ក្នុងមាត់ខ្លួនឯង : ពមបាយ ។
- ពមញាត់ៗ (ពមញាត់-ពមញាត់) ពមដោយចាប់ញាត់ៗប្រញាប់ប្រញាល់ឲ្យបានឆាប់ឆ្អែត : ស៊ីឆាប់ឡើងពមញាត់ៗទៅ ! (ព. សា., ព. ស្ន.) ។
<< Prev 1 ... 15 16 17 18 19 20 Next >>