Khmer Dictionary: បណ្ដាក់
Chuon Nath's Khmer-Khmer Dictionary
-
បណ្ដាក់
( កិ.កិរិយាសព្ទ )
ទិញឬដូរដោយដាក់ដើមទុនមុន គឺដាក់ប្រាក់ឬទំនិញអ្វីមួយជឿឲ្យទៅអ្នកដែលទ័លក្រត្រូវការយកថ្លៃមុនហើយនឹងយករបស់ដែលត្រូវទិញដូរនោះជាខាងក្រោយ ក្នុងកំណត់រដូវរបរ មានស្រូវនិងគ្រាប់ពោតជាដើម ដើម្បីឲ្យមានចំណេញជាងទិញដូរដល់ដៃ : បណ្ដាក់ស្រូវ, បណ្ដាក់គ្រាប់ពោត, បណ្ដាក់ស្ករ។ ដាក់រាយគ្នាឲ្យនៅបន្តហែៗបណ្ដោយតាមដងផ្លូវឬទីផ្សេងៗ : កងទ័ពបណ្ដាក់គ្នាតាមដងព្រៃ ដើម្បីចាំស្កាត់ប្រយុទ្ធនឹងពួកខ្មាំង; តាមរឿងព្រេងខ្មែរថា ទន្សាយចាញ់ប្រាជ្ញាខ្យង ក្នុងរឿងភ្នាល់រត់ប្រណាំងគ្នា ព្រោះខ្យងបណ្ដាក់គ្នាហែតាមមាត់បឹង ឲ្យឆ្លើយកូ៎កៗ នៅខាងមុខជាដរាបគ្រប់តែខណៈដែលទម្សាយស្រែកហៅ ។ ពាក្យដែលគេតែងនិយាយថា :
- បណ្ដាក់គ្នារដឹកដូចខ្យង គឺជាប់ទាក់ទងមកពីរឿងនោះឯង ។ កិ. វិ. ដែលសន្មតកំណត់ផ្លាស់ប្ដូរវេនគ្នា គឺម្នាក់ចេញទៅម្នាក់ចូលមកដល់, ម្នាក់ចុះទៅម្នាក់ឡើងមកដល់, ម្នាក់ដេកម្នាក់ភ្ញាក់ឡើង, ម្នាក់ទៅ ម្នាក់នៅចាំ ជាបន្តបន្ទាប់គ្នាយ៉ាងនេះជាដើម ក៏ហៅថា បណ្ដាក់ ដែរ : ដេកបណ្ដាក់គ្នា, រត់បណ្ដាក់គ្នា, ថ្ងៃនេះ ផ្ទះខ្ញុំមានភ្ញៀវច្រើន ម្នាក់ចេញម្នាក់ចូលដូចគេបណ្ដាក់គ្នា ។
Headley's Khmer-English Dictionary
-
បណ្ដាក់
( v )
[bɑndak]
to buy on credit; to buy from someone before he / she has obtained the item to sell
-
បណ្ដាក់
( v )
[bɑndak]
to take turns, work in shifts / relays; to place / arrange / put at intervals (in a row; e.g. along a road).
-
បណ្ដាក់
( adv )
[bɑndak]
in turn(s), in shifts
-
ទិញបណ្ដាក់
[tɨɲ bɑndak]
: to buy on credit
-
ធ្វើបណ្ដាក់
[tvəə bɑndak]
: to take turns
-
បណ្ដាក់គ្នា
[bɑndak knie]
: to do in relays, take turns; to pass the buck; to be in line
Eg. គេឈរបណ្ដាក់គ្នាហុចបាវខ្សាច់ពីមួយទៅមួយ: They are standing in line handing sandbags from one to the other. -
បណ្ដាក់ទុកមួយខែ
[bɑndak ----- muə yɔɔ kʰae]
: to be payable in one month
-
បណ្ដាក់ទុន
[bɑndak tun]
: to loan (capital)
-
បន្ទុកបណ្ដាក់
[bɑntuk bɑndak]
: to entrust (a matter to someone)
-
រត់បណ្ដាក់
[rʊət bɑndak]
: to run in relays, run a relay race; relay race
-
រត់បណ្ដាក់
[rʊət bɑndak]
: relay race
-
លក់បណ្ដាក់
[lʊək bɑndak]
: to sell on credit
-
ហែលបណ្ដាក់
[hael bɑndak]
: to swim in a relay race