Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្អួត
( កិ.កិរិយាសព្ទ )
សម្ដែងឲ្យគេដឹងឲ្យគេស្គាល់អ្វីៗ ជារបស់ខ្លួនដោយដំណើរអួត ដើម្បីនឹងឲ្យគេស្ងើច ឲ្យគេសរសើរ ។
- បង្អួតបង្អរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្អរ) ។
-
បង្អួល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអួល ។
- បង្អាក់បង្អួល ធ្វើឲ្យរអាក់រអួល ។
-
បង្អើត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអើត (មិនសូវប្រើ) ។
-
បង្អើល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យផ្អើល : បង្អើលចាបកំពុងស៊ីស្រូវ, បង្អើលគ្នាឲ្យភ័យ ។
-
បង្អៀង
( ន.នាមសព្ទ )
អំពើដែលផ្អៀង, លំនាំផ្អៀង : ដេកតែមួយបង្អៀង ។
-
បង្អៀន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអៀន : វាជាមនុស្សអៀនស្រាប់ កុំបង្អៀនគ្នាថែមទៀត ។
-
បង្អៀវ
( កិ.កិរិយាសព្ទ )
បញ្ឈប់សេះដោយប្រើពាក្យថា អៀវ ! ប្រែថា ឈប់ ឬថា ឯងចូរឈប់ !
-
បង្អែ
( ប.បរិវារសព្ទ )
ពាក្យបរិវាររបស់ពាក្យ បង្អង់ : បង្អែបង្អង់ គឺបង្អង់ដោយអាការយឺតយូររ៉ែរ៉ ។
-
បង្អែក
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ផ្អែក; អំពើដែលផ្អែក; ពំនឹង, ទីពឹងផ្អែក ។ ព. ប្រ. ឥតបង្អែក ឬ ឥតខ្នងបង្អែក ឥតមានពំនឹង ។
-
បង្អែន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអែន, ឲ្យជច់ ។
<< Prev 1 ... 15 16 17 18 19 20 Next >>