Khmer Dictionary: ប
Chuon Nath's Khmer-Khmer Dictionary
-
បង្ហៀរខ្មូត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កណ្ដៀរខ្មូត) ។
-
បង្ហេវ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហេវ គឺធ្វើឲ្យថយកម្លាំងខ្សោយល្វើយ : កុំបង្ហេវវាយូរពេក ។
-
បង្ហែ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលហែគ្នា, ជាជួររៀងគ្នា : ដាក់បង្ហែគ្នា, ដាំបង្គោលបង្ហែគ្នា ។
-
បង្ហែប
( ន.នាមសព្ទ )
កន្លែងដែលគេវែកចក ឬត្រឹបជាដើមធ្វើជាប្រឡង់ឲ្យត្រីហែលងើបបាន ឬប្រឡង់ដែលមានស្រាប់ត្រីហែប : ស្រះនេះមានសុទ្ធតែត្រឹបជិត ឥតមានបង្ហែបទេ ។
-
បង្ហែល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហែល : បង្ហែលគោឆ្លងទៅត្រើយម្ខាង ។
-
បង្ហោច
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហោច ។ ប. ពាក្យបរិវាររបស់ពាក្យ បង្ហិន : បង្ហិនបង្ហោច គឺធ្វើឲ្យហិនហោច ។
-
បង្ហោះ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យហោះ : បង្ហោះគោម ។
-
បង្អក
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអក, ច្រកឲ្យលេប : បង្អកស្រា ។
-
បង្អង់
( កិ.កិរិយាសព្ទ )
អែអង់, រេរង់, ឈប់ចាំ : សូមបង្អង់បន្តិចសិន, ដើរស្រូតឥតបង្អង់ ។
-
បង្អត់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអត់ គឺខារខាំងមិនឲ្យបរិភោគចំណីអាហារជាដើម : បង្អត់បាយ, បង្អត់ទឹក ។
<< Prev 1 ... 15 16 17 18 19 20 Next >>