Khmer Dictionary: នោះ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កិច្ច
( ន.នាមសព្ទ )
(ក្ឫត្យ) ការដែលត្រូវធ្វើ, អំពើ, ការរវល់ : ខ្ញុំមានកិច្ចច្រើនណាស់, ត្រូវសម្រេចកិច្ចដែលយើងនិយាយគ្នានោះឲ្យហើយទៅ ។
- កិច្ចសន្យា កិច្ចដែលបានណាត់គ្នា, ដែលបានសន្មតគ្នា ។
-
កូនគោល
( ន.នាមសព្ទ )
ឈ្មោះល្បែងមួយប្រភេទ ដែលគេយកដុំឈើស្រាលមានរលួសជាដើមធ្វើជាកូន បើលេងវេលាយប់ដុតដុំឈើនោះឲ្យឆេះ ដាក់កណ្ដាលទីស្នាមលេង ហើយយកដំបងវាយដណ្ដើមដុំឈើនោះឲ្យខ្ទាតទៅកាន់ទីរបស់ខ្លួនៗ ទាំងពីរខាង បើពួកណាវាយបាន ទៅដល់ទីរបស់ខ្លួនមុន ពួកនោះឈ្នះ : លេងកូនគោល ។
-
កូនចាប
( ន.នាមសព្ទ )
(ពាក្យមេមត់) សិស្សរបួសរបស់មេមត់ គឺមនុស្សដែលរាប់អានជឿកាន់ខ្មោចមេមត់ ហើយប្រគល់ខ្លួនជាសិស្សរបស់មេមត់ រូបមេមត់ហៅមនុស្សនោះថា កូនចាប ក្នុងកាលដែលខ្មោចមេមត់កំពុងចូលជាន់រូប (មេមត់ស្រុកខ្លះហៅ ពងចាប) ។
-
កូនតឹង
( ន.នាមសព្ទ )
ឈ្មោះគ្រឿងប្រហារមួយប្រភេទ ធ្វើពីដែក ឬ សំណមានសណ្ឋានមូល ទំហំប៉ុនផ្លែក្រសាំង ឬផ្លែក្រូចឆ្មារ ចងភ្ជាប់នឹងខ្សែវែង សម្រាប់ចោលទៅហើយកន្រ្តាក់មកវិញ ។ ឈ្មោះប្រដាប់សម្រាប់ភ្ជាប់នឹង ដំបូលមុងធុតង្គ ហើយចោលទៅថ្ពក់នឹងមែកឈើ ដើម្បីនឹងចងព្យួរមុងធុតង្គនោះ ។
-
កូនបណ្ដែត
( ន.នាមសព្ទ )
កូនផ្តិលតូចៗ ដែលដាក់បណ្ដែតទឹក ក្នុងផ្តិលធំ សម្រាប់ដងទឹកពីក្នុងផ្តិលធំនោះយកមកប្រើប្រាស់ ។
-
កូវ
( និ.និបាតសព្ទ )
(ព.បុ.) ទេឬ ? ។ ពាក្យសម្រាប់និយាយដោយឆ្ងល់ : ហនូកូវ (ហៈ- -) ដូច្នោះទេឬ ? ។ ប្រើក្នុងសេចក្ដីផ្សេងខ្លះទៀតក៏មាន : នេះកូវ, នោះកូវ, អម្បាលនេះកូវ (ច្រើនប្រើតែក្នុងសាស្រ្តាទេសន៍ និងកាព្យបុរាណ) ។
-
កើតក្ដី
( ន.នាមសព្ទ )
- នំបំពួនស្ករ ឬ - នំផ្លែអាយ ។ ចាស់ៗ តំណាលប្រាប់ថា នំនេះបានជាឈ្មោះថា នំកើតក្ដី ផងដែរ ពីព្រោះក្នុងសម័យព្រេងនាយ នៅពេលមួយនោះ មានបុរសពីរនាក់ បរិភោគនំបំពួនស្ករនេះក្នុងទីជិតគ្នា អង្គុយប្រទល់មុខគ្នា, បុរសម្នាក់ខាំនំនេះពាក់កណ្ដាលមិនពមទាំងមូលទៅក្នុងមាត់ ទឹកស្ករក៏ធ្លាយបាញ់ឆ្វាចទៅចូលភ្នែកអ្នកម្ខាង, កើតជាជម្លោះដាល់តប់គ្នា រហូតដល់កើតក្ដីប្ដឹងចៅក្រម... ចៅក្រមក៏ហៅនំនេះថា
- នំកើតក្ដី, ឈ្មោះនំនេះក៏កើតមានតាំងពីកាលនោះមក ។ នេះជាប្រវត្តិដែលចាស់ៗ បានតំណាលប្រាប់ ប៉ុន្តែពុំប្រាកដថា នំកើតក្ដី នេះកើតមាននៅក្នុងសម័យណាទេ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំពួនស្ករ និងផ្លែអាយ ទៀតផង ព្រោះជាឈ្មោះនំតែមួយប្រភេទ នេះឯង ។
-
កើយ
( ន.នាមសព្ទ )
រានចំពីខាងមុខគេហដ្ឋានសម្រាប់ចម្លងរបស់ទាំងឡាយពីផ្ទះដាក់ទៅលើយានជំនិះដែលខ្ពស់ ឬ ទទួលរបស់ទាំងនោះអំពីយានជំនិះខ្ពស់ដាក់មកក្នុងផ្ទះវិញ ។
-
កោណ
( ន.នាមសព្ទ )
ជ្រុង, មុំ, ងៀង ។ ច្រើនប្រើរៀងខាងចុងសំខ្យាសព្ទ “ត្រី” : ត្រីកោណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
កោប
( ន.នាមសព្ទ )
ឈ្មោះរោគសរសៃមួយយ៉ាង កើតនៅអណ្ឌៈ បណ្ដាលឲ្យអណ្ឌៈនោះប៉ោងរលីកឡើង ។