Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នហានោទក
( ន.នាមសព្ទ )
[នៈហានោទក់ ឬ នៈហានោទៈកៈ]
( បា.បាលី ( បាលីភាសា ) )
(នហាន “ការងូត, សម្រាប់ងូត” + ឧទក “ទឹក”, ឧ > ឱ = នហានោទក) ទឹកសម្រាប់ងូត, ទឹកងូត; (រ. ស.) ព្រះនហោនោទក (ទឹកស្រង់ សម្រាប់ក្សត្រទ្រង់រាជ្យ) : ថ្វាយព្រះនហានោទក ។
-
នហារុ
( ន.នាមសព្ទ )
[នៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្នាយុ) សរសៃ (ក្នុងកាយមនុស្ស-សត្វ), សរសៃឈាម; (រ. ស.) ព្រះនហារុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធមនី ផង) ។
-
នហុត
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[នៈ-- ]
( បា.បាលី ( បាលីភាសា ) )
ម៉ឺន (១០.០០០) ។ ចំនួនមួយរយសែនកោដិបកោដិ ក៏ហៅ នហុត ដែរ ។
-
នា
( អា. និ.អាយតនិបាត )
ព្ធដ៏, ឯ, ត្រង់ : នាអាកាស, នាទ្រូងផ្លូវ, នាដងព្រៃ ។
-
នាកាល
( អា. និ.អាយតនិបាត )
កាល, កាលដែល, កាលបើ : នាកាលព្រះអាទិត្យអស្ដង្គតទៅហើយ ព្រះចន្ទ្រក៏រះឡើង (ក្នុង សុក្កប័ក្ខ គឺខាងខ្នើត) ។
-
នាក់
(សំខ្យានុគ្រោះ) ពាក្យសម្រាប់ប្រើដាក់ខាងចុងសំខ្យា ដើម្បីឲ្យដឹងចំនួនមនុស្ស : ប្រុសមួយនាក់, ស្រីពីរនាក់, ក្នុងផ្ទះនេះមានមនុស្សប៉ុន្មាននាក់ ?
-
នាគ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[នាក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ប្រសើរ, ចម្បង, បរិសុទ្ធ ។ ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តទាំងអស់ហៅថា នាគ ព្រោះលោកលះលែងធ្វើបាបដោយដាច់ខាតហើយ ។ អនាគាមិបុគ្គល ក៏ហៅថា នាគ ព្រោះលោកលែងអន្ទោលវិលត្រឡប់មកកើតក្នុងលោកនេះទៀតហើយ ។ អរិយបុគ្គលដែលបានសម្រេចស្រោតានិងសកិទាគា ក៏ហៅថា នាគ ព្រោះលោកខ្ពើមខ្លាចរអាចំពោះអំពើអាក្រក់ពិតប្រាកដហើយ ។ បុគ្គលជាបុថុជ្ជនណាមួយ ដែលកើតមានសេចក្ដីអៀនខ្មាស ខ្លាចបាបខំប្រឹងប្រព្រឹត្តចៀសចាកទុច្ចរិត ក៏ហៅថា នាគ ។ កុលបុត្រដែលមានសេចក្ដីធុញទ្រាន់ចំពោះការនៅគ្រប់គ្រងផ្ទះ មានចិត្តជ្រះថ្លាចូលទៅសូមផ្នួសបួសសំណាក់ក្នុងព្រះពុទ្ធសាសនា ក៏ហៅថា នាគ ព្រោះអ្នកនោះផ្គងគំនិតបម្រុងនឹងប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់បព្វជិត ។ ដំរីដែលមានរូបរាងស័ក្តិសមប្រសើរក៏ហៅថា នាគ ។ ពស់ដែលមានអានុភាពចម្បង ក៏ហៅថា នាគ ។ ដើមខ្ទឹង, សំណ ក៏ហៅថា នាគ ។ល។
-
នាគរា
( ន.នាមសព្ទ )
[--គៈ--]
( បា.បាលី ( បាលីភាសា ) )
អ្នកនគរទាំងឡាយ, ពួកអ្នកក្រុង, បណ្ដាជនអ្នកនៅទីក្នុងក្រុង ។
-
នាគរី
( ន.នាមសព្ទ )
[--គៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ស្រីអ្នកក្រុង; ស្រីអ្នកលេងឫកពាហ៊ឺហា ។
-
នាគា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នាគ > នាគា) នាគទាំងឡាយ, ពួកនាគ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>