Khmer Dictionary: ធ
Chuon Nath's Khmer-Khmer Dictionary
-
ធ្នាក់
( ន.នាមសព្ទ )
សត្វដែលជាមេទាក់ គឺសត្វសម្រាប់នាំ, សម្រាប់អន្ទងយកឈ្លើយ, យកបារាស : មាន់ធ្នាក់, ទទាធ្នាក់, ដំរីធ្នាក់ ។ ព. ប្រ. ថា អ្នកយោងអន្ទង, អ្នកដឹកនាំ ។
-
ធ្នាប់
( ន.នាមសព្ទ )
រង្វាស់ប្រវែងទទឹងម្រាមដៃៗនោះឯងក៏ហៅ ធ្នាប់ ដែ : បណ្ដោយប្រាំធ្នាប់, ទទឹងបីធ្នាប់ ។
-
ធ្នារ
( ន.នាមសព្ទ )
ផ្លូវ ឬទីជាសាធារណៈដែលមានជនានុជនទៅមកមិនដាច់ : ផ្លូវនេះជាធ្នារនៃអ្នកផង ។ ផ្លូវទឹក, ផ្លូវខ្យល់ : ធ្នារទឹក, ធ្នារខ្យល់ ។
-
ធ្និម
( ន.នាមសព្ទ )
គ្រឿងប្រដាប់កាយ : ធ្និមអម្ពរពស្ត្រា ។
-
ធ្នឹម
( ន.នាមសព្ទ )
ឈ្មោះគ្រឿងគេហដ្ឋានជាមេផ្ទឹមសសរទ្រជើងគក ឬទោះឥតជើងគកក៏អាចប្រើបាន ។
-
ធ្នឹមបណ្ដែត
( ន.នាមសព្ទ )
ធ្នឹមដែលគេគាបភ្ជាប់នឹងផ្ទោងទ្រជើងគក ជាជំនួយឲ្យគេហដ្ឋានមាំរឹងប៉ឹង ។
-
ធ្នូ
( ន.នាមសព្ទ )
(ក្ល., ធនុ; ធនុ ឬ ធនុស៑) អាវុធធ្វើដោយឈើ, ឫស្សី ឬធាងទ្រាំង មានដងមានបន្លោះសម្រាប់បាញ់ដោយព្រួញ ។ ឈ្មោះខែទី ៩ តាមសុរិយគតិ ដោយរាប់ខែមេសាជាខែទី ១, បើរាប់ខែមករា ជាខែទី ១ ខែធ្នូជាខែទី ១២, សព្វថ្ងៃនេះប្រើជាខែទី ១២ តាមសម័យនិយម ។
-
ធ្នូខ្វែក
( ន.នាមសព្ទ )
ឈ្មោះធ្នូមួយប្រភេទសម្រាប់បាញ់នឹងគ្រាប់មានគ្រាប់ដីលញ់ហាលឲ្យស្ងួតឬដុតឲ្យឆ្អិនជាដើម ។
-
ធ្នើរ
( ន.នាមសព្ទ )
ថ្នាក់ខ្ពស់សម្រាប់បន្ទើរវត្ថុផ្សេងៗ : ដាក់កន្ទេលលើធ្នើរ ។
-
ធ្នះ
( ន.នាមសព្ទ )
ទីស្រប់នៅលើមែក, លើប្រគាបឈើ ឬមានសសរធ្វើកណ្ដាលវាល, ធ្វើក្នុងព្រៃឬក្នុងទឹកសម្រាប់លាក់ខ្លួនពួនចាំចាប់ចាំប្រហារសត្វឬត្រី ។
<< Prev 1 ... 5 6 7 8 9 10 11 ... 16 Next >>