Khmer Dictionary: ធ
Chuon Nath's Khmer-Khmer Dictionary
-
ធ្ងន់ធ្ងរ
( គុ.គុនសព្ទ )
ដែលមានចិត្តធ្ងន់, ដែលចេះអត់ចេះទ្រាំ, មានអំណត់, ប៉ិនអត់ប៉ិនទ្រាំ : ចិត្តធ្ងន់ធ្ងរ, មនុស្សធ្ងន់ធ្ងរ (និយាយចំពោះតែចិត្ត, អធ្យាស្រ័យប៉ុណ្ណោះ ក្រៅពីនេះពាក្យដែលផ្សំជាមួយនឹង ធ្ងន់ នេះមានច្រើន ត្រូវផ្សំតាមគួរដល់ដំណើរសេចក្ដី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្ងន់ ទៀតផង ។
-
ធ្ងាង
( គុ.គុនសព្ទ )
ទ្រងាង : ក្បាលធំធ្ងាង ។
-
ធ្ងាំង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ធ្លាំង, ធ្មាំង (ព. ព.) ។
-
ធ្ងើង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ទើងមើង, ធ្មើង : ដំរីចេញធ្ងើងមកពីក្នុងព្រៃ ។
-
ធ្ងើល
( គុ.គុនសព្ទ )
ទ្រងើល, ទើលងើល ។
-
ធ្ងោង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ជ្រងោ, ធ្ងោង, ធ្ងោល, ថ្គោល : លេចធ្ងោង, ងើបធ្ងោង ។
-
ធ្ងោល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
(ដូចគ្នានឹង ធ្ងោង នឹង ថ្គោល ដែរ) ។
-
ធ្នង់
( ន.នាមសព្ទ )
ឈ្មោះឈើពួកគ្រញូង ខ្លឹមក្រហម មានក្លិនប្រហើរ សាច់ជាប់ស្វិតជាងគ្រញូង ។
-
ធ្នល់
( ន.នាមសព្ទ )
ឈ្មោះក្អមយ៉ាងធំ : ក្អមធ្នល់, ងូតទឹកអស់ប្រាំធ្នល់ (ហៅតាមទម្លាប់ស្រុក) ។
-
ធ្នស់
( ន.នាមសព្ទ )
គ្រឿងទស់រាំងធ្វើដោយព្រួល, ដោយមែកឈើជាដើម សម្រាប់ទស់ខាំងត្រីមិនឲ្យចុះឡើងច្រើនផ្លូវ ឲ្យចុះឡើងតែតាមផ្លូវដែលបើក ដើម្បីឲ្យតម្រង់ទៅត្រូវត្រង់ប្រដាប់នេសាទ : ទស់ធ្នស់, ធ្វើធ្នស់, ដាក់ធ្នស់ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 16 Next >>