Khmer Dictionary: ធ
Chuon Nath's Khmer-Khmer Dictionary
-
ធុរៈ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ធុរ) រវល់, ដំណើរជំពាក់ដោយកិច្ចនីមួយ : ខ្ញុំទៅពុំបានដោយមានធុរៈ ។
-
ធុរនិក្ខេប
( ន.នាមសព្ទ )
[ធុរៈ-និក-ខេ បៈ ឬ--ខេប ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ធុរនិក្សេប) ការដាក់ធុរៈ, ការលែងរវល់ ។
-
ធុំ
( កិ.កិរិយាសព្ទ )
ចាប់ក្លិន, ដឹងក្លិនដោយច្រមុះ : ធុំក្លិនក្រអូប, ធុំក្លិនស្អុយ ។
-
ធូតង្គ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធុតង្គ) ។
-
ធូប
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
គ្រឿងក្រអូបធ្វើដោយលម្អិតសំបកឈើ, ខ្លឹមឈើឬជ័រឈើមានក្លិនក្រអូបប្រហើរ, លញ់សូនដោយបន្ទោះជាស្នូលឬឥតស្នូលក៏មានខ្លះ សម្រាប់អុជបង្ហុយផ្សែងជាគ្រឿងបូជា (ជាគូគ្នានឹងទៀន) ។
-
ធូមកាលិក
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ធូមៈកាលិក ]
( បា.បាលី ( បាលីភាសា ) )
(ដែលប្រព្រឹត្តទៅឬដែលឋិតនៅ, ដែលមានត្រឹមតែផ្សែងភ្លើងប៉ុណ្ណោះ; ឱវាទត្រឹមតែផ្សែងភ្លើង, មានអត្ថន័យថា ឱវាទល្អរបស់គ្រូឬរបស់មាតាបិតាកាលបើគេរំលាយសពអ្នកមានគុណទាំងនោះរួចហើយ, ក្រោយពីនោះមក ឱវាទល្អនោះក៏អស់ ហាក់ដូចជាហើរបាត់ទៅជាមួយនឹងផ្សែងភ្លើង ពីព្រោះសិស្សនិងបុត្រធីតាទាំងឡាយ ពុំប្រតិបត្តិតាម : សិស្សគណនិងបុត្រធីតាទាំងឡាយគួរកុំញ៉ាំងឱវាទល្អរបស់គ្រូនិងមាតាបិតាទាំងឡាយឲ្យជាធូមកាលិកឡើយ ។
-
ធូមកេតុ
( ន.នាមសព្ទ )
[ធូមៈកែត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ផ្កាយដុះកន្ទុយ ។
-
ធូរ
( គុ.គុនសព្ទ )
ទីទៃពីតឹង គឺងាយ, ទូលាយ ។ កិ. ស្រាក, ស្បើយ (ជំងឺ) : ជំងឺជីតាខ្ញុំ ថ្ងៃនេះបានធូរបន្តិច ។
-
ធូលី
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ធូលិ) ផង់, លម្អង, ល្អង (មានលម្អងដីជាដើម) : មើលទៅឃើញធូលីហុយព្រោង ។
-
ធួ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថួ) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 16 Next >>