Khmer Dictionary: ធ
Chuon Nath's Khmer-Khmer Dictionary
-
ធ
ព្យញ្ជនៈទី ៤ ក្នុងវគ្គទី ៤ ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ ។ ជាធនិត-ឃោសៈ ខាងសំស្ក្រឹតនិងបាលីមានសំឡេងជា ទ្ហៈ ។
-
ធញ្ញជាតិ
( ន.នាមសព្ទ )
[ធ័ញ--ញៈជាត ]
ជាតិស្រូវ; ស្រូវគ្រប់ ប្រភេទនិងស្រងែ, ពោតជាដើម ហៅថា ធញ្ញជាតិ ទាំងអស់ : តម្លៃធញ្ញជាតិ, ដឹកនាំធញ្ញជាតិ ។
-
ធញ្ញមាស
( ន.នាមសព្ទ )
[ធ័ញ-ញៈ មាស ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា) ។
-
ធតរដ្ឋ
( ន.នាមសព្ទ )
[ធៈ តៈ រ័ត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ធ្ឫតរាស្រ្ត) ព្រះនាមមហារាជជាលោកបាល ១ អង្គ ដែលគ្រប់គ្រងរក្សាទិសខាងកើត ជាអធិបតីលើពួកគន្ធ័ព្វ : ព្រះបាទធតរដ្ឋ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុលោកបាល ផង) ។
-
ធន
( ន.នាមសព្ទ )
[ធន់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទ្រព្យ, សម្បត្តិ ។
-
ធនក្កីតា
( ន.នាមសព្ទ )
[ធៈន័ក-កីតា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ធនក្រីតា) ទាសី ឬស្ត្រីដែលបុរសលោះដោយទ្រព្យយកមកធ្វើជាភរិយា ។
-
ធនធាន
( ន.នាមសព្ទ )
[ធន់--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ធន “ទ្រព្យ, សម្បតិ្ត” + ធាន “ការទ្រទ្រង់” ទ្រព្យរបស់ផ្សេងៗដែលគង់នៅ : គេមានធនធានច្រើន ។
-
ធនាករ
( ន.នាមសព្ទ )
[ធៈនា-ក]
( បា.បាលី ( បាលីភាសា ) )
(ធន + អាករ) ទីកន្លែងកើតធនធាន គឺទីកើតវត្ថុធាតុជាប្រភពនៃទ្រព្យសម្បត្តិ ដូចជាប្រេងកាតនិងលោហធាតុជាដើម : ប្រទេសកម្ពុជាមានធនាករដែកនៅក្នុងខេត្តកំពង់ធំ ។
-
ធនាគារ
( ន.នាមសព្ទ )
[ធៈនាគា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឃ្លាំងដាក់ទ្រព្យ, ឃ្លាំងប្រាក់ : ផ្ញើប្រាក់ក្នុងធនាគារ ។
-
ធនាគារិក
( ន.នាមសព្ទ )
[--រិក]
ម្ចាស់ធនាគារ, អ្នកត្រួតត្រាឬអ្នកកាន់កាប់ធនាគារ ។ បើស្ត្រីជា ធនាគារិកា ។