Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថោះ
( ន.នាមសព្ទ )
ឈ្មោះឆ្នាំទី ៤ ដែលសន្មតកំណត់ដោយឈ្មោះទន្សាយ : ឆ្នាំថោះ ។
-
ថៅកែ
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
គហបតី, មេជំនួញ, ម្ចាស់ហាង ។
-
ថៅឡិង
( ន.នាមសព្ទ )
ទៃតូចមានថ្នេរខ័ណ្ឌជាពីរសង្កាត់ សម្រាប់ប្រើការច្រកប្រាក់ក្រវាត់ចង្កេះ, ប្រើតាមបែបចិន ក្នុងសម័យពីដើម, គេច្រើនយកសំពត់សូត្រដេរ ព្រោះជាប់បានយូរក្រដាច : ចិនពីដើមច្រើនតែក្រវាត់ថៅឡិង ។
-
ថៈណាយ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ទនាយ អ. ថ. ថៈន៉ាយ) អ្នកទទួលរ៉ាប់រងការជាជំនួស, អ្នកធានារ៉ាប់រងជួស :
- ថៈណាយក្ដី គឺអ្នកដែលទទួលរ៉ាប់រងគ្រប់សព្វជាជំនួសអ្នកកើតក្ដី ។ ប្រើក្លាយជា កិ . ក៏មាន : ខ្ញុំថៈ ណាយក្ដីឲ្យគេ ។
-
ថ្ករ
( កិ.កិរិយាសព្ទ )
ឆ្វាត់តង្ករតម្បាញ ។
-
ថ្ករ
( ន.នាមសព្ទ )
ឈ្មោះមច្ឆជាតិមួយប្រភេទពួកឆ្លាម ។
-
ថ្កល់
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តម្កល់) ។
-
ថ្កល់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
នឹងណាស់, ដែលនឹងដូចគេតម្កល់ : នឹងថ្កល់ ។
-
ថ្កាត់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ឈឺ : ឈឺថ្កាត់ ។ បុរាណច្រើនប្រើ កិ. គឺចាប់ឈឺ ដូចមានក្នុងតម្រាថា ទោះថ្កាត់ថ្ងៃសុក្រ ជាដើម ។
-
ថ្កាន
( អា. និ.អាយតនិបាត )
កាន់, ត្រង់, ឆ្ពោះ, សំដៅ, ចំពោះទៅរក (ច្រើនប្រើតែក្នុងកាព្យ)។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>