Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថ្ង
( ន.នាមសព្ទ )
ឈ្មោះឫស្សីព្រៃមួយប្រភេទ មានថ្នាំងលាសសាច់ស្ដើង : ឫស្សីថ្ង ។
-
ថ្ងប
( កិ.កិរិយាសព្ទ )
ស្រាក, ស្រន់, គ្រាន់ទប់ទល់ : ជំងឺបានថ្ងបបន្តិច ។
-
ថ្ងាន់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ សន្តានទន្លា តែដុះនៅដីគោក ដំបូក ទួល ត្រួយនិងផ្កាជ្រក់ធ្វើជាអាហារបាន ។
-
ថ្ងាស
( ន.នាមសព្ទ )
ភាគមុខមនុស្ស ត្រង់ខាងក្រោមជើងសក់ និងខាងលើចិញ្ចើម ។ អវយវៈដែលនៅខាងលើខ្មាសបុរសស្រ្តី ក៏ហៅ ថ្ងាស ដែរ ។
-
ថ្ងិចថ្ងរ
( កិ.កិរិយាសព្ទ, ន.នាមសព្ទ )
មាយាង៉ិកង៉ក់នាំ-ង; ដែលមានកិរិយាមាយាក្និចក្នក់ច្រើន (ច្រើនប្រើតែខាងមនុស្សស្រី) ។
-
ថ្ងុង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលធ្វើមុខត្អួរដើរប៉ើយទៅ : មិនទាន់ដល់ពេលនៅឡើយសោះ ស្រាប់តែគាត់ចេញដើរថ្ងុងទៅ ។
-
ថ្ងុញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ត្រឹម :
- កំបុតថ្ងុញ គឺកំបុតត្រឹម (ប្រើជា ថ្ងុយ ក៏បាន) ។
-
ថ្ងុយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថ្ងុញ) ។
-
ថ្ងូរ
( កិ.កិរិយាសព្ទ )
បញ្ចេញសំឡេងដោយមានទុក្ខវេទនាអំពីរោគបៀតបៀនជាដើម : ឮតែសូរថ្ងូរទាល់ព្រឹក; ដេកថ្ងូរ; ទោះបីឈឺថ្ងន់យ៉ាងហ្នឹងក៏ដោយ, ពុំដែលថ្ងូរម្ដងទេ ។ ធ្វើការឥតថ្ងូរ ធ្វើការម៉ឺងម៉ាត់ ។
-
ថ្ងូវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលបះអើតឡើងតែទ្រេតបន្តិច មើលទៅឃើញច្រងូវ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>