Khmer Dictionary: ត្រដក់
Chuon Nath's Khmer-Khmer Dictionary
-
ត្រដក់
( ន.នាមសព្ទ )
or តាដក់
ឈ្មោះសត្វស្លាបពួករនាល តែមានរូបសណ្ឋានធំខ្ពស់ចង្គ្រោងជាងរនាល មានសម្បុរប្រផេះ ចំពុះធំវែង, កវែង ខាងក្រោមមានសណ្ឋានស្រដៀងនឹងថង់ គេច្រើនហៅថា យាម, ក្បាលរលីងកណ្ដាល, មានមច្ឆាជាតិជាចំណី ។ មានមួយប្រភេទផ្សេងទៀតហៅ ត្រដក់គម្រង់ ស៊ីគម្រង់សាកសពផ្សេងៗ ។
-
ត្រដក់ត្រសុំ
( កិ.កិរិយាសព្ទ )
សន្សំលាក់លាម ក្បិតក្បៀតទុកសំចៃ : វាចេះត្រដក់ត្រសុំណាស់ ។
Headley's Khmer-English Dictionary
-
ត្រដក់
( n )
[trɑdɑk]
- detail »
kind of gray fish-eating bird (Leptoptilos dubius)
-
ត្រដក់
( v )
[trɑdɑk]
- detail »
to set (money) aside, economize; to save, preserve; to store up
Reference: ត្រដក់ត្រសុំ