Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តម្បុត
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឫស្សី, ឈើឬដែកសម្រាប់ត្បុត : ត្រីអាំងមួយតម្បុត ។
-
តម្បៀត
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ត្បៀតអ្វីៗ : តម្បៀតត្នោតញី មានសណ្ឋានមូលផ្សេងគ្នាពីគំនាបត្នោតឈ្មោល ។
-
តម្ពក់
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយដែក ឬឈើ ឫស្សីជាដើម មានចុងរាងខ្វេរឬខុបសម្រាប់ថ្ពក់ទាញអ្វីៗ : តម្ពក់រនាស់ ។ (ធ្លាប់ប្រើជា ទំពក់ មកយូរហើយ ប៉ុន្តែដោយអនុលោមតាមពាក្យថា ថ្ពក់ គួរប្រើជា តម្ពក់ វិញ ទើបត្រឹមត្រូវតាមវេយ្យាករណ៍ខ្មែរ) ។
-
តម្ពុល
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តាម្ពុល “ស្លា”) ស្លា, ផ្លែស្លា ។ ខ្មែរប្រើជា គុ. ថា ស្លាតម្ពុល (--តំពុល) ចំពោះតែផ្លែស្លា ដែលគេគរផ្អាប់ទុកយូរបន្តិចឲ្យត្រាតែរលួយសំបក ។ ព. ផ្ទ. ស្លាខ្ចី, ស្លាសឹ្លង (មើលក្នុងពាក្យ ស្លា ទៀតផង) ។ គុ. ដែរ, មានន័យថា ចាស់ព្រួលៗ, ជ្រោកជ្រាក, ស្រោលៗ, ឆ្អិនខ្លះឆៅខ្លះ : មនុស្សចាស់តម្ពុល; គំនិតតម្ពុល; ត្រីអាំងតម្ពុល (ប្រើជាពាក្យប្រៀបទៅនឹង ផ្លែស្លាតម្ពុល នុះឯង) ។ ធ្លាប់ប្រើជា ដំពុល, តំពុល, ឬ ទំពុល ក៏មាន, គួរឈប់ប្រើបែបនុះ, ត្រូវប្រើ តម្ពុល នេះ វិញ ទាំងត្រឹមត្រង់តាមកំណើតពាក្យផង ទាំងសំនៀងក៏នៅតែដដែលផងដែរ; (សម្រាប់ពាក្យកាព្យ ប្រើជា តម្ពុលខាទ (តំ-ពុ-លៈ ខាត) “ស៊ីស្លា” ឬ តម្ពុលខាទន៍ “ការស៊ីស្លា” ដូច្នេះក៏បាន) ។
-
តម្ពេច
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើឬឫស្សី មានបន្លោះសណ្ឋានដូចធ្នូ សម្រាប់ថ្ពេចសំឡី : ដងតម្ពេច, ខ្សែតម្ពេច ។
-
តម្ពែក
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលមានក្បាលថ្ពែក, ដែលឥតសក់ឬរលីងដុំៗ : តម្ពែកទាំងបួន គាប់ជួនជួបគ្នា បានស្ទុះម្នីម្នា ដើរទៅរៀងខ្លួន ។ (ធ្លាប់ប្រើជា ទំពែក មកយូរហើយ ប៉ុន្តែដោយអនុលោមតាមពាក្យថា ថ្ពែក គួរប្រើជា តម្ពែក វិញទើបត្រឹមត្រូវតាមរបៀប) ។
-
តម្រង
( ន.នាមសព្ទ )
[តំ-រ៉ង]
ប្រដាប់សម្រាប់ត្រង : តម្រងទឹក, តម្រងប្រេង ។
-
តម្រង់
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[តំ-រ៉ង់ ]
ធ្វើឲ្យត្រង់,ដាក់សំដៅឲ្យចំ; ដែលកាត់យកត្រង់, ដែលសំដៅចំពោះ : តម្រង់ផ្លូវ, តម្រង់បង្គោល; ដើរតម្រង់; ដើរកាត់តម្រង់ ។
-
តម្រា
( ន.នាមសព្ទ )
[តំ-រ៉ា]
សេចក្ដីត្រាទុក, រឿងដែលកត់ទុកដោយសង្ខេប, ក្បួន, ក្បួនតូច... : មើលតម្រា, ចាក់តម្រា; កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស ។
-
តម្រាប់
( ន.នាមសព្ទ )
[តំ-រ៉ាប់]
ដែលគួរត្រាប់តាម, បែបបទសម្រាប់ធ្វើតាម, តួយ៉ាង : យកតម្រាប់, កាន់តាមតម្រាប់, កុំយកតម្រាប់មនុស្សខ្ជិល ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>