Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តបធម៌
( ន.នាមសព្ទ )
[តៈ ប៉ៈ ធ័រ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តបធម្ម ឬ តបោធម្ម) ធម៌សម្រាប់ប្រព្រឹត្តដើម្បីដុតបំផ្លាញគ្រឿងសៅហ្មងចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសពិធរាជធម៌) ។
-
តពោក
( ន.នាមសព្ទ )
[តៈ-- ]
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ប៉ែកអវយវៈមនុស្ស ឬសត្វចំពួកខ្លះ ពីត្រឹមក្រោមចង្កេះចុះមកទល់នឹងទ្វារឧច្ចារៈ (ត្រគាក) ។ (ព. អា) ស្ត្រីយោនី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គូទ, ត្រគាក ផង) ។
-
តម
( កិ.កិរិយាសព្ទ )
កាន់ត្រណម, ចៀសវាងមិនប្រព្រឹត្ត, មិនធ្វើ : តមបង្អែម, តមខ្លាញ់ ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រណម ផង) ។ ។
- តមមាត់ កិ. ប្រកាន់មិនស្ដីរកគ្នា ។
-
តមត្ថំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ត:-មុ័ត-ថាំង ]
( បា.បាលី ( បាលីភាសា ) )
(< តំ “នោះ” +អត្ថំ “សេចក្ដីឬរឿង” > តមត្ថំ“ សេចក្តីឬរឿងនោះ”) មិនទាន់ដាច់ស្រេច, មិនទាន់ ប្រាកដ, ស្ទាក់ស្ទើរ . . . : រឿងនោះដូចជានៅក្នុងតមត្ថំ ខ្ញុំនឹង សម្រេចថា យ៉ាងម៉េចពុំទាន់បាននៅឡើយ, រឿងតមត្ថំ, ដំណើរ តមត្ថំ (ពាក្យនេះមានដំណើរជាប់ទាក់ទងមកពីបាលីថា “តមត្ថំ បកាសេន្តោ សត្ថា អហ” ក្នុងគម្ពីរមហា- វេស្សន្ដរជាតក ប្រែរយ បុរាណ ដែលប្រែថា “រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រសានូវបាទគាថាទាំងឡាយដូច្នេះថា . . . :”; បាលីនេះ បើប្រែត្រង់តាមរូបស័ព្ទ បានសេចក្ដីយ៉ាងខ្លីថា “ព្រះសាស្តាកាលទ្រង់ប្រកាសនូវសេចក្តីនោះ ព្រះអង្គមានព្រះ បន្ទូលដូច្នេះថា . . .” តែប៉ុណ្ណេះ, តែអ្នកប្រាជ្ញបុរាណបានពង្រីកពាក្យប្រែក្នុងសាស្រ្តាប្រែរយនោះឲ្យលើសពីបាលីដូចសេចក្ដីខាង លើ ដើម្បីឲ្យងាយស្តាប់, ពាក្យប្រែនេះឯងហើយ ដែលនាំឲ្យអ្នក វប្បធម៌ខ្មែរបុរាណចាប់ច្បុចចុចយកតែពាក្យបាលីឃ្លាខាងដើមថា “តមត្ថំ” នោះមកប្រើជាមេពាក្យមួយ សំដៅន័យថា “មិនទាន់ដាច់ស្រេច, មិនទាន់ប្រាកដ, . . .” ដោយយោលយកសេចក្តីតាមពាក្យប្រែនោះឯង) ។
-
តម្កល់
( កិ.កិរិយាសព្ទ )
ទ្រឲ្យខ្ពស់ផុតពីទីប្រក្រតី, ថ្កល់លើអ្វីៗ, តាំង : តម្កល់គ្រឿងសក្ការបូជា ។
- តម្កល់ចិត្ត គឺតាំងចិត្តឲ្យនឹង ។
-
តម្កាត់
( ន.នាមសព្ទ )
ជំងឺតិចតួច, ជំងឺស្រាលៗ, ថ្កាត់ ។ ច្រើនតែប្រើជាបរិវារសព្ទ សម្រាប់ជារណបនឹងពាក្យជំងឺ : ជំងឺតម្កាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថ្កាត់ ផង) ។
-
តម្កុំតម្កើង
( កិ.កិរិយាសព្ទ )
លើក, សរសើរ ឲ្យថ្កុំថ្កើង : តម្កុំតម្កើងកូនឲ្យទាល់តែឡើងចិត្តឡើងចាង ច្រងេងច្រងាងខូចអស់ ។
-
តម្កើង
( កិ.កិរិយាសព្ទ )
រាប់អានជាថ្កើង ធ្វើឲ្យថ្កើង, ដាក់តម្កល់លើទីខ្ពស់ : តម្កើងខ្លួន ។
-
តម្បាញ
( ន.នាមសព្ទ )
គ្រឿងប្រដាប់សម្រាប់ត្បាញ : ដាក់តម្បាញ, មូរតម្បាញ ។
- ជាងតម្បាញ គឺអ្នកប្រកបមុខរបរខាងតម្បាញ, អ្នកចិញ្ចឹមជីវិតដោយការត្បាញ ។
-
តម្បារ
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ត្បារ : តម្បារត្រចៀក ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>