Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដួល
( កិ.កិរិយាសព្ទ )
ភ្លាត់ជំហររលំចុះ ។ ព. ប្រ. ថ្លោះធ្លាក់, ខូចយសស័ក្តិ, ចាញ់គេ ។ ដួលចំតិតចំតូង ឬ ដួលតិតដួលតូង ដួលជ្រហឹតជ្រហម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចំតិត) ។
-
ដួស
( កិ.កិរិយាសព្ទ )
កោយដងយកដោយវែក, ដោយស្លាបព្រាជាដើម : ដួសសម្ល ។ កោយ, ចូកដោយស្នែង :
- ក្របីដួសគ្នា ។ ព. ប្រ. ដួស, ដួសដង, ដួសនាយដួសអាយ បញ្ចៀសវាសវាង, កៀសនាយកៀសអាយ; ច្រើនប្រើជា កិ. វិ. និយាយដួស, និយាយដួសដង ... ។
-
ដើម
( ន.នាមសព្ទ )
គល់, ភាគជាដំបូង, ជាមុន : ដើមដៃ, ដើមទ្រូង, ដើមផ្លូវ ។ សំណុំខ្លួន, តួខ្លួន : ដើមឈើ, ដើមពោត; ឈើ ១ ដើម, ឫស្សី ១ ដើម, ដែក ១ដើម ។
- ដើមការ អ្នកផ្ដើមធ្វើការ, ម្ចាស់ការ (ប្រើចំពោះតែការកុសល ឬមង្គលការផ្សេងៗ) ។
- ដើមគំនិត អ្នកផ្ដើមគិតជាមុនគេ ។
- ដើមចម ដើមហេតុដែលជាធំក្នុងដំណើរ, ក្នុងរឿងអ្វីមួយ ។
- ដើមចោទ អ្នកផ្ដើមចោទមុនគេ, រូបចោទក៍ ។
- ដើមដង សំណុំ, លំនាំ, ទំហំ នៃដើមដំណាំផ្សេងៗ : ពោតឆ្នាំនេះ មានដើមដងល្អគា្រន់បើជាងពីក្នុងឆ្នាំមុន ។
- ដើមដំបូង គ្រាមុនបង្អស់ ។
- ដើមទង ទងគន្លង, ទំនងជាមុនបង្អស់ ។
- ដើមទុន ប្រាក់ដើម សម្រាប់ប្រកបការងារយកចំណេញ ។
- ដើមទ្រព្យ ទ្រព្យដែលមិនចាយវាយទុកឲ្យនៅជាប្រធាន, ជាមេនៃទ្រព្យក្នុងផ្ទះ ។
- ដើមបណ្ដឹង អ្នកប្ដឹងមុន ។
- ដើមបុណ្យ អ្នកផ្ដើមធ្វើបុណ្យ (ម្ចាស់បុណ្យ) ។
- ដើមហេតុ ហេតុដំបូង ។
- ដើមឡើយ និ. កាលមុន, គ្រាដំបូង ។
- ដើមអាទិ
- , ដើមធាន ឬ ដើមអាទិដើមធាន (អ. ថ. --អាត) អ្នកនាំផ្ដើមមុនគេ; ហេតុ, ដំណើរ, សេចក្ដីដែលផ្ដើមមុនបង្អស់ ។ល។
-
ដើម្បី
( អា. និ.អាយតនិបាត )
បម្រុង, បម្រុងនឹង, សម្រាប់, សម្រាប់នឹង, ប្រយោជន៍នឹង : ពួកមនុស្សបានជាខំរៀន ខំរក ខំប្រព្រឹត្តសុចរិតស្លូតត្រង់ទាំងម្លេះ តើដើម្បីអ្វី ? --ដើម្បីសេចក្ដីសុខ និងសេចក្ដីចម្រើន ។
-
ដើរ
( កិ.កិរិយាសព្ទ )
សម្រេចឥរិយាបថ ១ ផ្សេងអំពីឥរិយាបថ ៣ គឺ ឈរ, អង្គុយ, ដេក, គឺលើកជើងឈានទៅ : ដើរទៅ, ដើរមក ។ កម្រើកដោយកម្លាំងផ្សេងៗ មានចំហាយក្ដៅជាដើម : គ្រឿងចក្រដើរ, ម៉ាស៊ីនដើរស្រួល, នាឡិកានេះដើររហ័សណាស់ ។ ប្រព្រឹត្តទៅ : ការរបស់យើងឥឡូវដើរស្រួលជាងពីដើម ។ កាន់ការដោយគ្រឿងដឹកនាំផ្សេងៗ : ដើរទូក, ដើរកប៉ាល់ ។ ទទួលភារៈដឹកនាំគ្រឿងផ្ទុក ឬមនុស្សអ្នកជិះទៅមក : ផ្លូវនុ៎ះមានរថយន្តដើរឥតអាក់ ។ ចែកឋាន (ស្លាប់) ក៏ហៅដើរបានដែរ (ពាក្យរាបសាសម្រាប់ប្រជាជនសាមញ្ញ) : បើតាមការសង្កេតមើល ដង្ហើមរបស់គាត់ ឃើញថាគាត់មុខជានឹងដើរ ក្នុងពេលឆាប់ៗ នេះហើយ ។ល។
-
ដើរតួ
( កិ.កិរិយាសព្ទ )
ចេញខ្លួនជាតំណាងរូប ឬចេញខ្លួនលេងជាជំនួសតួដែលមានក្នុងរឿងរ៉ាវល្ខោនឬភាពយន្ត : នាយសុវ័ណ្ណ ដើរតួព្រះសុធន, នាងទេពរំដួល ដើរតួនាងកែវ មនោហរា ។
-
ដើរទា
( កិ.កិរិយាសព្ទ )
ដើរច្រហោងមានលំនាំស្រដៀងនឹងដំណើរទា : កូនខ្ញុំវាធ្លាប់ដើរទាដែរ ។
-
ដើរទេស
( កិ.កិរិយាសព្ទ )
ចេញចាកចោលទីកន្លែងដែលធ្លាប់នៅ ដើររសាត់អណ្ដែតទៅកាន់ទីដទៃ ដោយឥតមានសំដៅទីណាមួយជាប្រាដក, ទាំងឥតមានសំដៅអ្នកឯណាមួយជាទីពំនាក់ឡើយ : ឆ្មាដើរទេស, ក្ដាមដើរទេស ។
-
ដើរហើរ
( កិ.កិរិយាសព្ទ )
ធ្វើអំពើស្មន់អន្ធករនឹងគ្នា, លបលួចខូចនឹងគ្នាដោយផ្លូវកាមគុណ (ពាក្យរាបសា) : ឮថាវាបានដើរហើរនឹងគ្នាទៅហើយ ។
-
ដៀង
( កិ.កិរិយាសព្ទ )
បញ្ឆិតបញ្ឆៀង, ដួសនាយដួសអាយ, កៀសនាយកៀសអាយ ។ សម្លឹងមើលដោយកន្ទុយភ្នែក : ដៀងភ្នែកមើល ។
<< Prev 1 ... 15 16 17 18 19 20 Next >>