Khmer Dictionary: ញ
Chuon Nath's Khmer-Khmer Dictionary
-
ញ៉េះញ៉ោះ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
រឡេះរឡោះដោយលេង ដោយប្រឡែង : និយាយញ៉េះញ៉ោះ ។
-
ញ៉ែ
( គុ.គុនសព្ទ )
ដែលតូចឆ្មារហើយស្អាផង (សំឡេង) : សំឡេងញ៉ែ ។
-
ញ៉ែកញ៉ក
( ឧ.ឧទានសព្ទ )
សូរសម្រែកមាន់ (ខ្ញែកខ្ញក) ។
-
ញ៉ែង
( ន.នាមសព្ទ )
រយាងដំរីដែលគេធ្វើជាគ្រោង ។
-
ញ៉ែងញ៉ង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ទងវង, ទន់ភ្លន់, ល្វាសល្វន់ : ដើរញ៉ែងញ៉ង; ដំណើរញ៉ែងញ៉ង។
-
ញ៉ែមៗ !
( ឧ.ឧទានសព្ទ )
ពាក្យសម្រាប់ពោលបញ្ញែមគេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បញ្ញែម ផង) ។
-
ញ៉ោង
( គុ.គុនសព្ទ )
ដែលទ្រើស, ដែលប្រសើរជាងគេ ។
-
ញ័រ
( កិ.កិរិយាសព្ទ )
កម្រើកទទាក់, កម្រើករន្ថាន់ ។