Khmer Dictionary: ញ
Chuon Nath's Khmer-Khmer Dictionary
-
ញ៉ាម
( កិ.កិរិយាសព្ទ )
ជាប់ចិត្ត, ញៀនចិត្ត : ធ្លាប់បានស៊ីឆ្ងាញ់ម្ដងហើយ វាចេះតែញ៉ាមតទៅទៀត ។ ពាក្យផ្ទុយ ទ្រាន់, ណាយចិត្ត, រាងចាល ។
-
ញ៉ាំ
( កិ.កិរិយាសព្ទ )
ស៊ី; និយាយបានចំពោះតែកូនក្មេងតូច (ពាក្យទំយើ) : វាចេះញ៉ាំបាយខ្លួនវាហើយ ។
-
ញ៉ាំង
( អា. និ.អាយតនិបាត )
ប្រើ, បង្គាប់ : គ្រូញ៉ាំងសិស្សឲ្យរៀន, ញ៉ាំងចិត្តឲ្យជ្រះថ្លា ។ (គួរកុំច្រឡំប្រើជា គ្រូញ៉ាំងឲ្យសិស្សរៀន) ។
- ញ៉ាំងឈ្លោះ គឺញ៉ាំងជម្លោះឲ្យកើតមានឡើង (សម្រាប់ប្រើក្នុងកាព្យ) : កុំនៅញ៉ាំងឈ្លោះ កុំស្ដាប់អសុរោះ កុំស្ដាប់អាស្រូវ កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។ ... (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
-
ញ៉ាំងៗ
( ឧ.ឧទានសព្ទ )
សូរសន្ធឹកអ្វីៗ ដែលមានសំឡេងស្រួយខ្ទ័រខ្លាំង ។ កិ. វិ. ខ្ជាំងៗ ខ្លាំងៗ : និយាយញ៉ាំងៗ ។
-
ញ៉ាំញ៉ើ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ញ៉ិកញ៉ក់, ញ៉ែងញ៉ង, : ដើរញ៉ាំញ៉ើរ, ដំណើរញ៉ាំញ៉ើ ។
-
ញ៉ិកញ៉ក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលង៉ិកង៉ក់ រម៉េះរម៉ោះ ដោយអាការមាយា (ច្រើននិយាយចំពោះតែស្ត្រី ឬកូនក្មេង) : ដើរញ៉ិកញ៉ក់; ដំណើរញ៉ិកញ៉ក់, ឫកញ៉ិកញ៉ក់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញ៉ាំញ៉ើ ផង) ។
-
ញ៉ិញញ៉ុញ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ច្រិមច្រុម; តិញតុញ : ដើរញ៉ិញញ៉ុញ; ដំណើរញ៉ិញញ៉ុញ ។
-
ញ៉ិម
( កិ.កិរិយាសព្ទ )
or ញ៉ឹម
បៅដោះ; ពាក្យទំយើនឹងកូនក្មេង; ដូចគ្នានឹងពាក្យ បឹម, ម៉ឹម, អាំ ដែរ ។
-
ញ៉ិល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលទៅដោយរហ័ស (ប្រើចំពោះតែសត្វតូចៗ ដែលស្ទុះ) : ស្ទុះញ៉ិល ។ ដែលជ្រួតជ្រាបយ៉ាងរហ័ស (ប្រើចំពោះតែរសជាតិដែលហឹរ) : ហឹរញ៉ិល ។
-
ញ៉ឹង
( កិ.កិរិយាសព្ទ )
ចាប់ច្បិចយួរឡើង : ញ៉ឹងត្រចៀកឆ្មា ។
<< Prev 1 ... 5 6 7 8 9 10 Next >>